ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ទំនិញ​មួយ​នៅ​ចិន​ ប្រើ​មាស​​​ក្រាល​ជាផ្លូវ​​ទម្ងន់​​200គីឡូក្រាម

13 ឆ្នាំ មុន

ទីភ្នាក់​ងារ​ព័ត៌មាន​​​ ស៊ីន​ហួ របស់​ចិន​ផ្សាយ​ថា ហាង​ទំនិញ​មួយក្នុង​ទីក្រុង​​អ៊ូហាន ប្រើ​មាស​​សន្លឹក​​ទម្ងន់​​​២០០​​គីឡូក្រាម​​​ ក្រាល​​ទុកនៅលើ​ទីធ្លា​​របស់​ហាង​ ដោយ​បង្កើត​​​​ជា​«ផ្លូវ​មាស​»​ដើម្បី​ប្រារព្ធ​ពិធី​គំរប់​ខួប​​នៃការ​បង្កើត​​ហាង​ ពីថ្ងៃទី​៣ដល់​ទី៦ ​សីហា​ ។

កាសែត​របស់​ចិន​​បញ្ជាក់​ថា នៅក្នុង​ហាង​ទំនិញ​​​​មួយក្នុង​ទីក្រុង​​ អ៊ូហាន មាន​«ផ្លូវ​​មាស»​ដោយ​ប្រើ​​​មាស​សន្លឹក​​​ ឬមាស​គីឡូ​ ក្រាល​​លើ​ផ្ទៃ​របស់​ហាង​​ប្រវែង​​​៧​ម៉ែត្រ​ ដើម្បី​​ទាក់​ទាញ​អតិថិជន​​ដោយគេ​​អាច​មាន​ឱកាស​​​បាន​ដើរ​​​«លើ​មាស» ។នៅក្នុងគ្រោង​កញ្ចក់​​​បានតំរៀប​​មាស​សុទ្ធ​​ ដោយ​ក្នុង​មួយ​ដុំ​​ៗ​​មាន​ទម្ងន់​​​១គីឡូក្រាម​​សរុប​ចំនួន​​២០០​ដុំ បើ​គិត​នឹង​ថ្លៃ​បច្ចុប្បន្ន​​គឺ​ជាង​​១០​លាន​​ដុល្លារ​ ៕