ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​កា​មេ​រូន​7​នាក់​បាត់​ខ្លួន​ពី​ភូមិ​គ្រឹះ​​កី​ឡា​ក្នុង​ទី​ក្រុង​ដោយ​មិន​ដឹង​មូល​ហេតុ

13 ឆ្នាំ មុន

យោង​តាម​ស្រ្តី​អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​ប្រ​កួត​អូ​ឡាំ​ពិក​ទី​ក្រុង​(LOCOG)​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ទី​៨​សី​ហា​ថា ប៉ូ​លិស​បាន​ជូន​ដំ​ណឹង​​ថា​ មាន​អត្ត​ពលិក​ជាតិ​កា​មេរូន​៧​នាក់​បាន​បាត់​ខ្លួន​ខណៈ​ការ​ប្រ​កួត​កំពុង​ដំ​ណើរ​ការ​។ ទោះ​ជា​យ៉ាង​ណា ទិដ្ឋា​ការ​​របស់​ពួក​​គេ​ទាំង​នោះ​នៅ​មិន​ទាន់​ផុត​កំណត់​ទេ ។​

ស្ត្រី​អ្នក​នាំ​ពាក្យ​ឈ្មោះ Jackie Brock-Doyle​បាន​ថ្លែង​ថា​ ក្រុម​កា​មេរូន​បាន​ជូន​ព័ត​៌​មាន​ទៅ LOCOG​ថា​ អត្ត​ពលិក​របស់​ខ្លួន​បាន​ចាក​ចេញ​ពី​ភូមិ​គ្រឹះកីឡា​​នៅ​ Olympic Park និង​ព្រម​ទាំង​បាន​សុំ​ជំ​នួយ​ក្នុង​ការ​តាម​រក​ពួក​គេ ។​​នាង Brock-Doyle​បានថ្លែង​ថា​៖«ពួក​គេ​មាន​ភារកិច្ច​ត្រូវ​តែ​រាយ​ការ​ណ៍ក្នុង​ខណៈមាន​ការ​បាត់​ខ្លួន​សមាជិក​ក្រុមរបស់​ខ្លួន​ ប៉ុន្តែ​អ្នក​បាត់​ខ្លួន​ទាំង​នោះ​មាន​ទិដ្ឋា​ការ​អាច​ស្នាក់​នៅ​ក្នុង​ប្រ​ទេស​អង់​គ្លេស​រហូត​ដល់​ខែ​វិច្ឆិកា ។ ដូច្នេះ​ស្ថិត​ក្នុង​ពេល​នេះ អត្ត​ពលិក​ទាំង​៧​នាក់​នោះ​គ្មាន​ទោស​ កំ​ហុស​អ្វី​ឡើយ »។​

​យោង​តាម​សារ​ព័ត​៌​មាន​រដ្ឋ​​ប្រ​ចាំ​ថ្ងៃ Cameroon Tribuneបាន​រាយ​ការ​ណ៍​ថា ក្រុម​អត្ត​ពលិក​ដែល​បាត់​ខ្លួន​ទាំង​៧នាក់​នោះ​រួម​មាន អត្ត​ពលិក​វិញ្ញាសា​ប្រ​ដាល់​៥​នាក់​ ហែល​ទឹក​ម្នាក់​និង​បាល់​ទាត់​ស្រ្តី​ម្នាក់ ។​​លោក David Ojong ប្រ​ធា​ន​គណៈ​ប្រ​តិ​ភូ​អូ​ឡាំ​ពិក​កា​មេរូន​ត្រូវ​បាន​ដក​ស្រង់​សំ​ដី​ដែល​បាននិ​យាយ​ថា អត្ត​ពលិក​ទាំង​៧​នាក់​ក្នុង​ចំណោម​គណៈ​ប្រតិ​ភូ​ដែល​មាន​សមា​ជិក​២៨​នាក់​​សុទ្ធ​តែ​បាន​បរា​ជ័យ​ក្នុង​ការ​ប្រ​កួត​ទាំង​អស់។

​សមា​ជិក​ម្នាក់​របស់​សហ​ព័ន្ធ​បាល់​ទាត់​កា​មេរូន​បាន​រិះ​គន់​​​លើ​មិត្ត​រួម​ក្រុម​ថា បាន​ព្យាយា​ម​និង​កំពុង​តែ​ប្រើ​ប្រាស់​ក្លិប​កីឡា​របស់​ខ្លួន​ជាច្រក​ផ្លូវ​រត់​គេច​ទៅ​ក្រៅ​ប្រ​ទេស​ ។​​ប៉ុន្តែ​លោក Junior Benyamប្រ​ធាន​ទី​ផ្សារ​សហ​ព័ន្ធ​បាល់​ទាត់​កា​មេរូន​បាន​ថ្លែង​ថា រាល់​អត្ត​ពលិក​សុទ្ធ​តែ​មាន​សិទ្ធិ​ស្វែង​រក​សុ​បិន​របស់​ខ្លួន ។​ ពួក​គេ​មាន​សិទ្ធិធ្វើ​​អ្វី​គ្រប់​យ៉ាង​ដើម្បី​សម្រេច​បាន​គោល​ដៅ​ក្នុង​សុ​បិន​ខ្លួន តែ​​ចំណុច​មួួ​យ​ពួក​គេ​គួរតែ​យល់​នោះ​គឺ​ថា មិន​ត្រូវ​ប្រើ​ប្រាស់​ថវិ​កា​​    រ​បស់​រដ្ឋា​​ភិ​បាល​ធ្វើ​រឿង​ដូចជា​រឿង​នេះ​ទេ​ ។ លោក​បាន​ហៅ​ការ​បាត់​ខ្លួន​របស់​អត្ត​ពលិក​ទាំង​៧​នាក់​ថា​ជា​ការ​រំ​លោភ​ជាក់​ស្តែង​មួយ​លើ​ច្បាប់​​គ្រប់​គ្រង​កិច្ច​ដំ​ណើរ​ការ​របស់​ក្រុម​ជម្រើស​ជាតិ​។

ចំណែក​លោក Herve Emmanuel Nkom​សអតីត​អ្នក​ដឹក​នាំ​​​ក្រុម​បាល់​ទាត់​កា​មេរូន​ Dynamo de Douala បច្ចុប្បន្ន​ជា​អ្នក​នយោ​បាយ​បាន​ថ្លែង​ថា ឧប្ប​ត្តិ​ហេតុ​លើក​នេះ​បាន​ចង្អុល​បង្ហាញ​ឱ្យ​ឃើញ​ពី​បញ្ហា​ដ៏ធំ​មួយ​ក្នុង​ស្ថា​ប័ន​កីឡា​កា​មេរូន ។​ លោក​បន្ត​ថា ៖«វិ​ស័យ​កីឡា​របស់​កា​មេរូន​ពេល​នេះ​ធ្លាក់​ខ្លួន​ឈឺ​ហើយ ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​​ទេ ប៉ុន្តែ​ខ្ញុំ​យល់​។ អត្ត​ពលិក​វ័យ​ក្មេង​ទាំង​នេះ​ចង់​ឃើញ​កីឡា​របស់​ខ្លួន​រីក​ចម្រើន​គ្រប់​ទិស​ទី »។​ដោយ​ឡែក​រដ្ឋ​មន្ត្រី​ក្រ​សួង​កីឡា​កា​មេរូន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ៕