ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ណែ​នាំ​ដល់​ស្ថា​ប័ន​ និង​អាជ្ញា​ធរ​​ផ្តល់​ឱ​កាស​​ដល់​មន្ត្រី​រាជ​ការស្តាប់​ការ​​បក​ស្រាយ​ពី​ព្រំ​ដែន

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​ទី​ស្តី​ការ​គណ​ៈ​រដ្ឋ​មន្ត្រី​​កាល​ពី​​ថ្ងៃទី​៧ សីហា ​បាន​​​ផ្សព្វផ្សាយ​​ដល់​ក្រសួង​ ស្ថា​ប័ន និង​អភិបាល​​រាជធានី​​ ខេត្ត​ទូ​ទាំង​ប្រទេស​តាម​ដាន​​ព័ត៌​មាន​​នៅ​ថ្ងៃទី៩​ សីហា នេះ​ចាប់​ពី​ម៉ោង​៨​ព្រឹក​នៅ​រដ្ឋ​​សភា ដែល​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​​នឹង​ថ្លែង​បក​ស្រាយ​អំពី​​ការ​ងារ​បោះ​បង្គោល​​ខណ្ឌ​សីមា​ព្រំ​ដែន​គោក និង​ការ​កំណត់​ព្រំ​ដែន​សមុទ្រ​រវាង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​​សង្គម​និយម​វៀត​ណាម ដែល​ជា​បញ្ហា​មាន​សារ​សំខាន់​សម្រាប់​អាយុ​ជីវិត​របស់​​ជាតិ​ទាំង​មូល ។

រាជ​រដ្ឋា​ភិ​បាល​បាន​សម្រេច​អនុញ្ញាត​ជូន​មន្ត្រីរាជ​ការ​​គ្រប់​​ក្រសួង​ ស្ថា​ប័ន អាជ្ញា​ធរ​ដែន​ដី​ទាំង​អស់​ កង​កម្លាំង​​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​​នៅ​ទូ​ទាំង​​ប្រទេស​បាន​ជួប​ជុំ​គ្នា​​តាម​ក្រសួង​ ស្ថា​ប័ន ទី​កន្លែង​ធ្វើ​​ការរៀង​​ៗ​ខ្លួន ដើម្បី​តាម​ដាន​​ការ​ផ្សាយ​​បន្ត​ផ្ទាល់​តាម​វិទ្យុ​​ និង​ទូរ​ទស្សន៍​​នូវ​ការ​បក​ស្រាយ​ខាង​លើ​នេះ ។​ ក្នុង​លិខិត​ណែ​នាំ​នេះ​ដែរ បាន​ឱ្យ​កង​ក​​ម្លាំង​ប្រដាប់​អាវុធ​​គ្រប់​ប្រភេទ ​​លើក​លែង​តែ​កង​កម្លាំង​ដែល​ជាប់​បំពេញ​​កិច្ច​ប្រតិ​បត្តិ​ការ​​ការ​ពារ​ទឹក​ដី សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​សង្គម​នោះ ក៏​ត្រូវ​​បាន​អនុញ្ញាត​​ឱ្យ​តាម​ដាន​​ព្រឹត្តិ​ការណ៍​នេះ​​ដូច​គ្នា​​ដែរ ។ ចំពោះ​​យុវ​ជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ ដែល​កំពុង​​បំពេញ​ការ​ងារ​​តាម​ខេត្ត​នានានោះ​​​ក្រុម​ងារ​ងារ​ត្រូវ​សម្រួល​​ឱ្យ​ទៅ​ប្រមូល​ផ្តុំ​​នៅ​ទី​កន្លែង​ដែល​អាច​ធ្វើ​ការ​តាម​​ដាន​នេះ​បាន​ ។ ចំណែក​ស្ថា​ប័ន​​ណា​ និង​ទី​កន្លែង​ណា ដែល​មាន​​លទ្ធ​ភាព​នោះ ត្រូវ​ថត​ចម្លង​​ការ​បក​ស្រាយ​​នេះ​ទុក​ជា​ឯក​សារ​ទៅ​ថ្ងៃ​ក្រោយ ។

ថ្លែង​នៅ​ក្នុង​ពិធី​​បើក​សម្ពោធ​​ផ្លូវ​ជាតិ​លេខ​៦២ សម្តេច​តេជោ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា ដើម្បី​​ឱ្យ​និស្សិត​​បាន​ជ្រួត​​ជ្រាប​​អំពី​​បញ្ហា​​ព្រំ​ដែន​​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ជាមួយ​ប្រទេស​​ជិត​ខាង​​​​ សម្តេច​តេ​​ជោ​នាយក​រដ្ឋ​មន្ត្រី​​អនុ​ញ្ញាត​​ឱ្យ​និស្សិត​​យុវជន​​ស្ម័គ្រ​ចិត្ត​​ដែល​ត្រូវ​​ទៅ​មូល​ដ្ឋាន​​​វាស់​ដី​ធ្លី​​ជូន​​ប្រជា​ពល​រដ្ឋ​​​ត្រូវ​ផ្អាក​​ការ​ចេញ​ដំណើរ​​នៅ​ថ្ងៃ​ទី​​៩ ខែ​សីហា ​​ចាំ​ថ្ងៃ​ទី​​១០ ​សីហា ទើប​ចេញ​​ដំណើរ​​ទៅ​ ។​សម្តេច​​បាន​បញ្ជាក់​ថា ​សម្រាប់​និស្សិត​​ដែល​​កំពុង​​​វាស់​ដី​​​នៅ​តាម​​ខេត្ត​ទាំង​អស់ ​​នៅព្រឹក​ថ្ងៃ​ទី​​​៩ ​ខែសីហា ​មិន​ចាំ​បាច់​​ឱ្យ​ចុះ​​ធ្វើ​ការ​វាស់​​​វែង​ទេ ​ប្រមូល​​ក្មួយ​ៗ​ទាំង​អស់​​ទៅ​កាន់​​តំបន់​​ដែល​​មាន​​​ទូរ​ទស្សន៍​ ព្រោះ​​ថ្ងៃទី​៩ សីហា ​នេះ​វិទ្យុ​​​ និ​ង​ទូរ​ទស្សន៍​​​​ធ្វើ​ការ​ផ្សាយ​​​ទាំង​អស់​ ​​កន្លែង​ណា​គ្មាន​​ទូ​រទស្សន៍ ស្តាប់​វិទ្យុ​ ​មន្ត្រី​រាជ​ការ ​​កង​កម្លាំង​ប្រដាប់​អាវុធ​​ទាំង​អស់​​ត្រូវទៅ​​ធ្វើ​ការ​ ប៉ុន្តែ​​ធ្វើ​ការ​​នោះ​ត្រូវ​អង្គុយ​​ស្តាប់ ។​

​សម្តេច​​មាន​ប្រសាសន៍​ថា ​នៅថ្ងៃ​ទី​​៩​ ​សីហា ​គឺ​ត្រូវ​​និយាយ​​ឱ្យ​អស់​​អំពីបញ្ហា​​ព្រំ​ដែន​​ដែល​ជា​ឯក​សារ​​ប្រវត្តិ​សាស្ត្រ​ ។ ថ្ងៃ​នេះ​​ខ្ញុំ​​នឹង​និយាយ​​ ​​។​គេវ៉ៃ​​ ហ៊ុន​ សែន​ ​មិន​សំខាន់​​ទេ ប៉ុន្តែ ​គេ​វ៉ៃ​​ដល់​សម្តេច​​ព្រះ​នរោ​ត្តម​ សីហនុ ​ព្រោះ​​អ្វី​ៗ​ដែល​​ហ៊ុន​ សែន​​ ​ធ្វើ​​គ្រាន់​តែ​ជា​អ្វី​ដែល​​សម្តេច​​ព្រះ​នរោត្តម​​ សី​ហនុ ​បន្សល់​ទុក​​ប៉ុណ្ណោះ​ ​ទាំង​បញ្ហា​​ព្រំ​ដែន​​សមុទ្រ ​ទាំង​បញ្ហា​​​ព្រំ​ដែន​​គោក​ ។ អុី​​ចឹង​​គោល​ដៅ​​​ដែ​លគេ​​វាយ​ហ៊ុន សែន ​តែ​ទិស​ដៅ​​​គេ​​វាយ​សម្តេច​​​​ព្រះ​នរោ​ត្តម​ សី​ហនុ ​ដើម្បី​ការ​ពារ​​ភាព​ត្រឹម​ត្រូវ​​របស់​គេ​នៃ​ការ​​ធ្វើ​រដ្ឋ​ប្រហារ​​ទម្លាក់​​សម្តេច​​​ព្រះ​​នរោត​្តម​​ សី​ហនុ ​នៅ​ឆ្នាំ​​១៩៧០​ ​រហូត​ដល់​​គេ​ចាក់​បទ​​ចម្រៀង​​​ទៀត​​។ ​ចម្រៀង​​អាក្រក់​ៗ​​ណាស់​ ដូច្នេះ​​ព្រួញ​​មួយ​បាញ់​បាន​សត្វ​ដល់​​ទៅ​២ ព្រួញ​​មួយ​បាញ់​​រាជ​រដ្ឋា​ភិបាល​ និង​​​ព្រួញ​មួយ​បាញ់​រាជ​បល្ល័ង្ក​ ដូច្នេះ​​យើង​ត្រូវ​​​​ជម្រះ​​បញ្ជី​​នៅ​ក្នុង​​រដ្ឋ​សភា។

​នៅ​​ពេល​ដែល​ខ្ញុំ​បក​ស្រាយ​​រឿង​​បញ្ហា​​ព្រំ​ដែន​​កម្ពុជា​ និង​​ប្រទេស​ជិត​ខាង​​ ឥឡូវ​​លើក​​នេះ​​បើ​អស់​លោក​​ដើរ​ចេញ​ អស់​លោក​​ធ្វើ​តាម​​របៀប​ពី​​រ​យ៉ាង​​ដូច​​​​ត​ទៅ ទី​​១-​យកកន្សែង​ដៃ​បិទ​ភ្នែក​​​ឱ្យ​​ជិត​កុំ​​ឱ្យ​ឃើញ​​អ្វី​ទាំង​អស់​ ទី​​២-​យក​​សំឡី​ញ៉ុក​​ត្រចៀក​​ឱ្យ​ជិត​ដល់​ផ្ទះ​​ចាំយក​ចេញ​​ ​ព្រោះ​​​លោក​ក៏​មិន​ចង់​ស្តាប់​​ ហើយ​​ក៏​មិន​​ចង់​ឃើញ​ ៕​