ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយ​ការណ៍​មន្ទីរ​កសិ​កម្ម​ខេត្ត​ស្តី​ពីស្ថាន​ភាព​បង្ក​បង្កើន​ផល​សម្រាប់​​ទូទាំង​​ខេត្ត​កំពង់​​ស្ពឺ​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ របាយ​ការណ៍​ស្តីអំពី​ស្ថាន​ភាព​បង្ក​បង្កើន​​ផល​ស្រូវ និង​ដំណាំ​​រដូវ​វស្សា​ឆ្នាំ​២០១២ ​របស់​មន្ទីរ​កសិ​កម្ម​ខេត្ត​ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​៦ សីហា ២០១២ ផែន​ការ​បង្ក​បង្កើន​​ផល​ស្រូវ​វស្សា​​សម្រាប់​ បណ្តា​ស្រុក​-ក្រុង​ទាំង​៨ ក្នុង​ខេត្ត​សម្រេច​ភ្ជួរ​រាស់ដី​​បាន​​​ផ្ទៃ​ដី​សរុប​ចំនួន​១៤.០៩៣​​ហិកតា ហើយ​សម្រេច​សាប​ព្រោះ​ដាំ​ទាំង​៨​ស្រុក​-ក្រុង​សរុប​ចំនួន​៤៤.៣៣២​ហិកតា និងដំណាំ​​រួម​ផ្សំ​​មាន​ចំនួន​​សរុប​៤.០៤៥​ហិកតា ។

របាយ​ការណ៍​​​បញ្ជាក់ថា ​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​រាំង​​ស្ងួត​​មាន​ចំនួន​២៣​ឃុំ លើ​ផ្ទៃ​​ដី​សរុប​ចំនួន​​៣០៧​ហិកតា ក្នុង​នោះ​សំណាប​​២៣៨​ហិកតា សន្ទូង​៦៩​ហិកតា ។ ដោយ​ឡែក​មាន​ស្រុក​ចំនួន​​៥​ដែល​ទទួល​រង​ភាព​រាំង​ស្ងួត​ ១-ស្រុក​​បរ​សេដ្ឋ​មាន​៥​ឃុំ ប៉ះ​ពាល់​សំណាប​៣៥​ហិកតា ២-ស្រុក​ឧត្តុង្គ​មាន​​៩​ ឃុំ​ប៉ះ​ពាល់​​សំណាប​៥២​ហិកតា និង​​សន្ទូង​៤០​ហិកតា ​៣-ស្រុក​​គងពិសី មាន​៣ឃុំ​ ផ្ទៃដី​ប៉ះ​ពាល់​៨០​ហិកតា ក្នុង​នោះ​សំណាប​៦០​ហិកតា ​សន្ទូង​២០​ហិកតា និង​៥-ស្រុក​ឱរ៉ាល់ មាន​៣​ឃុំ​ ផ្ទៃ​​ដី​ប៉ះ​ពាល់​សរុប​៨៥​ហិកតា ក្នុង​នោះ​សំណាប​៧៦​ហិកតា សន្ទូង​៩​ហិកតា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕