ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់​ដាយ​ធុន​ធំ​ដឹក​ប្រេង​​ម៉ាស៊ូត​បើកឡើង​​គំនរ​ថ្ម​​​​ក្រឡាប់​​ផ្ងារជើង​

13 ឆ្នាំ មុន

ខេត្ត​​​ក្រចេះ ៖ រថយន្ត​ដឹក​​ប្រេង​​ម៉ាស៊ូត​ មួយ​គ្រឿង​​​​ដែលផ្ទុក​​ប្រេង​​​ចំណុះ​​៣២.០០០​លីត្រ​​បាន​​​ជួប​ហេតុការណ៍​​ក្រឡាប់​​​នៅលើ​ផ្លូវ​​​​ជាតិ​លេខ​៧ ​ត្រង់​ចំណុចថ្ម​កាំង​ ក្នុង​សង្កាត់​​អូរឫស្សី​​ ក្រុង​ក្រចេះ​ បណ្តាលឱ្យ​​ហូរ​ប្រេង​​​ម៉ា​ស៊ូត​ចេញពី​​​ស៊ីទែន​​​អស់​ប្រហែល​​៥០០​លីត្រ​​​​ ហើយ​អ្នកបើក​​​បរ​រថយន្ត​​​​របួស​ស្រាល​ ។​

មន្ត្រី​​ប៉ូលិស​ចរាចរបាន​និយាយ​ថា ​ហេតុ​ការណ៍​​​ក្រឡាប់​​រថយន្ត​នេះ​បានកើតឡើង​​កាល​ពី​វេលាម៉ោង​​​​៩​យប់​ថ្ងៃទី​​៧ សីហា​ ​ដែល​បង្ក​ឡើង​ដោយ​​រថយន្ត​ម៉ាក​​​ហ៊ី​យ៉ាន់​ដាយ​ធុន​ធំ​ ដឹក​ប្រេង​​ម៉ាស៊ូត​របស់​ក្រុម​ហ៊ុន​​​មួយ​​​​​ផ្ទុក​​ស៊ីទែន​​ប្រេង​​ដែល​មាន​ប្រេង​ម៉ាស៊ូត​​​ពេញ​បើក​បរ​ចេញពី​ភ្នំពេញ​​ទៅ​ខេត្ត​ស្ទឹង​ត្រែង​ ។ ទោះ​ជាយ៉ាងណា​​ក្នុង​ហេតុ​ការណ៍​នេះ​ មិនបង្ក​ឱ្យមនុស្ស​​ណាម្នាក់​​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​នោះ​ទេ​​ដោយគេ​ដឹងថា អ្នកបើក​​​បរ​រថយន្ត​ត្រូវ​រង​របួស​​ស្រាល​​​តែ​រថយន្ត​ខូចខាត​​យ៉ាង​ដំណំ ហើយ​ប្រេង​ម៉ាស៊ូត​ដែល​​ផ្ទុក​​ក្នុង​ស៊ី​ទែន​​​​បាន​ហូរ​ចេញ​មកក្រៅ​​​​អស់​ប្រហែល​​៥០០​លីត្រ​ និង​បាន​​រថយន្ត​ក្រុម​ហ៊ុន​ចេញ​ទៅ​ផ្ទេរ​​ប្រេង​ចេញទាន់​​ កុំអី​​ត្រូវ​រង​​ការ​​​ខូច​ខាត​​ធ្ងន់​ធ្ងរ​ជាង​នេះ​​ ។

អ្នកឃើញ​​ហេតុការណ៍​​​និយាយ​ថា ​គេ​បាន​ឃើញ​​រថយន្ត​ដឹក​​ប្រេង​មួយគ្រឿង​នេះ​ បានបើក​ឡើង​​លើ​គំនរ​ថ្ម​​ដែលនៅខាងស្តាំ​​​ដៃក៏​បណ្តាល​ឱ្យ​រអិល​កង់​​ក្រឡាប់​​ផ្ងារ​ជើង​តែ​ម្តង​ ដោយ​គេ​សង្ស័យ​​ថា ប្រហែល​ជា​អ្នកបើក​បរ​មើល​មិន​ឃើញ​គំនរ​ថ្ម ទើប​បើក​ឡើង​ពីលើ​​បែបនេះ ៕