ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​​សញ្ញាបត្រ​​​មធ្យម​​សិក្សា​ទុតិយភូមិ​​​ស្ងប់​ស្ងាត់​​​ខាង​ក្រៅ​​តែ​​ខាងក្នុង​រង្គើ

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ការ​ប្រឡង​​​​សញ្ញា​​បត្រ​​មធ្យម​​សិក្សា​ទុតិយ​ភូមិ​​​​ បាន​ប្រព្រឹត្ត​​ទៅចាប់​តាំង​ពី​​ថ្ងៃទី​​៦ ​​សីហា ​មក​ និង​​ត្រូវ​បញ្ចប់​​ត្រឹម​​ថ្ងៃទី​​៨​សីហា ​​។ តាម​សេចក្តី​​​រាយការណ៍​​ពី​មណ្ឌល​​​ប្រឡង​​​មួយ​ចំនួន​​នៅ​ក្នុងខេត្ត​​​​​បាន​ឱ្យ​ដឹង​ថា ​​មាន​ភាព​​ស្ងប់​ស្ងាត់​​​ល្អណាស់​​នៅ​​ខាងក្រៅ​​​មណ្ឌល​ ​មិន​មាន​​អ្នក​បោះ​​​​សំណៅរញ៉េ​រញ៉ៃបង្ក​ភាព​​​​អនា​ធិបតេយ្យ​​ឡើយ ​​ប៉ុន្តែ​​​បើ​តាម​​ប្រភព​​ពីខាង​ក្នុង​​​​បន្ទប់​​ប្រឡង​វិញ

ខេត្ត​កណ្តាល​ ៖ ការ​ប្រឡង​​​​សញ្ញា​​បត្រ​​មធ្យម​​សិក្សា​ទុតិយ​ភូមិ​​​​ បាន​ប្រព្រឹត្ត​​ទៅចាប់​តាំង​ពី​​ថ្ងៃទី​​៦ ​​សីហា ​មក​ និង​​ត្រូវ​បញ្ចប់​​ត្រឹម​​ថ្ងៃទី​​៨​សីហា ​​។ តាម​សេចក្តី​​​រាយការណ៍​​ពី​មណ្ឌល​​​ប្រឡង​​​មួយ​ចំនួន​​នៅ​ក្នុងខេត្ត​​​​​បាន​ឱ្យ​ដឹង​ថា ​​មាន​ភាព​​ស្ងប់​ស្ងាត់​​​ល្អណាស់​​នៅ​​ខាងក្រៅ​​​មណ្ឌល​ ​មិន​មាន​​អ្នក​បោះ​​​​សំណៅរញ៉េ​រញ៉ៃបង្ក​ភាព​​​​អនា​ធិបតេយ្យ​​ឡើយ ​​ប៉ុន្តែ​​​បើ​តាម​​ប្រភព​​ពីខាង​ក្នុង​​​​បន្ទប់​​ប្រឡង​វិញ​​​​និយាយថា ​​មាន​​ភាព​​​អនា​ធិបតេយ្យ​​​ដូច​ជា​សិស្ស​​​លួច​បើក​​សំណៅ​​មើល​​​ និង​លួច​​​បើក​សៀវ​ភៅ​​​កំណែ​​មើល​ឬ​​​​ចម្លង​​​​តាម​​គ្នា​​ជា​ដើម។ ភាព​អនាធិបតេយ្យ​​​​​បែប​នេះ​​ត្រូវបាន​​គេ​អះ​អា​ង​ថា ​​ដោ​យ​សារ​​តែ​មានការ​​​​បើក​ដៃ​​ពី​អនុរក្ស​​ប្រចាំបន្ទប់​​​​ជា​ថ្នូរ​នឹង​​​ការ​រៃលុយ​​​គ្នា​​​ម្នាក់​ៗ​​​​​ចាប់ពី​​​១ម៉ឺន​រៀល​ទៅ​​​​៣​មឺុន​រៀល​​​​ឱ្យ​​​​ទៅអនុរក្ស​​​​តាម​មុខ​វិជ្ជា ។ ​

​ជាមួយ​គ្នា​នេះ​​ ​គេ​​​មានការ​កត់​សម្គាល់​​​ទៀត​ថា ​​ចំពោះ​​សិស្ស​នារី​ងាយ​ស្រួល​​លាក់​​សំណៅ​ចូល​​បាន​​​ច្រើន​​ជាង​សិស្ស​​​ប្រុស​​​ដោយ​សារ​តែ​​គ្រូ​មិន​​ធ្វើ​ការ​ឆែកឆេរ​ម៉ត់​ចត់​​​ដូច​សិស្ស​​​ប្រុស​​​ឡើយ។​​សិស្ស​​ប្រុស​ម្នាក់​​​ដែល​ប្រឡង​​​នៅ​វិទ្យាល័យ​​​​ហ៊ុន​សែន​​​​សេរី​ភាព​ ​​ក្រុង​តាខ្មៅ ពេល​ចេញ​​​​មក​​វិញ​​និយា​យ​​​ថា ​​វិញ្ញា​សា​​ប្រឡង​​ឆ្នាំនេះ​​​ពិបាក​​​បន្តិច​​មែន ប៉ុន្តែអនុរក្សមាន​​​ការ​យោគ​​យល់​​ច្រើន​មិន​​តឹង​តែង​ខ្លាំង​​ទេ គឺ​អនុញ្ញាត​​​​ឱ្យ​សិស្ស​បើក​​សៀវភៅកំណែ​​និង​ក្រដាស​សំណៅ​​​​មើល​ដោយ​លួច​លាក់​បាន ។ ពេល​​ណា​ប្រធាន​​មណ្ឌល​​​​មក​មើលគឺ​អនុរក្សស៊ី​ញ៉ូ​ប្រាប់​​​ព្រោះ​​​ក្នុង​មួយ​​​មុខ​វិជ្ជា​​អនុរក្សប្រចាំបន្ទប់​​​ប្រមូល​​​លុយ​បាន​​​មិន​​តិ​ច​ជាង​​​​៤០​ម៉ឺន​រៀលឡើយ ។​​

ជាមួយ​គ្នា​នេះ ​បើ​តាម​​សេចក្តី​​​​​រាយការណ៍​​ពីមណ្ឌល​​​ប្រឡង​​មួយ​ចំនួន​​​ផ្សេងទៀត ​​នៅ​ក្រុង​តាខ្មៅ ​​ ក៏ដូចជា​ នៅតាម​​​បណ្តា​​ស្រុក​​ គឺ​សុទ្ធ​​តែ​មាន​ការ​​ប្រមូល​លុយ​​​​ឱ្យអនុរក្ស​ប្រចាំ​ប​ន្ទប់​​​​ប្រឡង​ ​ដើម្បី​​បានបើក​​​មើល​ក្រដាស​សំណៅ​​​និង​កំណែ​​ផ្សេងៗ​​​​គ្រប់​មុខ​វិជ្ជា ​។​
​សិស្ស​ម្នាក់​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ ដែល​មាន​​ឈ្មោះ​​ប្រឡង​​នៅ​មណ្ឌល​​វិទ្យាល័យ​​​ហ៊ុន​សែន​​ស្អាង​​​និយាយថា ​ការ​ប្រឡង​​​​សញ្ញា​​​បត្រ​​មធ្យ​ម​​​សិក្សា​​ទុតិយ​ភូមិ​​​​ឆ្នាំ​នេះ បេក្ខ​ជន​អាច​​លាក់​​ក្រដាស​​សំណៅ ​​និង​កំណែ​​ចូលក្នុង​​​បន្ទប់​​បាន​មួយ​ចំនួន​​ និង​មាន​ឱកាស​​​​បើក​មើល​​​​បាន​យ៉ាង​​ងាយ​ស្រួល​​ស្ទើរ​​​គ្រប់​មុខ​វិជ្ជា​​​ ។ ការ​​បើក​មើល​​​ងាយ​ស្រួល​​​​បាន​បែប​នេះ​​ ​ដោយ​សារ​តែ​​​សិស្ស​​នាំ​គ្នា​​​​ប្រមូល​​​​លុយ​​​​ឱ្យ​ទៅ​គ្រូ​​​​អនុរក្ស​​​​ ។​ ដោយ​ឡែក​​ចំពោះ​​​រូបគេ​​​​ម​ិន​បាន​​ចូល​រួម​​​ប្រមូល​លុយ​​​​​ឱ្យ​អនុរក្ស​ទេ ​​​ព្រោះ​មាន​ជំនឿ​​​ និង​ទុក​ចិត្ត​​​​លើ​ខ្លួន​ឯង​ថា អាច​​ធ្វើ​​បាន​​គ្រប់​មុខ​វិជ្ជា​​ ដោយ​សារ​តែ​​ការព្យាយាម​​​រៀន​សូត្រ​​​​​នាពេល​កន្លង​មក​​​បាន​និទេ្ទស​​ល្អ​ជា​សិស្ស​ពូកែ ។ ​

ទាក់​​​ទិន​​ទៅនឹង​​​​បញ្ហា​​​លេច​ឮ​ថា​​ មាន​ការ​ប្រមូល​លុយ​​​​ឱ្យ​អនុរក្សនេះ ​​អ្នក​យក​ព័ត៌មាន​​​​មិន​អាច​សុំ​ការ​​​ពន្យល់​​បំភ្លឺ​​ពីមន្ត្រី​​​មន្ទីរអប់រំ​​​​យុវជន​ និង​កីឡា ​​ខេត្ត​​​បានទេ ក្នុង​​​​ថ្ងៃ​​​កំពុង​​ជាប់​ប្រឡង​​នេះ ។​ បើ​​តាម​មន្ត្រី​​សមត្ថក​ិច្ច​​​​ដែលមាន​​តួនាទី​​ការ​ពារ​​សន្តិ​សុខ​​ និង​សណ្តាប់​ធ្នាប់​​នៅតាម​​​​មណ្ឌល​​​ប្រឡង​​​នានា​និយាយថា ​សន្តិសុខ​​ និង​សណ្តាប់​ធ្នាប់​​នៅ​​តាម​មណ្ឌល​​ប្រឡង​​​មានសភាព​​​ស្ងប់​ស្ងាត់​​​​ល្អ​ប្រសើរ​​ណាស់ ​មិនមាន​​អ្នក​បោះ​ក្រដាស​សំណៅ​​បង្ក​​ភាព​​អនា​ធិបតេយ្យ​​​​​​​ឡើយ​ក្នុងរយៈ​ពេល​​​​​​៣​ថ្ងៃ​កន្លង​មក​នេះ ៕