ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​​សហ​ការ​​ជាមួ​យ​មន្ត្រី​​ជំនាញ​​ចុះ​វាស់​​វែង​​ដី​ធ្លី​​នៅ​ស្រុក​​ថ្ម​ពួក​​

11 ឆ្នាំ មុន

ខេត្ត​​​បន្ទាយ​មាន​ជ័យ​​​ ៖ ក្រុម​យុវជន​​​ស្ម័គ្រ​ចិត្ត​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ បាន​ស​ហ​ការ​ជាមួយ​​មន្ត្រី​​​មន្ទីរ​រៀប​​ចំ​ដែន​ដី​​នគរូប​​នីយ​​កម្ម​​ សំណង់​​ និង​សុរិយោ​ដីខេត្ត​ ចុះ​វាស់​វែង​​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ឃុំ​៣ ក្នុង​​ស្រុក​ថ្ម​ពួក​ ​ និង​បំពេញ​​សាលាក​​​ប័ត្រ​​​ចំនួន​១១.៧៨៩​​ក្បាលដី​​ លើ​ផ្ទៃ​ដី​៣.៧៣៣,៨០​ហិក​តា ។

​លោករុន ​តូ ប្រធាន​​ក្រុម​​​យុវជន​ស្ម័គ្រ​ចិត្ត​​បាន​ប្រាប់​ថា ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន សែន ​​បាន​មក​ដល់​​ស្រុក​​ថ្មពួក​ មានចំនួន​​​​​៩​២​នាក់​ ហើយ​ចែក​​ជា​​៦​ក្រុម​ ​ធ្វើ​ការ​វាស់​​វែង​ដី​ធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​​ចាប់​ពី​ថ្ងៃ​ទី​​៣ ខែ​កក្កដា ​រហូត​​ដល់​ថ្ងៃ​ទី​​៨ ខែ​សីហា ​។នៅ​ក្នុង​​រយៈ​ពេល​នេះ​ ​ការ​អនុវត្ត​​បាន​៣ឃុំ​​លើ​ផ្ទៃ​ដី​​ចំនួន​​៣.៧៣៣,៨០​ហិ​កតា ​ហើយ​​​កំណត់​​ព្រំ​ដី​ចំនួន​​៧៣៩​​បង្គោល​ វាស់​វែង​​បាន​ចំនួន​​៦០២​​ចំណុច គូស​​ផែន​ទី​​បាន​​៥​ផ្ទាំង ​លើ​ទំហំ​​ដី​ចំនួន​​១៣.២១០​ហិក​តា បំពេញ​​សាលាក​​​ប័ត្រ​ចំនួន​​១១.៧៨៩​​ក្បាល​ដី បញ្ចូល​​​ក្នុង​បញ្ជី​​ឈ្មោះ​ចំនួន​១៦.០៧០​​ក្បាល​ដី​​ ស្មើ​នឹង​៥.៧០៤​​គ្រួសារ​ ហើយ​វាស់​វែង​​ជាក់​ស្តែង​​ចំនួន​៣.១៥០​​ក្បាល​ដី​​បំពេញ​​ទម្រង់​​បែប​បទ​​បាន​ចំនួន​​១០៧​គ្រួសារ​ ៕