ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​របួស​ធ្ងន់​​ដោយ​សារ​ជិះ​ម៉ូតូ​បុក​រថយន្ត

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​​២០១១​ មួយ​គ្រឿង​​បើក​បរ​ដោយ​​បុរស​ម្នាក់​បាន​បើក​លឿន​​ហើយព្យាយាម​​​បើក​​វ៉ា​រថយន្ត​​មួយគ្រឿង​​​ក៏​ជ្រុល​​​ទៅបុក​រថយន្ត​​STAREX ពណ៌​ទឹក​ប្រាក់​​​​បើក​ដោយ​​បុរស​​ម្នាក់​​ដែល​កំពុង​បើកបរ​ឆ្លង​ថ្នល់​​ត្រូវ​ចំហៀង​​​​​ខាង​ឆ្វេង​​​​ពេញ​ទំហឹង​​បណ្តាលឱ្យ​​បុរស​បើក​ម៉ូតូ​រង​របួស​​ធ្ងន់​ធ្ងរ​​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​​នៅមន្ទីរ​

រាជធានី​ភ្នំពេញ​ ៖ ​ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​​២០១១​ មួយ​គ្រឿង​​បើក​បរ​ដោយ​​បុរស​ម្នាក់​បាន​បើក​លឿន​​ហើយព្យាយាម​​​បើក​​វ៉ា​រថយន្ត​​មួយគ្រឿង​​​ក៏​ជ្រុល​​​ទៅបុក​រថយន្ត​​STAREX ពណ៌​ទឹក​ប្រាក់​​​​បើក​ដោយ​​បុរស​​ម្នាក់​​ដែល​កំពុង​បើកបរ​ឆ្លង​ថ្នល់​​ត្រូវ​ចំហៀង​​​​​ខាង​ឆ្វេង​​​​ពេញ​ទំហឹង​​បណ្តាលឱ្យ​​បុរស​បើក​ម៉ូតូ​រង​របួស​​ធ្ងន់​ធ្ងរ​​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​​នៅមន្ទីរ​ពេទ្យ​​ឯកជន​មួយ​​​ កាល​ពី​វេលាម៉ោង​​​៩និង​៣៥​​នាទី​​យប់​​ថ្ងៃទី​​​៧ សីហា​ ​​​ តាម​បណ្តោយ​ផ្លូវ​​១៩៨៦​ សង្កាត់​ភ្នំពេញ​​​ថ្មី ខណ្ឌ​​សែន​សុខ​ ត្រង់​ចំណុច​ទល់​មុខ​​ភោជ​នីយ​ដ្ឋាន​​​រស្មី​បឹង​កក់ ។ បុរស​​​របួស​ធ្ងន់​ជិះម៉ូតូ​ឌ្រីម​សេ​​​១២៥ ​ពណ៌​ខ្មៅ ស៊េរី​​​២០១១នោះ​​ឈ្មោះ អ៊ុ សុន្ធារម្យ អាយុ​២៥​​ឆ្នាំ ។

លោក​ ស៊ិន​ សុវណ្ណ នាយ​រង​ផ្នែក​សណ្តាប់​ធ្នាប់​​ចរាចរ​​ណ៍ជើង​គោក​ខណ្ឌ​សែន​សុខ​​បានឱ្យ​ដឹង​ថា​ មុនពេល​កើតហេតុ​​​​ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ​ស៊េរី​​២០១១​មួយគ្រឿង​​បើកបរ​ដោយ​​បុរស​ម្នាក់​​​យ៉ាង​លឿនតាម​ផ្លូវ​​១៩៨៦​ ក្នុង​ទិសដៅ​​ពីកើត​ទៅលិច​​ ពេល​មក​ដល់​ចំណុច​​កើតហេតុ​បាន​បើក​វ៉ា​រថយន្ត​​មួយ​គ្រឿង​​​នៅពីមុខ​​​ក៏​ជ្រុល​​ទៅបុក​រថយន្ត​​STAREX ​ពណ៌​ទឹក​ប្រាក់​​លាយ​ពណ៌​ស្លែ​ ប្រភេទ​១២កៅ​អី​មួយគ្រឿង​​បើក​បរ​ដោយ​​​បុរស​ម្នាក់​​​មិន​ស្គាល់​អត្តសញ្ញាណ​ ដែល​កំពុង​​បត់​ឆ្លង​ថ្នល់ត្រូវ​ចំហៀង​​​ក្បាល​ខាងឆ្វេង​ពេញ​ទំហឹង​បណ្តាលឱ្យ​​រថយន្ត​ក្រពឹត​​ ឯម៉ូតូ​​​​បាក់​កង់​ និងអ្នកបើក​​​ខ្ទាត់​ទៅ​បោក​ក្បាល​​​ នឹង​ថ្នល់​​ហូរ​ឈាម​ពេញ​ខ្លួន​ត្រូវ​រថយន្ត​​​សាមុយ​​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​​​​​នៅមន្ទីរពេទ្យ​​ឯកជន​មួយ​ដែលនៅក្បែរ​​កន្លែង​កើតហេតុ​ ។

លោក​​ ស៊ិន​ សុវណ្ណ​ បន្តថា ក្រោយ​ពេល​កើតហេតុ​​ម្ចាស់​រថយន្ត​​STAREX ​​ប្រភេទ​១២​​កៅ​អី​​​នោះ​បាន​​ចុះរត់​គេច​ខ្លួន​​បាត់​ ឯ​រថយន្ត​ត្រូវ​​​​ប៉ូលិស​​ស្ទូច​យក​ទៅ​រក្សាទុក​​នៅអធិការ​ដ្ឋាន​​ខណ្ឌ​សែន​សុខ​​​​​​រង់​ចាំការ​​ដោះ​ស្រាយជាក្រោយបន្ទាប់​ពី​វាស់​វែង​រួច​ ៕