ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​ជិះម៉ូតូ​ទៅប៉ះ​​ដៃ​​ចង្កូត​​ម៉ូតូ​​មួយគ្រឿង​ទៀត​​ដួល​សន្លប់​​ម្នាក់​ឯង

13 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​​​ស្រវឹង​​ជោក​​​បើក​ម៉ូតូ​​សង់​កូរ៉េ​​ ពណ៌ក្រហម ​មួយគ្រឿង ​យ៉ាង​លឿន​​និង​រេ​ចង្កូត​​ពេញ​ផ្លូវ​​​​ហើយ​ព្យាយាម​​​បើក​វ៉ាម៉ូតូ​​មួយ​គ្រឿង​​ នៅ​ពីមុខ​​​ក៏​ជ្រុល​ទៅ​ប៉ះ​ដៃ​ចង្កូត​​​ម៉ូតូ​ឌ្រីម​​​សេ​​១២៥ ​​ ពណ៌​ខ្មៅ​ ​​​ស៊េរី​​២០១០ ​មួយគ្រឿង​​​ជិះ​​​​គ្នា​​២នាក់​ ​ប្តី​ប្រពន្ធ​​ក្នុង​ទិស​ដៅ​​បញ្រ្ចាស​​គ្នា​ប​ណ្តាល​ឱ្យ​​​​ម៉ូតូ​​​សង់​កូរ៉េ​​​ដួល​​​ និង​សន្លប់​​​តែ​ម្នាក់​ឯង​​​ត្រូវ​រថយន្ត​​​​​​សាមុយ​​ដឹក​យក​ទៅ​​សង្គ្រោះ​​​នៅ​គ្លីនិក​ឯក​ជន​​មួយ ​​​កាលពីវេវលា​ម៉ោង​​​៨​និង​​​៤០នាទី​​យប់ ថ្ងៃទី​​៧ ​​សីហា ​​តាម​បណ្តោ​យ​ផ្លូវ​​​លេខ​​២៧១ ​សង្កាត់​​​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ​ទល់​មុខ​​ផ្ទះ​សំណាក់​​​អង្គរ​មាស ។ ​

សាក្សី​​ដែលឃើញ​​ហេតុ​ការណ៍​​​​បាន​ឱ្យដឹង​ថា ​​មុន​ពេល​កើ​ត​ហេតុ​​ គេឃើញ​​​ម៉ូតូ​​សង់​កូរ៉េ ពណ៌​ក្រហម ​មួយគ្រឿង ​​បើ​ក​​បរ​ដោយ​​បុរស​​វ័យ​ចំណាស់​​ម្នាក់​​​​ស្រវឹង​ ​​បើក​ម៉ូតូ​​យ៉ាង​លឿន​​តាម​ផ្លូវ​លេខ​​២៧១ ​​ពីជើង​ទៅ​ត្បូង  ស្រាប់​តែ​​មក​ដល់​ចំណុច​​​​​កើត​ហេតុ​​​​បាន​ព្យាយាម​​បើក​​វ៉ា​​ម៉ូតូ​​​មួយ​គ្រឿង​​​​​​នៅពីមុខ​​​ក៏ជ្រុល​​ទៅប៉ះ​​ដៃ​ចង្កូត​​ម៉ូតូ​ឌ្រីម​​​​​១២៥ ពណ៌ខ្មៅ​ ​ស៊េរី​​​២០១០ មួយគ្រឿងទៀត​ ​​​ជិះ​​២នាក់​ប្តីប្រពន្ធ​​​​​ តែសំណាង​​​​​ល្អ​​ ម៉ូតូ​២នាក់​ប្តី​ប្រពន្ធ​នោះមិន​​​​​​ដួល​​ទេ ​​​បែ​រ​ជា​​​សំណាង​អាក្រក់​​ទៅ​​លើ​បុរស​​ស្រវឹង​​នោះ​វិញ ​ដោយដួល​​​ម៉ូតូ​​បោក​​ក្បាល​​ទៅ​នឹង​​​ថ្នល់​​សន្លប់​​ស្តូក​​​ស្តឹង​​​តែ​ម្នាក់​ឯង​ ​។

ប្រភព​​បន្ត​ថា ​​​​ក្រោយ​ពេល​កើត​ហេតុ ​ពីរ​នាក់​​​ប្តី​ប្រពន្ធ​នោះ​បាន​ធ្វើ​ដំណើ​រទៅមុខ​បាត់ ​​អ្នក​សន្លប់​​ត្រូវ​រថយន្ត​​សាមុយ​ដឹក​យ​កទៅ​សង្គ្រោះ​​ ​ឯម៉ូតូ​​​បុរស​​ស្រវឹង​​នោះ​​​នៅ​ដួលច្រងាង​​កណ្តាល​​ថ្នល់​​ត្រូវ​បាន​​ក្រុម​​គ្រួសារ​​យក​ទៅ​​​រក្សា​ទុក​​ ៕