រាជធានីភ្នំពេញ ៖ នៅក្នុងការចូលឆ្លើយបំភ្លឺនឹងសំណួររបស់អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងលើបញ្ហាការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅរដ្ឋសភានាព្រឹកថ្ងៃទី៩ សីហា ២០១២នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ក្រឡាផ្ទៃដីប្រទេសកម្ពុជា ដែលជនរួមជាតិចាំស្ទាត់មាត់ គឺ១៨១.០៣៥គីឡូម៉ែត្រការ៉េ គឺមិនទាន់ដឹងច្បាស់ថាតើការគណនាតួលេខនេះ ធ្វើឡើងតាមរបៀបណាទេ ឬក៏បូកក្រឡាផ្ទៃដីទាំងអស់ ហើយចេញជាក្រឡាផ្ទៃទាំងមូលដោយរបៀបណានោះ
ដែរ ។ ចំពោះក្រឡាផ្ទៃនេះ ធ្វើតាមផែនទីដែលបន្សល់ទុកដោយបារាំង ហើយរហូតមកដល់ពេលនេះ ដីអាចនឹងមានការខុសគ្នារវាងផែនទី និងដីជាក់ស្តែង ។
ថ្លែងនៅចំពោះមុខប្រធានរដ្ឋសភា និងអ្នកតំណាងរាស្រ្តជាង១០០រូប និងការតាមដានការផ្សាយផ្ទាល់តាមទូរទស្សន៍ និងវិទ្យុពី សំណាក់បងប្អូនប្រជាពលរដ្ឋរាប់លាននាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅពេលធ្វើការវាស់វែងព្រំដែនរួចរាល់ នោះនឹងមានការសុំឲ្យមានការកែប្រែចំពោះផែនទី ដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ និងកន្លែងផ្សេងទៀត សម្តេចបានចោទពួកអគតិមួយចំនួនដែលនិយាយថា កម្ពុជាបាត់បង់ទឹកដីរាប់រយរាប់ពាន់គីឡូម៉ែត្រទៅឲ្យប្រទេសជិតខាង ប៉ុន្តែធាតុពិតដីខ្មែរច្រើនជាងក្រឡាផ្ទៃដែលទន្ទេញចាំមាត់១៨១.០៣៥គីឡូម៉ែត្រការ៉េនោះទៅទៀត តើដីទំាងនោះវាទៅណា ៕













ចែករំលែកព័តមាននេះ