ប្រភពព័ត៌មានសន្តិសុខរាយការណ៍ថា ទាហានអាមេរិក៣នាក់ស្លាប់នៅភាគខាងកើតអាហ្វហ្គានីស្ថានកាលពីថ្ងៃទី៨ សីហាក្នុងការវាយប្រហារអត្តឃាត២ ។ក្នុងសេចក្តីប្រកាសមួួយកងកម្លាំងអូតង់នៅអាហ្វហ្គានីស្ថាននិយាយថា សមាជិក៣នាក់របស់កងកម្លាំងអូតង់បានស្លាប់កាលពីថ្ងៃទី៨ សីហា ក្រោយការវាយប្រហារមួយរបស់ពួកបះបោរនៅភាគខាងកើតអាហ្វហ្គានីស្ថាន ។
កងកម្លាំងអន្តរជាតិភាគច្រើនជាទាហានអាមេរិកធ្វើប្រតិបត្តិការនៅភាគខាងកើតប្រទេសតាមបណ្តោយព្រំដែនជាមួយតំបន់កុលសម្ព័ន្ធប៉ាគីស្ថាន ។ នាថ្ងៃទី៨ សីហានោះជនអត្តឃាត២នាក់បានធ្វើឱ្យគ្រាប់បែកដាក់ជាប់ខ្លួនគេផ្ទុះក្បែរទាហានបរទេសមួយក្រុមនៅក្រុងអាសាដា បាដ ទីប្រជុំជនខេត្តគូណា ចម្ងាយ១៨៥គ.ម ខាងកើតក្រុងកាប៊ុល។ ជាមួយនឹងការបាត់បង់ទាហានអាមេរិកទាំង៣នាក់នោះទៀតការបាត់បង់ទាហានរបស់អូតង់មានដល់១៥នាក់ហើយ តាំងពីដើមខែសីហានេះមក និងឡើងដល់២៧៥នាក់ តាំងពីដើម ឆ្នាំ២០១២មក ៕
ចែករំលែកព័តមាននេះ