នារីអុីស្រាអែលអាយុ៨០ឆ្នាំម្នាក់បានដុតខ្លួនកាលពីថ្ងៃទី៨សីហាដែលនោះជាជនជាតិអុីស្រាអែលទី៤ហើយដែលដុតខ្លួនចាប់តាំងពីខែមុន មក ។យោងតាមម៉ាស៊ីនឃោសនាក្នុងស្រុកថា នារីចំណាស់រូបនេះស្ថិតនៅក្នុងមន្ទីរពេទ្យដោយខ្លួនប្រាណត្រូវភ្លើងរលាកធ្ងន់ធ្ងរបំផុត ។ មូលហេតុនៃការដុតខ្លួននោះនៅពុំទាន់ដឹងនៅឡើយ។
ការដុតខ្លួនដំបូងគេកើតមានកាលពីថ្ងៃទី១៤ កក្កដា ខណៈដែលបុរសឈ្មោះម៉ូសេស៊ីលម៉ាន់ អាយុ៥៧ឆ្នាំ បានដុតខ្លួន ។ លោកស៊ីលម៉ាន់ ស្លាប់ដោយសាររបួសធ្ងន់ពេក ១សប្តាហ៍ក្រោយការដុតខ្លួន ។ ក្នុងខែកក្កដា លោកអាគីវ៉ា ម៉ាអុីប៉ៃជាយុទ្ធជនពិការអាយុ៤៥ឆ្នាំ បានស្លាប់ពេលដុតខ្លួននៅក្បែរស្ថានីយរថយន្តបឺសមួយដើម្បីតវ៉ាប្រឆាំងនឹងសភាពការណ៍សេដ្ឋកិច្ចរបស់ប្រទេស ។ រួចកាលពី២សប្តាហ៍មុននេះ អ្នកជំងឺអាយុ៤៨ឆ្នាំម្នាក់បានដុតខ្លួនក្នុងមន្ទីរពេទ្យសរសៃប្រសាទដោយខ្លួនប្រាណគេត្រូវរលាកជាង៦០% ៕
ចែករំលែកព័តមាននេះ