ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូឌ្រីម​សេ១២៥ បើក​បុក​រថយន្ត STAREX បត់​ឆ្លង​ថ្នល់​​របួស​ធ្ងន់​​ម្នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ម៉ូតូឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ​មួយ​គ្រឿង​បើក​ដោយ​បុរស​​ម្នាក់​​យ៉ាង​លឿន​​ព្យា​យាម​​​វ៉ា​រថយន្ត​​​នៅ​​ពី​មុខ​​ក៏​ជ្រុល​​ចង្កូត​ទៅ​បុក​រថយន្ត STAREX ពណ៌​ទឹក​ប្រាក់​​លាយ​ពណ៌ស្លែរ មួយ​គ្រឿង បើក​ដោយ​បុរស​ម្នាក់​ដែរ ​កំពុងឆ្លង​ថ្នល់​ចំពី​ចំហៀង​ក្បាល​រថយន្ត​​ពេញ​ទំហឹង

រាជធានីភ្នំពេញ ៖ ​ម៉ូតូឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ ​មួយ​គ្រឿង​បើក​ដោយ​បុរស​​ម្នាក់​​យ៉ាង​លឿន​​ព្យា​យាម​​​វ៉ា​រថយន្ត​​​នៅ​​ពី​មុខ​​ក៏​ជ្រុល​​ចង្កូត​ទៅ​បុក​រថយន្ត STAREX ពណ៌​ទឹក​ប្រាក់​​លាយ​ពណ៌ស្លែរ មួយ​គ្រឿង បើក​ដោយ​បុរស​ម្នាក់​ដែរ ​កំពុងឆ្លង​ថ្នល់​ចំពី​ចំហៀង​ក្បាល​រថយន្ត​​ពេញ​ទំហឹង បណ្តាល​​ឱ្យ​​អ្នក​បើក​ម៉ូតូ​ឌ្រីម​សេ​១២៥ រង​របួស​ធ្ងន់​​ត្រូវបាន​​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​បន្ទាន់​​នៅមន្ទីរពេទ្យ​ឯក​ជន​មួយ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង ​កាល​ពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​​យប់​ថ្ងៃទី​៧ សីហា ២០១២ ​តាម​បណ្តោយ​ផ្លូវ​​១៩៨៦ សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែន​សុខ ទល់​មុខ​ភោជនីយ​​ដ្ឋាន​​រស្មី​បឹង​កក់ ។ បុរស​រងគ្រោះ​ឈ្មោះ​​អ៊ុ ​សុន្ធារម្យ អាយុ​២៥​ឆ្នាំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕