ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯក​អគ្គ​រាជ​ទូត​​អូស្ត្រាលី​​ប្រចាំ​​​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​ នឹង​អញ្ជើញ​​បើក​សម្ពោធ​​ជា​ផ្លូវ​ការ​ពិធី​តាំង​ពិព័រណ៍​ផ្ទាំង​គំនូរ​សិល្បៈ​ថ្មី​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោង​តាម​សេចក្តី​​ប្រកាស​​ព័ត៌​មាន​របស់​ស្ថាន​ទូត​អូស្ត្រាលី​​ប្រចាំ​នៅ​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​​ថ្ងៃទី​​៨ សីហា ឱ្យ​ដឹងថា នៅថ្ងៃ​ទី​៩ ​សីហា ​២០១២ ​​វេលា​ម៉ោង​៦​ល្ងាច​ លោក​ជំទាវ​​ ផេនី រីឆាដស៍ ​ឯក​អគ្គ​រាជ​ទូត​​អូស្ត្រាលី​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹង​អញ្ជើញ​បើក​​សម្ពោធ​​ជា​ផ្លូវ​​ការ​ពិធី​តាំង​ពិព័រណ៍​ផ្ទាំង​​គំនូរ​សិល្បៈ​ថ្មី​​នៅ​កន្លែង​​​តាំង​ពិព័រណ៍​​​សាសា​បាសាក់ ដែល​មា​ន​ទី​តាំង​ផ្ទះ​លេខ​១៨ ជាន់​ទី​២ មហា​វិថី​សុធារស រាជ​ធានី​ភ្នំពេញ។

​ផ្ទាំង​គំនូរ​សិល្បៈ​ថ្មី​នេះ​ត្រូវ​បាន​យក​មក​ដាក់​​តាំង​ពិព័រណ៍​ជា​​​ក្រុម​ជា​លើក​ទី​១ នៅ​កន្លែង​តាំង​ពិព័រណ៍​​​សាសា​បាសាក់​ ហើយ​គំនូរ​នេះ​បង្ហាញ​អំពី​ស្នា​ដៃ​របស់​វិចិត្រ​ករ​ខ្មែរ និង​អូស្ត្រាលី​ ។ អ្នក​សារ​ព័ត៌​មាន​​ទាំង​ឡាយ​​ត្រូវ​បាន​អញ្ជើញ​ឱ្យ​​ចូល​រួម​ក្នុង​ពិធី​នេះ​ដោយ​គ្រាន់តែ​​ប្រាប់​ពី ការ​ចូល​រួម​របស់​ខ្លួន​តាម​រយៈ​អីុម៉ែល​មក​ ៖ binike.​ro@dfat.​gov.au ៕