ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចពិ​ភាក្សារ​​វាង​IMF​និងក្រិក​ហាក់​បង្ហាញ​នូវ​ដំណើរ​ឆ្ពោះទៅ​មុ​ខ

13 ឆ្នាំ មុន

ប្រទេសក្រិក​និងបណ្តា​ប្រទេស​ម្ចាស់​បំណុល​របស់​​ខ្លួន​​បានព្រម​ព្រៀង​​គ្នាដើម្បី​ពង្រឹង​កិច្ច​ប្រឹង​ប្រែង​គោល​នយោបាយ​​គាំពារ​សេដ្ឋកិច្ច និង​ធ្វើ​តាម​​លក្ខ​ខណ្ឌ​ប្រាក់សង្គ្រោះ​បន្ទាប់ពី​មាន​​កិច្ច​ប្រជុំ​នៅទីក្រុង​អាថែន​ជាងមួយ​សបា្តហ៍​មកនេះ ។ អ្នក​តំណាងមក​ពីគណៈ​កម្មាធិការ​អឺរ៉ុប​​​ធនាគារ​កណ្តាលអឺរ៉ុប និងមូល​និធិរូបិយ​វត្ថុ​អន្តរ​ជាតិបាន​ជួបប្រជុំ​គ្នាជាមួយ​រដ្ឋ​​មន្រ្តី​ហិរញ្ញ​វត្ថុ​ក្រិក​ លោក​យ៉ានីស ​ស្តូណារ៉ាស់ ​នៅទី​ក្រុងអា​ថែន ដើម្បី​ឈាន​ទៅដល់ការ​បិទបញ្ចប់​កិច្ចប្រជុំ ។

កិច្ច​ប្រជុំ​នឹង​ធ្វើ​ការ​​សម្រេច​ថា​តើក្រិក​បន្ត​ទទួល​យក​មូលនិធិ​ចំនួន២៤០​ពាន់លាន​អឺរ៉ូ​នៃ​កញ្ចប់​ថវិកា​សង្គ្រោះ ឬ​ក៏យ៉ាង​​ណា ​? កិច្ច​ពិភាក្សា​ស្តីពីការ​អនុវត្ត​គម្រោងគឺ​ទទួល​បាន​លទ្ធ​​ផលល្អ ​និងមាន​កិច្ចព្រម​ព្រៀង​ដើម្បី​ពង្រឹង​កិច្ចប្រឹងប្រែង​គោល​នយោបាយ​ឲ្យ​សម្រេច​​​វត្ថុបំណង​របស់ខ្លួន ។ បណ្តា​ក្រុម​អធិការ​កិច្ច​នឹងវិល​ត្រឡប់ទៅ​កាន់ទី​ក្រុង​អាថែន​ជា​ថ្មី​ម្តង​ទៀត​នៅដើម​ខែកញ្ញា​ខាងមុខ​ដើម្បី​បន្ត​កិច្ច​ពិភាក្សា​បន្ថែម​ទៀត ៕