ក្រុមហ៊ុនផលិតរថយន្ត Toyota ទទួលបានប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសចំនួន៣៥ពាន់លានយ៉េន ស្មើនឹង៤,៥១ពាន់លានដុល្លារ បន្ទាប់ពីផលិតផលនិងការលក់ស្ទុះងើបឡើងវិញនៅអាមេរិកខាងជើង និងជប៉ុនដែលនេះជាសញ្ញាមួយបង្ហាញពីការងើបឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិកាលពីឆ្នាំមុន។
ប្រាក់ចំណេញនេះវាខ្ពស់ជាងការរំពឹងទុកជាមធ្យមចំនួន៣១៤,១ពាន់លានយ៉េន បើធៀបនឹងការខាតបង់កាលពីដើមឆ្នាំចំនួន១០៨ពាន់លានយ៉េន ។ ប្រាក់ចំណេញសុទ្ធសម្រាប់ក្រុមហ៊ុនមានចំនួន២៩០ពាន់លានយ៉េន បើធៀបនឹង១,២ពាន់លានយ៉េនក្នុងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនToyota ជាក្រុមហ៊ុនមួយទទួលបានចំណាត់ថ្នាក់កំពូលជាស្លាកសញ្ញារថយន្តដែលលក់ដាច់ជាងគេលើពិភពលោក ដោយវ៉ាដាច់ក្រុមហ៊ុនGeneral Motor និងក្រុមហ៊ុន Volkswagen នៅក្នុងឆមាសទី១ឆ្នាំ២០១២នេះ ៕
ចែករំលែកព័តមាននេះ