ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ ហ៊ុន សែន ៖ ​រង្វាន់​៥​ម៉ឺន​​​ដុល្លារ​​​ សម្រាប់​​ស្វែង​រក​​​ចាប់​ខ្លួន​​ជន​ណា​ក្លែង​​​ហត្ថ​លេខា​ ហ៊ុន សែន​

13 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ​ ៖ ​ ដូច​តាម​ការ​គ្រោង​​ទុក​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី៩ សីហា​ ២០១២ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចូលបកស្រាយ​ឆ្លើយនឹងសំណួររបស់តំណាង​គណ​បក្ស​ប្រឆាំង​លើបញ្ហាបោះបង្គោលព្រំដែន នៅមន្ទីររដ្ឋសភា  ។​

នៅ​ចំពោះ​​មុខវត្តមានប្រធានរដ្ឋសភា សម្តេច ហេង សំរិន និងតំណាងរាស្រ្តជាង​១០០រូបមកពីគ្រប់គណបក្សនយោបាយ​រាប់​ទំាងតំណាងរាស្រ្តគណបក្សប្រឆាំងផងនោះ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកសរសើរ លោកសុន ឆ័យ តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ​មកពីគណបក្ស សម រង្ស៊ី ដែលបានសួរ​សំណួរ​ដោយលាយលក្ខណ៏អក្សរតាមបែបប្រជាធិបតេយ្យ​ប្រសើរ​ជាងមេបក្សរបស់លោកសុន ឆ័យ ដែលសំដៅដល់លោកសម រង្ស៊ី ដែលបានដក​បង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយខុសច្បាប់​ហើយបែរ​ជាចាត់ទុកខ្លួនថា ជាអ្នកទោសមនសិការនោះថែ​មទៀត ។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហើបឲ្យដឹងថា លោក សុន ឆ័យ គឺជាប្អូនធ៌មរបស់សម្តេច និងបាន​ប្រកាស​ផ្តល់រង្វាន់៥ម៉ឺនដុល្លារ ដល់អ្នកទាំងឡាយណាដែលបានផ្តល់ព័ត៌មានឈានទៅដល់ការចាប់ខ្លួនអ្នកដែលក្លែង​ហត្ថ​លេខា​របស់សម្តេច និង ឯក​សារក្លែងក្លាយដទៃទៀត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕