ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេជោ​ហ៊ុន សែន ​កំពុង​​ឆ្លើយ​​ឆ្លង​​បំភ្លឺ​​លើ​ការងារ​​បោះបង្គោល​ព្រំ​ដែន​នៅ​រដ្ឋ​សភា​​ព្រឹក​នេះ​​តប​នឹង​ការ​ចោទ​​សួរ​​របស់​គណ​បក្ស​​ប្រឆាំង​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បង្ហាញ​​វត្ត​មាន​ឆ្លើយ​បំភ្លឺដោយផ្ទាល់មាត់​ជូន​រដ្ឋ​សភា​​ ជា​ពិសេស​​តំណាង​រាស្ត្រ​​គណ​ប្រឆាំង​លើ​ការ​ងារ​បោះ​បង្គោលព្រំដែនរវាងកម្ពុជា និង​វៀត​​ណាម​​​នៅ​ព្រឹក​​ថ្ងៃព្រហស្បតិ៍ទី៩ សីហា ២០១២ ដើម្បី​ឱ្យ​​មជ្ឈ​ដ្ឋាន​ជាតិ-អន្តរ​ជាតិ​​ ជា​ពិសេស​​ជន​រួម​ជាតិ​បាន​ជ្រួត​ជ្រាប​​ចៀស​វាង​ការ​យល់​ច្រឡំ​ ។

យោង​តាម​សេច​ក្តី​​ជូន​ដំណឹង​​របស់​ខុទ្ទកាល័យ​​សម្តេច​​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា ​មន្ត្រី​រាជ​ការ​ស៊ីវិល​​នៅតាម​ក្រសួង​មន្ទីរ​​ស្ថាប័ន​​នានា ​កង​កម្លាំង​​ប្រដាប់​អាវុធ​​​ ប្រជា​ពល​​រដ្ឋ​​ជន​រួម​ជាតិ​គ្រប់​​ស្រទាប់​ជាន់​ថ្នាក់​ សូម​ចូលរួម​​ស្តាប់​ការ​​បក​ស្រាយ​របស់​សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក្នុង​ឆន្ទៈ​​យក​ចិត្តទុក​ដាក់​​ដោយ​ទុក​ការ​ងារ​ប្រចាំ​ថ្ងៃ​​មួយ​អន្លើ​សិន​ ព្រោះ​ការ​បក​ស្រាយ​នេះ​ គឺ​ជា​ឧត្តម​ប្រយោជន៍​​​ជាតិ​​ធំធេង​ណាស់ ។

សូម​បញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាល​ទី៤ ដែលធ្វើឡើងក្រោម​អធិបតី​ភាព​សម្តេច​​ប្រធានរដ្ឋសភា ហេង សំរិន នៅថ្ងៃទី៩ សីហា ២០១២ ​នេះដែរ រដ្ឋសភាក៏នឹងពិភាក្សា​និងអនុម័ត​លើ​របៀបវារៈដូចតទៅ ៖

១-ការបោះឆ្នោតជ្រើសតាំងលោកពេជ្រ គឹមស្រ៊ាង ជាសមាជិកគណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី។

២-ការពិភាក្សា និងអនុម័តសេចក្តីព្រាង​ច្បាប់ ស្តីពីការអនុម័តយល់ព្រម​លើកិច្ចព្រម​ព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ
កម្ពុជា និងរដ្ឋាភិបាលនៃរដ្ឋកាតា ស្តីពីការគ្រប់​គ្រង​ការប្រើប្រាស់ហត្ថពលកម្មនៅរដ្ឋកាតា ។

៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាង​ច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណា

ចក្រកម្ពុជា ចូលរួមក្នុងអនុសញ្ញារ៉ូថឺដាម ស្តីពី​នីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុន ចំពោះ​សារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ ក្នុងពាណិជ្ជកម្មអន្តរជាតិ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕