ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលមួយដែលមិននឹកស្មានដល់ គឺប្រធានការិយាល័យសង្គមកិច្ចក្រុងស្វាយរៀងបានចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុពិតប្រាកដ តែសម្រាប់សមត្ថកិច្ច និងមន្ត្រីរាជការបានដាក់ការសង្ស័យថា អាចជាវិបត្តិក្នុងការងារ ។ ករណីប្រធានការិយាល័យសង្គមកិច្ចក្រុងស្វាយរៀងចង.កសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ សីហា នៅភូមិចាស់ មួយដែលគ្មានមនុស្សរស់នៅស្ថិតក្នុងភូមិវាលល្ងើត ឃុំកំពង់ចម្បង ស្រុកស្វាយជ្រំ ខាងជើងផ្ទះគាត់ចម្ងាយប្រមាណ២០០ម៉ែត្រ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីដែលចង.កធ្វើអត្តឃាតនេះ ឈ្មោះ វ័រ វ័យ អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ប្រពន្ធឈ្មោះ អ៊ុក យ៉ាត អាយុ៥៨ឆ្នាំ មានកូន២នាក់ (ស្រីម្នាក់)។ មុនពេលកើតហេតុនាវេលាម៉ោង៤ទៀបភ្លឺ ខណៈកូនស្រីក្រោកពីដំណេកឃើញឪពុកនៅសម្រាកជាមួយម្តាយលើផ្ទះ ហើយកូនស្រីក៏ចុះមកដីដើម្បីបូមទឹកស្រោចដំណាំនៅក្នុងភូមិ ។ លុះដល់មោ៉ង៤និង៥០នាទីទៀបភ្លឺ ស្រ្តីជាប្រពន្ធភ្ញាក់ឡើងបាត់ប្តីក៏ចុះមករកក្រែងមកស្រោចដំណាំឬបត់ជើងនិងដើរករហូតទៅដល់ផ្ទះម្តាយដែលនៅខាងក្រោយ ហើយម្តាយប្រាប់ថា បានឃើញកាលពីម៉ោង៤ទៀបភ្លឺ មកជួបគាត់ និងអង្គុយមួយសន្ទុះក៏ដើរចេញទៅវិញ ។ នៅម៉ោងប្រមាណ៤និង៥០នាទីទៀបភ្លឺ មានអ្នកស្រុកជិះម៉ូតូតាមថ្នល់ប្រទះឃើញមនុស្សចង.កនៅលើដើមអាកាស្យា ក្នុងភូមិចាស់ ក៏នាំគ្នាឆោឡោទើបដឹងថា មន្ត្រីរូបនេះលួចចេញពីផ្ទះមកចង.កធ្វើអត្តឃាត ហើយប្តឹងមេភូមិនិងសមត្ថកិច្ចមកពិនិត្យនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៨ សីហា និងអះអាងថា ពិតជាចង.កសម្លាប់ខ្លួនមែន ។
លោក វ៉ា សារ៉េន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានមានប្រសាសន៍ថា ការចង.កធ្វើអត្តឃាតនេះអាចមានពីរករណី ទី១- វិបត្តិក្នុងការងារ ទី២-វិបត្តិក្នុងគ្រួសារ ។ លោក បន្តទៀតថា លោក វ័រ វ័យ ធ្លាប់មានប្រវត្តិជំងឺរបេងមូលហេតុមកពីផឹកស្រា ហើយពេលស្រវឹងម្តងៗជួនកាលវង្វេងស្មារតី ដូចជាទុកម៉ូតូចោល ហើយដើរដេកតាមផ្លូវក៏មាន ។ ក្រោយមកក៏ព្យាបាលជំងឺរបេងបានជាសះស្បើយ ហើយក៏បានឈប់ផឹកស្រាដែរ ស្រាប់តែប៉ុន្មានខែចុងក្រោយនេះចាប់ផឹកស្រាវិញទៀត ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅថ្ងៃទី៧ សីហា ជាថ្ងៃបើកប្រាក់ខែឱ្យនិវត្តជនហើយឮថា ខ្វះប្រាក់បើកឱ្យ និងបានទៅខ្ចីប្រាក់គេ ដើម្បីយកទៅបើកតែពុំដឹងថា ខ្ចីបានប៉ុន្មាននោះទេ លុះដល់ពេលរសៀល ស្រាប់តែមិនបើកប្រាក់ខែឱ្យគេ បែរជាទិញស្រាផឹក ។ ក្រោយពេលចង.កធ្វើអត្តឃាត មន្ត្រីជំនាញបានមកពិនិត្យកាបូប និងមើលបញ្ជីឃើញនៅសល់ប្រាក់ក្នុងកាបូបចំនួន៧សែនរៀល ។
គេមានចម្ងល់ថា បើសិនជាចាយវាយប្រាក់ខែនិវត្តជននោះក៏អស់មិនច្រើនប៉ុន្មានដែរ មិនមែនមានន័យថា ដោះស្រាយមិនចេញរហូតចង.ក ធ្វើអត្តឃាតនោះឡើយ ចំណែកក្នុងគ្រួសារក៏មិនមានទំនាស់អ្វីដែរ ដូច្នេះមូលហេតុបែបណានោះ មិនទាន់ដឹងច្បាស់លាស់នោះទេ ៕


ចែករំលែកព័តមាននេះ