ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​ចាញ់​បោក​ប្រុស​ស្នេហ៍​បាត់​ម៉ូតូ​កុហ​កថា​ត្រូវ​ថ្នាំ​សណ្តំ​ផ្អើល​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំង​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​​មាន​ការភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​​កាលពី​​​វេលា​ម៉ោង​១២​ថ្ងៃត្រង់​​ថ្ងៃទី​៧ សីហា ​ខណៈ​​​នាង​ក្រមុំ​​ម្នាក់​​​រត់​ម​ក​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ក្រុង​កំពង់​ឆ្នាំង​ឱ្យ​​ជួយ​​ ​​ដោយ​​អះអាង​ថា​ ​នាង​ត្រូវគេ​ដាក់​ថ្នាំ​សណ្តំ​ ​​ឱ្យ​សន្លប់​ហើ​យ​នាំ​ទៅ​កាន់​ខេត្ត​បន្ទាយមាន​ជ័យ​ ។ ​​នាង​​បាន​​និយាយ​ប្រាប់​ប៉ូលិស​​​ថា ​នាង​ឈ្មោះ​កែវ ​នី​តា​ ​អាយុ​២៣ឆ្នាំ ​មានទីលំនៅ​ភូមិ​ឡ​កំបោ​រ ​សង្កាត់​ស្វាយ​​ប៉ាក ​ខណ្ឌ​ឫស្សី​កែវ ​​​ជា​និស្សិត​​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​​រាជ​ធានី​ភ្នំពេញ ​។ ​​

នាង​បាន​​អះអាង​នៅចំពោះមុខ​សមត្ថកិច្ច​ប៉ូលិស​​ក្រុង​កំពង់​ឆ្នាំង​​ថា ​​នៅថ្ងៃទី​៥ សីហា ​ត្រូវ​នឹង​​ថ្ងៃ​អាទិត្យ​ ​ពេល​រូបនាង​ធ្វើ​ដំណើរ​តាម​ផ្លូវ​​បាន​ជួប​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ ​ដោយ​​ឃើញ​​នារី​​ម្នាក់​ដួល​ម៉ូតូ​​ ​ហើយ​​ពេល​​នោះ​​នាង​មាន​បំណង​​ទៅ​​ជួយ​លើក ប៉ុន្តែ​គ្រាន់​​តែ​ដាក់​ចន្ទ​ល់ម៉ូតូ​ក៏​ស្រាប់​តែ​មានរថយន្ត​ទួ​រីស​មួយ​គ្រឿង​បើក​ម​ក​ជិត​ ​ហើយ​​​នាងក៏​​​សន្លប់​​បាត់​ទៅ​​ ​។ ​​​​ក្រោ​យ​មក​នាង​​បាន​ដឹងខ្លួន​ម្តងឃើញ​​មនុស្ស​ប្រុស​ម្នាក់​​​​យក​បាយ​និងទឹក​ម​ក​ឱ្យ​នាង​ហូប​ ​លុះ​​នាង​​​សួរ​គេ​​ប្រាប់​ថា ​នៅទី​នេះគឺ​ស្វាយ​ស៊ី​សុផុន​​ ខេត្ត​បន្ទាយ​មា​ន​ជ័យ​ ហើយ​​​​នាង​​ត្រូវ​គេដាក់​បង្ខាំង​ក្នុងបន្ទប់​មួយ​ក្នុង​ផ្ទះ​ថ្ម ​។​ ​

នាង​​និយាយ​ទៀតថា ​​ក្រោយ​ម​ក​នាង​ក៏​សន្លប់​​ទៀត​ហើយ​ពេល​ដឹងខ្លួន​​ឡើង​គឺនៅ​លើ​ទូក​មួយ​ក្នុងទន្លេ​ផ្សារ​ក្រោម​ដោយមាន​ចាក់​សោ​ជាប់​ ប៉ុន្តែ​នាង​បាន​លួចរត់​ចេញ​រួច​ហើយ​មក​ប្តឹង​ប៉ូលិស​តែ​ម្តង​ ។ ​ទោះ​​យ៉ាងណា​ នេះ​​គ្រាន់​តែ​ជា​ការ​​អះអាង​របស់​នារី​រូបនេះ​​នៅចំពោះ​មុខ​សមត្ថ​កិច្ច​ ​ហើយ​ក៏​​មាន​បញ្ហា​ជាច្រើន​ដែល​ស្ទើរ​តែ​មិន​គួរ​​​​ឱ្យ​ជឿ​​ថែម​ទៀត ​ដោយ​សារ​ថា​តើ​គេ​ចាប់​នាង​​ទៅ​ធ្វើ​អ្វី​?

លោកស្រី​វរ​សេនីយ៍​ឯក​ប្រាក់​ ​សៅនី​ ​ស្នងការ​រង​​​នគរបាល​ខេត្ត​មាន​ប្រសាសន៍​​តា​ម​ទូរស័ព្ទ​ថា ​រឿង​នេះ​​នៅ​មិន​ទាន់​ដឹង​ច្បាស់​យ៉ាង​ម៉េច​ទេ​ សុំ​រង់ចាំ​សិន ​។ ​ប៉ុន្តែ​នៅ​​វេលា​​ម៉ោង​៥​ល្ងាច​​​​ថ្ងៃដដែ​ល​​លោក​ស្រី​បាន​​ទូរស័ព្ទ​ប្រាប់​ថា ​នេះ​ជា​រឿង​ចាញ់​បោក​​​គេទេ ​ដោយ​លោកស្រី​បាន​​ស្រង់​សម្តី​នារី​រូប​នេះ​ពេល​សួរ​​នាង​​នៅស្នង​ការដ្ឋាន​ថា​ ​នារី​រូបនេះ​គឺជាប៉ូលិស​ទើបចូល​ថ្មី​ ​ហើយ​នាង​បាន​ឆ្លៀត​ពេ​ល​ថ្ងៃ​សៅរ៍​-​អាទិត្យ​ទៅ​​រៀន​នៅ​មហាវិទ្យាល័យ​បន្ថែម​ ​ដើម្បី​យក​បរិញ្ញា​បត្រ​។ ​នាង​បាន​និយាយថា  រូបនាង​បាន​ស្គាល់​​បុរស​ម្នាក់​តាម​រយៈ​ទូរស័ព្ទ​​រយៈ​ពេល​៦​ខែ​មក​ហើយ ​ដោយ​បុរស​​នោះ​ជានិស្សិត​រៀន​នៅ​សាកល​​វិទ្យាល័យ​ផ្សេង ​ហើយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នាងបាន​ទៅរៀន​នៅសាលា​ជាធម្មតា​ ប៉ុន្តែ​​សាលា​មិន​រៀន​ នាង​ក៏បាន​ទទួល​ទូរស័ព្ទ​​ពី​មិត្ត​ប្រុស​របស់នាង​ឱ្យ​​នាង​ទៅជួប ​។ ​ពេល​នាងទៅ​ជួប​​នៅ​ផ្ទះ​ជួល​របស់​មិត្ត​ប្រុស​ក៏នាំ​គ្នាជិះ​ម៉ូតូ​មក​ផ្សារ​សូរិយា​ជាន់ទី​៣ ពេលនោះ​នាំ​គ្នា​ហូប​បង្អែម១ចាន​​ ​ម្នាក់​ហើយ​​​បុរស​រូបនោះ​ប្រាប់​ថា​ឱ្យ​នាង​ចាំ​​មួយ​ភ្លែត​គេមាន​ការចុះ​ក្រោម​បន្តិច​​។ ​នាងប្រាប់​ទៀតថា ​ពេលនាងទៅជួប​បុរស​​រូបនោះ​ហើយ​ក៏​ជិះ​ម៉ូតូ​មក​ផ្សារ​សូរិយា​​​ដោយ​​​បុរស​រូប​នោះ​ជាអ្នក​បើក​ម៉ូតូ​​ ​និងកាន់​សោ ​​ម៉ូតូ​របស់នាង​ជាប់ ។ ​

នៅពេល​ចាំ​បុរស​រូបនោះ​​យូរពេក​រហូត​ដល់​ម៉ោ​ងជាង​១រសៀល​ក៏​​ទូរស័ព្ទ​សួរ​ហើយ​​គេ​ប្រាប់ថា ​ចាំ​បន្តិច​ព្រោះ​ជាប់​រវល់​ ​។ ​ប៉ុន្តែ​ចាំ​​រហូត​​ដល់​ម៉ោង​៤​រសៀល​នៅតែ​មិនឃើញ​​ក៏​​ទូរស័ព្ទ​​ម្តងទៀត​ តែហៅ​​លែង​ចូល​ ​រូបនាង​ក៏ចុះ​មកជាន់​​​ក្រោម​ស្រាប់​តែ​បាត់​​ម៉ូ​តូ​ទើប​ដឹង​ថា​ចាញ់​​បោ​​ក​ ​។ ដោយ​ភ័យ​ពេក​នាង​បាន​សម្រេច​ចិត្ត​ជិះ​រថយន្ត​ក្រុងទៅ​​​ដេក​នៅ​​ផ្ទះ​សំណាក់​នៅខេត្ត​កំពង់​ធំ​២យប់​ ​និងព្រឹក​​ថ្ងៃ​ទី​៧ សីហា ​​​ជិះរថយន្ត​ក្រុងមក​ផ្ទះ​នៅ​​ម្តុំ​វិមាន​ឯក​រាជ្យ​ ​ក្រុង​កំពង់​ឆ្នាំង​ ​ហើយ​ក៏បាន​​ប្រឌិត​រឿង​នេះ​​ឡើង​ដើម្បី​​លុប​​លាង​កំហុស​ព្រោះ​ខ្លាច​ឪពុក​ម្តាយ​រករឿង ​។ ​

លោកស្រី​ស្នងការ​រង​​និយាយថា ​នេះជា​ការ​ប្រឌិត​រឿង​ដើម្បី​ឱ្យ​ភាន់​ច្រឡំផ្អើល​ពេញ​ផ្ទៃ​ប្រទេស ​​បើ​កុំ​​តែ​លោក​ស្រី​លួងលោម​សួរ​ផង ​ប្រើ​វិធីសាស្ត្រ​ផង ដើម្បី​យក​ព័ត៌​មាន​​​ពិត ​ម៉្លេះ​​​ព័ត៌​មា​ន​​ប្រឌិត​នេះ​ក្លាយ​ទៅ​​ជា​រឿង​អសន្តិ​សុខ​មួយ​ពុំ​ខាន ​៕