ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​មហា​ជន​ចូល​រួម​​កសាង​ប៉ុស្តិ៍​​ប្រជា​ការ​ពារ​បាន​ចំនួន​2

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖​​ ​តាម​ការ​ផ្តល់​ព័ត៌​មាន​ពី​លោ​ក​អ៊ុំ សុផល អធិ​ការ​​នគរ​បាល​​ក្រុ​ងប៉ោយ​ប៉ែត​ នា​ព្រឹក​ថ្ងៃទី​៧ សីហា ឆ្នាំ​២០១២ ឱ្យ​ដឹង​​ថា ដោយ​​មាន​ការ​ចង្អុល​ណែ​នាំ​ពី​លោក​ឧត្ត​ម​សេនីយ៍ត្រី ខេង ស៊ុម ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឱ្យ​កម្លាំង​នគរ​បាល​ធ្វើ​យ៉ាង​ណា​ត្រូវ​ការ​ពារ​​សន្តិ​សុខ សណ្តាប់​ជូន​ប្រជា​ពលរដ្ឋ ដែល​ជា​អាជីក​រ​លក់​ដូរនៅ​ក្នុង​ផ្សារ​ ឬ​​​តំបន់​​​​ស្មុគ​ស្មាញ​ដែល​ជន​ល្មើស​​តែង​​ធ្វើ​សកម្ម​ភាព​បង្ក​​​អសន្តិ​សុខ​​ដល់​សង្គម​ និង​ទប់​ស្កាត់​នូវ​អំពើ​​ចោរ ​លួច ​ឆក់ ប្លន់​ តាមទូ​លក់​មា​ស ដូរ​លុយ ផង​​ដែរ​ ។

យោង​តាម​​ការ​ណែ​នាំ​ខាង​លើ​ លោក​​បាន​បំផុស​​ចលនា​មហា​ជន​​ និង​អាជីវ​ករ​ជួយ​កសាង​​ប៉ុស្តិ៍​​ប្រជា​ការ​ពារ​​ជា​ជំហាន​​ដំបូង​បាន​ចំនួន​២​ប៉ុស្តិ៍ ដែល​មាន​ទំ​ហំ​៣​ម៉ែត្រ ៤ជ្រុង ធ្វើ​អំពី​ដែក​ប្រក់​​​ស័ង្ក​សី​ដែល​ក្នុង​ប៉ុស្តិ៍​​នី​មួយ​ៗ​​ចំណាយ​​អស់​ទឹក​ប្រាក់​ចំនួន​១.២០០​ដុល្លារ​រួម​ទាំង​ថ្លៃ​ដឹក​ដីមក​ចាក់​ផង​ដែរ ។

លោក​បន្ត​ថា ប៉ុស្តិ៍​​ទាំង​២​នេះ គឺ​ដាក់​​នៅ​មុខ​សាលា​និមិត្ត​១​កន្លែង ព្រោះ​​នៅ​ពេលយប់​សម្បូរ​​​​ក្រុម​ជន​ខិល​ខូច​មក​​ផ្តុំ​គ្នា​ធ្វើ​សកម្ម​ភាព​ប្រព្រឹត្ត​បទ​ល្មើស​​​ផ្សេង​ៗ​​ និង​នៅ​មុខ​ផ្សារ​​អគ្គ​ជិត​កន្លែង​លក់​មាស​ ដូរ​លុយ ។​ តាម​​ប៉ុស្តិ៍​នី​​មួយ​ៗក៏​​មាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​ចាំ​ឃ្លាំ​មើល​​ទៀត​ផង ដោយ​​បាន​កម្លាំង​នគរ​បាល​ និង​កម្លាំង​​​ប្រជា​ការ​ពារ​យាម​កាម​​២៤​ម៉ោង​លើ​២៤​ម៉ោង ។ ជា​មួយ​គ្នា​នោះ​ដែរ លោក​អធិ​​ការ​ក្រុង​ក៏​បាន​បញ្ជាក់​ថា លោក​នឹង​បន្ត​បំផុស​ចលនា​មហា​ជន​​ និង​អាជី​វ​ករ​​ឱ្យ​ចូល​រួម​​បន្ត​ទៀត​ដើម្បី​រួច​​គ្នាថែរ​ក្សា​​សន្តិ​សុខ​ សុវត្ថិ​ភាពក្នុង​ក្រុង​ប៉ោយ​ប៉ែត ពិសេស​​គឺ​ការ​អនុវត្ត​​គោលនយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ៕