ខេត្តស្វាយរៀង ៖ បុរសសរសៃប្រសាទម្នាក់ឱ្យតែស្រវឹងស្រាចង់តែចង.ក ហើយប្រពន្ធកូនជួយបាន២ដងដែរ តែលើកទី៣គ្មានអ្នកជួយក៏ចង.កស្លាប់ទៅ ។ បុរសមា្នក់នេះឈ្មោះចូច សុផល អាយុ៤៨ឆាំ្ន បានចង.កសម្លាប់ខ្លួននៅនឹងដើមស្វាយ ខាងត្បូងផ្ទះរបស់ខ្លួនចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍វង្ស ឃុំប្រសូត ស្រុកសា្វយទៀប កាលពីវេលាម៉ោងប្រមាណជា៥ព្រឹកថ្ងៃទី៦ សីហា ។
តាមស្ដ្រីឈ្មោះអ៊ុំ សី អាយុ៥១ឆាំ្ន ជាប្រពន្ធបានអះអាងថា ប្ដីរបស់គាត់មានជំងឺសរសៃប្រសាទជាយូរមកហើយ ហើយកន្លងទៅថ្មីៗនេះ ពេលស្រវឹងស្រាបានព្យាយាមចង.កសម្លាប់ខ្លួនចំនួន២ដងរួចមកហើយ ប៉ុន្ដែបានរូបគាត់និងកូនៗតាមទៅឃើញនិងជួយទាន់ពេល ។ ដោយសារតែប្ដីគាត់ពេលស្រវឹងចង់តែចង.កសម្លាប់ខ្លួនបែបនេះ រូបគាត់ និងកូនៗបានព្យាយាមនិយាយលួងលោមឱ្យលែងផឹកស្រាបានជាង១០ថ្ងៃហើយលុះមកដល់ល្ងាចថ្ងៃទី៥ សីហា ដោយសារតែប្អូនថ្លៃមកលេងរូបគាត់ក៏បណ្ដោយឱ្យប្ដីផឹកជាមួយប្អូនអស់ស្រាកន្លះលីត្រ ទើបឃាត់ឱ្យឈប់ផឹក ហើយប្អូនថ្លៃក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅ ។
ស្ដ្រីជាប្រពន្ធបានបញ្ជាក់ទៀតថា ដោយយល់ថាគា្ន២នាក់ផឹកអស់តែកន្លះលីត្រ ហើយប្ដីគាត់មិនមានកាយវិការណាមួយមិនប្រក្រតីដែរនោះ រូបគាត់ជាប្រពន្ធ និងកូនៗគិតថាប្រហែលជាមិនអីទេ ទើបមិននាំគា្នតាមឃ្លាំមើល លុះមួយសន្ទុះក្រោយមក ស្រាប់តែបាត់មនុស្សរកមិនឃើញមិនដឹងទៅណាអស់មួយយប់ ។ រហូតដល់ម៉ោងប្រមាណ៥ព្រឹកថ្ងៃទី៦ សីហា ស្រាប់តែប្អូនថ្លៃឈ្មោះពោជ សារិន អាយុ៥០ឆាំ្ន ភេទប្រុសដើរទៅឃើញប្ដីរបស់គាត់ចង.ក នឹងខ្សែគោនៅដើមស្វាយខាងត្បូងផ្ទះស្លាប់បាត់ទៅហើយក៏ផ្អើលឆោឡោឡើង និងនាំគា្នទម្លាក់សាកសពមកដី ហើយនាំយកមកផ្ទះ ។
ក្រោយពីមានការភ្ញាក់ផ្អើល ប្រហែល១ម៉ោងក្រោយមកកម្លាំងអធិការដា្ឋននគរបាលស្រុកស្វាយទាប ក៏បានទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសព ព្រោះខ្លាចក្រែងជាអំពើឃាតកម្មបន្លំភ្នែក តែក្រោយពីត្រួតពិនិត្យឃើញថាជាករណីធ្វើអត្ដឃាត ទើបសមត្ថកិច្ចប្រគល់សពឱ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីតែម្ដង ៕


ចែករំលែកព័តមាននេះ