រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៤ សីហា កន្លងមកនេះ លោកស្រីSadanan Yodpradoo ប្រធានផ្នែកលក់របស់ក្រុមហ៊ុនDellប្រចាំតំបន់ឥណ្ឌូចិន បាននាំយកអំណោយមានអង្ករ មី ប្រេងឆា ត្រីខ សម្ភារសិក្សា សរុបជាទឹកប្រាក់ជាងមួយពាន់ដុល្លារអាមេរិកទៅប្រគល់ជូនសមាគមអភិវឌ្ឍន៍គ្រួសារពលីនិងកុមារកំព្រា នៅភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
អំណោយទាំងនេះធ្វើឡើងក្រោមប្រធានបទ«តោះ! មកចូលរួមសកម្មភាពសង្គមទាំងអស់គ្នាជាមួយDell »ដែលកម្មវិធីនេះមានយុវជន យុវនារីស្ម័គ្រចិត្តរបស់ Dell Fan Page និងអ្នកស្ម័គ្រចិត្តដទៃទៀតចូលរួមជាកម្លាំង ក្នុងនោះពួកអ្នកស្ម័គ្រចិត្តបានចូលរួមក្នុងសកម្មភាពជួយលាបថ្នាំអគារ តុសិស្ស និងជួយសម្អាតបណ្ណាល័យផងដែរ ។
Dell បានចូលរួមសកម្មភាពសង្គមជាច្រើននាពេលកន្លងមក ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម ហើយអ្នកក៏អាចរួមចំណែកក្នុងការអភិវឌ្ឍសង្គម ទៅលើផ្នែកអប់រំ ការអភិវឌ្ឍសហគមន៍ ឬក៏ផ្តល់ការឧបត្ថម្ភដល់កុមាកំព្រា ដូចDell បានធ្វើកន្លងមក ដើម្បីបង្ហាញនូវចិត្តសប្បុរសធម៌របស់លោកអ្នក។ បន្ថែមពីលើនេះ ក៏មានកម្មវិធីអប់រំផ្សេងៗទៀតដល់ប្អូនៗស្តីអំពីកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ព្រមទាំងអប់រំពីអនាម័យក្នុងការរស់នៅ ។ សហគមន៍និងសង្គមរបស់យើង ចាំបាច់ត្រូវការសប្បុរសជនជាច្រើន ដើម្បីស្តែងនូវសប្បុរសធម៌ក្នុងការចែករំលែកនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ដើម្បីលុបបំបាត់នូវភាពរើសអើង និងភាពឯកោរបស់ពួកគេ ។
ដូច្នេះ សូមចូលរួមជាមួយយើងខ្ញុំទាំងអស់គ្នា ដើម្បីចែករំលែកនូវសន្តានចិត្តដែលយើងមាន ដើម្បីភាពផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ចាប់ពីថ្ងៃនេះតទៅ ។ ចំពោះអ្នកចូលរួមទាំងអស់ ត្រូវបានទទួលសំបុត្រចូលទស្សនាខ្សែភាពយន្តពី Dell នៅរោងភាពយន្ត Cineplex Sorya នៃផ្សារទំនើបសូរិយាជាន់ទី៥ ៕



ចែករំលែកព័តមាននេះ