ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមេម៉ាយម្នាក់និងកូនស្រី តដៃជាមួយចោរប្លន់៣នាក់ ផ្អើលអ្នកភូមិ ចោរភ័យនាំគ្នារត់

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ស្ត្រី​មេម៉ាយ​​លក់​គ្រឿង​ទេស​​ម្នាក់​បាន​ប្រឈម​មុខ​ជា​មួយ​នឹង​ក្រុម​ចោរ​ ប្លន់​៣​នាក់​​ដែល​ប្រដាប់​ដោយ​ពូថៅ​ និងកាំ​បិត​ខ្វែវ​​ ទោះបីបាន​រងរបួស តែ​សំរែក​របស់​គាត់​ជាមួយ​នឹង​ការ​ប្រតាយប្រតប់​ជាមួយពួក​​ចោរ​បាន​ធ្វើឱ្យ​ អ្នក​ភូមិ​ភ្ញាក់ផ្អើល​​ ហើយ​បាន​នាំគ្នា​ស្រែក​ឆោ​ឡោ​ធ្វើឱ្យ​ពួកចោរភ័យស្លន់ស្លោ​រត់បាត​ជើង​​ សព្រាត​ដោយ​មិន​អាច​ប្លន់​យក​​អ្វី​បានឡើយ។​ ជុំ​វិញ​​អំពើ​ប្លន់​នោះ​​តាមព័ត៌​មាន​បានឱ្យ​ដឹង​ថា ពួកចោរ​ប្លន់​បាន​​លួច​ចូល​តាម

ខេត្ត​បន្ទាយ​មានជ័យ ៖ ស្ត្រី​មេម៉ាយ​​លក់​គ្រឿង​ទេស​​ម្នាក់​បាន​ប្រឈម​មុខ​ជា​មួយ​នឹង​ក្រុម​ចោរ​ប្លន់​៣​នាក់​​ដែល​ប្រដាប់​ដោយ​ពូថៅ​ និងកាំ​បិត​ខ្វែវ​​ ទោះបីបាន​រងរបួស តែ​សំរែក​របស់​គាត់​ជាមួយ​នឹង​ការ​ប្រតាយប្រតប់​ជាមួយពួក​​ចោរ​បាន​ធ្វើឱ្យ​អ្នក​ភូមិ​ភ្ញាក់ផ្អើល​​ ហើយ​បាន​នាំគ្នា​ស្រែក​ឆោ​ឡោ​ធ្វើឱ្យ​ពួកចោរភ័យស្លន់ស្លោ​រត់បាត​ជើង​​សព្រាត​ដោយ​មិន​អាច​ប្លន់​យក​​អ្វី​បានឡើយ។​ ជុំ​វិញ​​អំពើ​ប្លន់​នោះ​​តាមព័ត៌​មាន​បានឱ្យ​ដឹង​ថា ពួកចោរ​ប្លន់​បាន​​លួច​ចូល​តាម​របង​​ទៅ​ធ្វើ​សកម្ម​ភាព​សំឡុត​គំរាម​ប្លន់​យក​លុយ​ និង​គ្រឿង​អលង្ការ​​ពីស្ត្រី​មេ​ម៉ាយ​នោះនៅ​វេលា​ម៉ោង៩ និង​៤៥នាទី​យប់​ថ្ងៃទី៣០ ​តុលា ឆ្នាំ​២០១០ នៅ​ចំណុច​ភូមិ២ (ខ្លា​កូន​ចាស់) សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោ​ភ័ណ។

លោកវរសេនីយ៍​ត្រីរ៉ែម វីរៈ​​ អធិ​ការ​នគរ​បាល​ស្រុកសិរី​សោភ័ណបានឱ្យ​ដឹង​ថា ស្ត្រីរង​គ្រោះ​​ឈ្មោះពន់ គឹមហេង អាយុ​៣៥ឆ្នាំ ជា​ស្ត្រី​មេ​ម៉ាយ​​ មានកូន​ស្រី​ម្នាក់​ឈ្មោះ​ផឹង ស្រីល័ក្ខ ​អាយុ​១៣ឆ្នាំ មាន​មុខ​របរ​លក់​គ្រឿង​ទេសបន្តិច​បន្តួច​នៅ​នឹងផ្ទះ​ក្នុងភូមិ។ លោក​អធិការ​បាន​បន្ត​ឱ្យ​ដឹង​​ទៀត​ថា តាម​ការ​រៀប​រាប់​បំភ្លឺ​ពីស្ត្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​កិច្ច​ថា មុន​ពេលកើតហេតុ​រូប​គាត់​ និងកូនស្រីមិន​ទាន់​ដេកទេ គឺកំពុងបត់ ខោ​អាវ និងមើល​ទូរ​ទស្សន៍ ​​​ស្រាប់តែ​មានចោរ​ចំនួន​៣​នាក់​ ស្លៀក​ពាក់ស៊ី​វិល​ក្នុងនោះ​មាន​២​នាក់​ប្រដាប់​ដោយពូថៅ និងកាំ​បិត​ខ្វែវបាន​ចូល​មក​ក្នុង​ផ្ទះគាត់តាមទ្វារ​ក្រោយ​។ ពេលនោះ​ក្រុម​ចោរបាន​ចាប់​គាត់​ខ្ទប់មាត់​មិនឱ្យ​ស្រែក​ ព្រម​ទាំង​​សំឡុត​គំរាម​ឱ្យ​យក​លុយ និងគ្រឿង​អលង្ការមកឱុ្យពួកវា​ រីឯបក្ស​ពួក​ចោរម្នាក់​ទៀត​ឈរនៅ​ខាងក្រៅ​ផ្ទះមើល​ផ្លូវ។

ស្ថិត​ក្នុង​ស្ថាន​ការណ៍​បែបនេះ​គាត់​បាន​ប្រវាយប្រតប់​ជា​មួយ​ពួកចោរ ហើយ​ពួកចោរ​បាន​វាយ​គាត់​នឹង​ខ្នង​ពូថៅ​ និងកាប់​នឹង​កាំ​បិតខ្វែវ​ក្នុង​បំណង​សម្លាប់ ប៉ុន្តែគាត់​បាន​ចាប់ពូថៅ និងកាំបិត​ជាប់ ​ហើយ​បានប្រទាញ​ប្រទង់​ជាមួយ​ក្រុម​ចោរ​ដែល​មាន​គ្នា​២នាក់។ ពេលនោះ​ចោរម្នាក់​បានវាយគាត់​មួយ​ខ្នង​ពូថៅ​ចំគុម្ពត្រចៀកខាងឆ្វេង​​បណ្តាលឱ្យ​បែក​ ព្រម​ទាំង​ដាល់​មកលើ​ផ្ទៃ​មុខ​ និងក្បាល​របស់​គាត់​ជាច្រើនដៃ​បណ្តាលឱ្យជាំ។ ឃើញដូច្នេះ​កូនស្រី​គាត់បានស្រែ​កខ្លាំង​ៗឱ្យគេជួយ ក៏ត្រូវចោរ​គប់​នឹងពូថៅ​ត្រូវចំគន្លាក់ជើងខាង​ស្តាំបណ្តាល​ឱ្យ​ដាច់រយះ​​ប្រហែល២សង្ទីម៉ែត្រ​​​រួច​ហើយ​គប់​មួយដប​ទឹកម្ទេស​ទៀត​តែ​ខុស។ ដោយឮ​សំឡេង​កូនស្រី​ស្រែក ​អ្នក​ជិតខាង​បាន​រត់​មកសួរ​ពេលនោះ​ពួក​ចោរបាននាំ​គ្នារត់គេចខ្លួនអស់ ចំពោះ​ទ្រព្យ​សម្បតិ្ត​មិន​មានបាត់​បង់អ្វីឡើយ។

លោក​វរសេនីយ៍​ត្រីរ៉ែម វីរៈ បាន​បញ្ជាក់​ប​ន្ថែម​ថា ​ក្រោយ​ពី​ទទួលបានព័ត៌​មាន​នេះ​ភ្លាម​លោក​បាន​ចាត់​កំលាំង​ចុះ​ទៅ​ផ្ទះកើត​ហេតុ​ទាំង​យប់​ ក្រោយ​ពេលពួក​ចោរ​ចេញផុត​បន្តិច​ប៉ុណ្ណោះ​។​ ​សមត្ថ​កិច្ច​បានស្រាវជ្រាវ​​រក​ឃើញ​វត្ថុ​តាង​ដែល​ក្រុមចោរ​បន្សល់​ទុក​មាន​ស្បែក​ជើង​ផ្ទាត់​ចំនួន៣​គូ​និងពូថៅ​១នៅ​ផ្ទះ​កើត​ហេតុ។ ទាក់​ទិន​​នឹង​ករណីប្លន់​ខាងលើ​នេះ សមត្ថ​កិច្ច​ក្តាប់​បានមុខសញ្ញា​ខ្លះហើយនិង​សង្ឃឹម​ថា នឹង​អាច​បកស្បែក​ពួកចោរនេះ​នាពេល​ខាងមុខ ៕