ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដំណើរ​​​ការ​​ធនា​គា​រពា​ណិ​ជ្ជ​កម្ម​​​ក្រៅ​​ប្រទេស​​នៃ​​កម្ពុ​ជា​​សា​ខា​ទី​5

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ក្នុងក្រប​ខណ្ឌបម្រើ​សេវា​ជូនអថិតិជន ​ធនាគារពាណិ​ជ្ជកម្មក្រៅ​ប្រទេស​នៃកម្ពុជា(FTB)​សាខា​ទី៥​ មាន​ទីតាំង​ស្ថិត​នៅតំបន់​ប្រជុំជន​ផ្សារចាស់​ ក្នុងភូមិ​មណ្ឌល១ សង្កាត់​សា្វយដង្គំ​ ក្រុងសៀមរាប ត្រូវ​បានប្រារព្ធ​ពិធីសម្ពោ​​ធ​ដាក់ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការរបស់​ខ្លួន​ កាលពីព្រឹក​ថ្ងៃទី​៣​ សីហា​ កន្លង​ទៅ​នេះ​ ​។ ​ពិធីនេះ​ប្រព្រឹត្តធ្វើ​ឡើងក្រោម​អធិបតី​ភាព​លោក​ជំទាវ​ ច័ន្ទ​ ថាណា​ ទេសា​ភិបាល​រង​តំណាង​​ លោក​​ជា​ ចាន់​​តូ​ ទេសា​ភិ​បាល​​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដោយ​​មានការ​ចូលរួម​ផង​ដែរពី​សំណាក់​​លោក​ប៊ុន​ ថារិទ្ធ​ អភិបាល​រងខេត្ត​សៀម​រាប​ ​អ្នកឧកញ៉ា​សៀង​ ណំា​ តំណាង​រាស្ត្រ​មណ្ឌល​សៀម​​​រាប​ ​ព្រមទាំង​អស់លោក​-លោក​ស្រី​ជាថា្នក់​ដឹក​នាំតំណាង​អាជា្ញធរជា​ច្រើនរូប​​​ទៀត​ ​។​

​លោក​ហ្គី ​អាន​វ៉ា​និថ អគ្គ​នាយ​ក​​ធ​នា​គារ​ FTB ថ្លែង​​ឱ្យ​​ដឹង​ថា​ នេះ​​ជា​​ព្រឹត្តិ​ការណ៍​​ថ្មី​មួ​យ​ទៀត​​របស់​ធ​នា​គារFTB​​​ ដែល​បាន​​ប្រា​រព្ធ​​ពិធី​សម្ពោធ​​សា​ខា​ទី​៥​របស់​ខ្លួន​​នៅ​ក្នុង​ខេត្ត​សៀម​រាប​នេះ បន្ទាប់​​ពី​បាន​​បើក​សម្ពោធ​​សា​ខា​​នៅ​ក្នុង​​បរិវេណ​​កំពង់​​ផែ​​ស្វ័យ​​ត​ភ្នំពេញ ​​ជា​និមិត្ត​រូប​មួ​យ​ទៀត​​នៃ​ការ​បោះ​​ជំហាន​​ដ៏​សំ​ខាន់​​ឆ្ពោះ​ទៅ​​ការ​ធ្វើ​ឱ្យ​​សម្រេច​​ចក្ខុ​វិស័យ​​របស់​ធនា​គារFTB​ ។ ​​លោក​អគ្គ​នាយ​ក​​ធនា​គារFTB​ ​សង្ឃឹម​ថា ​សា​ខា​ទី​​៥​​របស់​ធនា​គារ​​FTBជា​កត្តា​​មួយ​​ជួយ​ជំរុញ​​អា​​ជី​វ​កម្ម​​ និង​កម្រិត​​ជីវ​ភាព​​ប្រជា​ពលរដ្ឋ​​ក្នុង​ខេត្ត​សៀម​រាប​​ឱ្យ​បាន​រីក​ចម្រើន​​ និង​មាន​វិបុល​​ភាព​កាន់​តែ​​​ទូលំ​ទូ​លាយ​​​ឡើង​​ជា​មួយ​និង​​វត្ត​មាន​​ដំបូង​ និង​មាន​ទំនុក​ចិត្ត​​ជាង​គេ​​នៅ​ក្នុង​​​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​ ។​

លោក​ជំទាវ​ ច័ន្ទ​ ថា​ណា ​ទេសា​ភិបាល​​រង​ធនាគារ​​​​ជាតិ​នៃ​កម្ពុជា​​មាន​ប្រ​សាសន៍​​ឱ្យ​ដឹង​ថា ​​វិស័យ​ធនា​គារ​មាន​ការ​អភិវឌ្ឍ និង​រីក​ចម្រើន​​គួរ​​​ឱ្យ​កត់​សម្គាល់​​​ ទាំង​វិសាល​​ភាព​ និង​ទំហំ​​ប្រតិ​​បត្តិ​​ការ និង​បាន​ដើរ​តួ​​នាទី​​​​​​​ជា​ស្នូល​​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​​ជាតិ ។ ​លោក​ជំទាវ​ទេសា​ភិ​បាលរង​​​ធនា​គារ​ជាតិ​​នៃ​កម្ពុជា​​​ថ្លែង​បញ្ជាក់​​ឱ្យ​ដឹង​ដែរថា ​​ផ្នែក​​វិសា​​​ល​ភាព​​នា​ពេល​​បច្ចុប្បន្ន​​នេះ​ ធ​នា​គារ​​ពាណិ​ជ្ជ​កម្ម​​មាន​ចំនួន​​​​៣២​​ ធនា​គារ​​​ឯក​ទេស​​ចំនួន​​៧ ​គ្រឹះ​​​ស្ថាន​មី​ក្រូ​ហិរញ្ញ​​វត្ថុ​​ចំនួន​​៣២​ ក្នុង​នោះ​គ្រឹះស្ថាន​​ចំនួន​​៧​​ ត្រូវ​បាន​អនុ​ញ្ញាត​​​ឱ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សា​ធារ​ណ​ជន​ ។ ប្រតិ​បត្តិ​​ករ​ឥណ​ទាន​​ជន​បទ​​ដែល​បាន​ចុះ​​​បញ្ជី​មាន​​ចំនួន​​៣០​ ក្រុម​ហ៊ុន​​ភតិ​សន្យា​​ហិរញ្ញ​​វត្ថុ​​​មាន​​ចំនួន​​១​​ តតិ​ភាគី​​ចំនួន​១​ ការិយា​ល័យ​​ព័ត៌​មាន​​ឥណ​ទាន​​មាន​ចំនួន​១ និង​មាន​អា​ជី​វក​ម្ម​​ប្តូ​រប្រាក់​​ចំនួន​​១.៥១២​​ ក្នុង​នោះ​មាន​​អា​ជ្ញា​ប័ណ្ណ​​ចំនួន​​​៤៧​ ។ ចំពោះ​​ទំហំ​ប្រតិ​​បត្តិ​ការ​​វិញ​ ​ប្រាក់​បញ្ញើ​​ក្នុង​​ប្រព័ន្ធ​ធនាគារ​​បានកើន​ឡើង​​​២២​%​ ​និង​ឥណ​ទាន​​ដល់​វិស័យ​​​ឯក​ជន​​បាន​កើន​ឡើង​​៣៤%​​ធៀប​នឹង​រយៈ​​​​ពេល​ដូច​គ្នា​​​នា​ឆ្នាំ​​២០១១​ ។

​ចំនួន​អ្នក​​​ផ្ញើ​​ប្រាក់​​កើន​ដល់​ជាង​​១​លាន​នាក់​ និង​អ្នក​​ខ្ចី​ឥណ​ទាន​​​កើន​ដល់​៤៤៣​​ពាន់​​​នាក់ ធៀប​​នឹង​​២៨៦​ពាន់​​នាក់​​ក្នុង​គ្រា​​ដូច​គ្នា​​នៅ​ឆ្នាំ​​២០១១​ ។ ​ការ​វិវត្ត​រីក​​​ចម្រើន​នេះ​​ គឺ​គួប​ផ្សំ​​នឹង​​កា​រ​អនុវត្ត​​​វិធាន​​កា​រប្រុង​ប្រយ័ត្ន​​ផង​នោះ ​បាន​ធ្វើ​​ឱ្យ​​ឥណ​ទាន​​មិន​ដំណើ​រ​កា​​រ (NPL) ថយ​ជា​លំដាប់​​មកនៅ​​​ត្រឹម​​២,៤%​​នៃ​កញ្ចប់​​ឥណ​ទាន​​សរុប ។ ​

លោក​ជំទាវ​​ទេសា​ភិបាល​​រង​ធ​នា​គារ​​​ជាតិ​នៃ​កម្ពុជា​​​​ថ្លែង​​បញ្ជាក់​​បន្ត​​ថា ​ប្រការ​ដែល​​គួរ​កត់​សម្គាល់​​នៅ​ដើម​ឆ្នាំ​​២០១២​នេះ​ គ្រឹះ​ស្ថាន​​ធនា​គារ​​បាន​ពង្រីក​​បណ្តាញ​សាខា​​របស់​ខ្លួន​​១១​កន្លែង​​ក្នុង​ប្រទេស​ និង​បាន​​បើក​ការិយា​ល័យ​​តំណាង​របស់​ខ្លួន​​នៅបរទេស​ គឺ​​ប្រទេស​​ឡាវ និង​ប្រទេស​ភូមា ​ផ​ងដែរ​ ។​ ​​ចំពោះផលិត​ផល​​ហិរញ្ញ​វត្ថុ​​ក្នុ​ង​​វិស័យ​​ធនា​គារ​​បាន​បន្ត​​រីក​ចម្រើន​​ជា​លំដាប់​​ ដូច​ជា​​ម៉ា​ស៊ីន​​​ ​ATM បច្ចុ​ប្បន្ន​​មាន​ចំនួន​​៦១៣​​កន្លែង​ រួម​ទាំង​​សេវា​​ប័ណ្ណ​​​​ឥណពន្ធ ប័ណ្ណ​​ឥណទាន​ សេវា​សន្សំ​​ជា​មាស ​សេវា​​ធនា​គារ​ E-Banking ​និង​ប្រតិ​បត្តិ​​ការ​ធនា​គារ​​ចល័ត​ជា​ដើម​ ​ក៏​​មាន​​ការ​រីក​ចម្រើ​ន​​ឥត​ឈប់​ឈរ​​ផង​ដែរ ។ ល​ទ្ធ​ផល​សម្រេច​​បាន​ទាំង​នេះ​ គឺ​​ជា​ការ​ឆ្លើយ​តប​​ទៅនឹង​​ការ​អនុវត្ត​​យុទ្ធ​សាស្ត្រ​​អ​ភិវឌ្ឍ​ន៍វិស័យ​​ហិរញ្ញ​វត្ថុ​ ក៏​ដូច​ជា​​យុទ្ធ​សាស្ត្រ​​ចតុ​កោណ​​របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ៕