រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៦ សីហា បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ។
ក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀន៥នាក់នោះ ១- ឈ្មោះហែម ខេមរិន ហៅបារាំង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៦BE1 ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ២-ឈ្មោះ តិប បញ្ញា ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៤E0 ផ្លូវលេខ១១៧ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ៣- ឈ្មោះឈៀក មុន្នី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបុរីសឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៤- ឈ្មោះព្រំ សុខន ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជាជាងជួសជុលទូរស័ព្ទ និង៥- ឈ្មោះជីវ ហូវ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលេខ៣១៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ សមត្ថកិច្ចបានធ្វើឡើងនៅផ្ទះស្លឹក១ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបាននូវឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផង ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌ៧មករា កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ