ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ពីបទ​ចែកចាយ​គ្រឿងញៀន​តាម​ភោជនីយ​ដ្ឋាន​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​ ៖ជនសង្ស័យ​ម្នាក់​ដែល​ប៉ូលិស​អះអាងថា​ជាមន្ត្រី​យោធា​ ​បាន​ត្រូវ​​ឃាត់​ខ្លួន​ កាលពី​​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​៦ ​សីហា ​ខណៈ​​​មន្ត្រី​យោធា​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​​នៅ​មុខ​ភោជ​នីយ​ដ្ឋាន​យីហោ​សួន​រីក​រាយ​ ​ដែល​មានទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវលេខ​១៩៨៦​ ក្នុង​ភូមិ​ភ្នំពេញថ្មី​​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌសែន​សុខ ​។

អធិការ​ប៉ូលិស​ខណ្ឌសែន​សុខ​លោក​ម៉ក់​ ហុង​​​ដែល​ចុះប្រតិ​បត្តិ​ការ​ដោយ​ផ្ទាល់​​ ​និង​​​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាងលើ​បាន​​ឱ្យដឹងថា ​ជនស​ង្ស័យ​រូបនេះ​ឈ្មោះ​សុវណ្ណារិទ្ធ ​អាយុ​២៦​ឆ្នាំ ​ទើបតែ​ចូល​​រៀន​នៅ​សាលា​​នាយ​ទាហាន​​នៅ​ត្មាត​ពង​ ​ខេត្ត​កំពង់ស្ពឺ ​និងមាន​ទីលំនៅ​ក្នុង​ឃុំ​គោក​ឃ្លៀង​ សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌសែន​សុខ។ ​ជន​​នេះ​​​ត្រូវ​បាន​​តាម​ប្រមា​ញ់​ជា​ច្រើន​​ថ្ងៃ​មក​ហើយ​ទើប​មា​ន​ភស្តុតាង​​​ជាក់​ស្តែង​​​ខណៈ​​​​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​​គ្រឿង​ញៀន​នៅតាម​ភោជនីយ​ដ្ឋាន​ផ្តល់​ទៅ​ឱ្យ​ភ្ញៀវ ​។ ​លោកបន្ត​ថា​ ថ្នាំញៀន​​ដែល​សមត្ថ​កិច្ច​​ដក​​ហូត​បាន​​មាន​​ចំនួន​២​ថង់តូច​ជា​ប្រភេទ​​ម៉ា​ទឹក​កក​ ​។

​ក្រោយ​ពីឃាត់ខ្លួន ​ជន​សង្ស័យ​ជា​មន្ត្រី​យោធា​​រូប​នេះ​ ត្រូវ​បាន​​​​បញ្ជូន​​ទៅអធិការដ្ឋា​ន​ខណ្ឌ​​សែន​សុខ​ទាំង​យប់​ ​និងកំពុង​ស្រាវ​ជ្រាវ​​រក​មេ​​ខ្លោង​បន្ត​ទៀត​​ ប៉ុន្តែ​ក្រុម​អ្នក​សេព​គ្រឿង​ញៀន​​បាន​គេច​ខ្លួន​អស់​​​ ៕