រាជធានីភ្នំពេញ៖ បន្ទាប់ពីបរាជ័យក្នុងការស្នើសុំទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ តំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី ចំនួន៧រូប បានដាក់លិខិតជាផ្លូវការមួយទៅសាលាដំបូងរាជធានីភ្នំពេញ សុំជួបសួរសុខទុក្ខលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំឃាំងនៅមណ្ឌលកែប្រែព្រៃស នៅថ្ងៃទី១៧ សីហា ឆ្នាំ២០១២ ខាងមុខ ។
តំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី ដែលបានស្នើសុំចូលសួរសុខទុក្ខលោកម៉ម សូណង់ដូ រួមមាន លោកស្រី មូរ សុខហួរ លោក ជាម ច័ន្ទនី លោក កែត ឃី លោក សុវណ្ណា ពិសាខា លោក ដាំ សិទ្ធិ លោក ឡុង រី និងលោក គង់ បូរ៉ា ។ ចំពោះលិខិតស្នើសុំនេះ មិនដឹងថា តុលាការអនុញ្ញាតឬបែបណាទេ ព្រោះមិនអាចរកការបំភ្លឺណាមួយពីមន្ត្រីសាលាដំបូងរាជធានីបានទេកាលពីរសៀលថ្ងៃទី៧ សីហា ៕
ចែករំលែកព័តមាននេះ