ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​ច្បារ​អំពៅ​​​​ទី​1 បង្ហាញ​​សមិទ្ធផល​​5ឆ្នាំ អាណតិ្ត​ទី2

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បន្ទាប់ពី​​បាន​ប្រកាស​​​ចូល​កាន់​តំណែង​​​​​​ជា​ចៅ​សង្កាត់​​​អាណត្តិ​ទី​​​៣ ​កាល​ពី​ថ្ងៃទី​​​៣ ​​កក្កដា​​ កន្លង​មក ​លោក ពៅ ហួត ​ចៅ​សង្កាត់​​ច្បារអំពៅទី​១ ​​និង​ក្រុម​​ប្រឹក្សា​​សង្កាត់​​​ទាំង​មូល ​​​​បាន​បង្ហាញ​​​នូវ​សមិទ្ធផល​​​សំខាន់ៗ​​​​ ដែល​សមាជិក​​ក្រុម​ប្រឹក្សា​​​សង្កាត់​​​សម្រេច​​បាន​ កាលពី​​​ក្នុ​ងអាណ​ត្តិ​​ទី​២​​​ ​(ឆ្នាំ២០០៧-ឆ្នាំ២០១២) ។​ ​

សង្កាត់​ច្បារ​អំពៅ​ទី​១​ មា​ន​ផ្ទៃ​ក្រឡា​​​សរុប ​ចំនួន ​​​​៣៨​ហិក​តា ​និង​​​​២០​អា ​​ចែក​ចេញ​​ជា​​​​៣ភូមិ ​ និង​​​​៥៨​​ក្រុម ​មាន​ប្រ​ជា​​ពលរដ្ឋ​ ​ស្នាក់នៅ​​​​១.៨៧៦​គ្រួសារ​ ​​ចំនួន​​​​មនុស្ស​សរុប ​​៩.៨៥០​នាក់​ ​(ស្រី​​​៥.៣០៣នាក់) ​ប្រជា​ពល​រដ្ឋ​​ដែ​ល​មាន​​អាយុ​​១៨ឆ្នាំ​​ឡើង​មាន​​ចំនួន​ ៧.៥៦៨​នាក់ ​(ស្រី​​​៤.០៩១​នាក់) ។ កាល​​ពី​​ថ្ងៃទី​​​​១ ​មេសា ​២០០៧  ​ដែលជា​ថ្ងៃ​​បោះ​ឆ្នោត​​​ក្រុម​ប្រឹក្សា​​​​​ស​ង្កាត់​​​អាណត្តិទី​​២ ​​ប្រជា​​ពលរដ្ឋ​​​បាន​​បោះ​ឆ្នោត​​​ជូន​គណបក្ស​​​​ប្រ​ជា​ជន​កម្ពុ​ជា ​​ជា​ប់​ឆ្នោត​​ជា​ចៅ​​សង្កាត់​​ ហើយ​ចំពោះ​ការ​អនុវត្ត​​ផែនកា​រ​​​​​ការ​ងារ​រយៈ​​៥​ឆ្នាំ ​កន្លង​មក​ គឺមានដូច​ជា​​​សង្កាត់​​បាន​បង្កើត​​​​សហ​គមន៍​ក្រី​ក្រ​​​ចំនួន​​​​​៤ ដើម្បី​​ដោះ​ស្រាយ​​​ផល​លំបាក​​ផ្សេង​ៗ​​​ជូន​ប្រជា​ពលរដ្ឋ​​​​​ដែល​ជួប​ការ​លំបាក​ ។​

​លោក ពៅ ហួត ​​​ចៅ​សង្កាត់​ច្បារ​អំពៅទី​១ ​​​បាន​​បង្កើត​​បទ​បញ្ជា​​ផ្ទៃ​ក្នុង​​សម្រាប់​ក្រុម​ប្រឹក្សា​​​​សង្កាត់​​​​​​ ក្នុង​​ការ​បំពេញ​​ភារកិច្ច​​​​រដ្ឋ​បាល​​ជូន​ប្រជា​ពលរដ្ឋ​​ម្ចាស់ឆ្នោត​ ​និង​ដើម្បី​​​​កាត់​បន្ថយ​​ភាព​​អស​កម្ម​​​នានា ។​ សង្កាត់​​​​​​បាន​​បង្កើត​​​អង្គប្រជុំ​​​គណៈ​បញ្ជាការ​​​​ឯក​ភាព​​​សង្កាត់​​​​រៀង​រាល់​ខែ​​​​ និង​បាន​​​សហការ​​​​គ្នា​​ល្អ​រវាង​នគរ​បាល​​ប៉ុស្តិ៍​​​រដ្ឋ​បាល​ជា​មួយ​​កម្លាំង​​​​ប្រជា​ការ​ពារ​​ ធ្វើ​យ៉ាង​ណា​​យក​ចិត្ត​ទុកដាក់​​ទប់​ស្កាត់​​បទ​ល្មើស​​​​នានា​ក្នុង​​​មូល​ដ្ឋាន​ ។​​ចំពោះ​​​ការ​អភិវឌ្ឍ​​ហេដ្ឋា​រចនា​សម័្ពន្ធ​​​​ក្នុង​មូល​ដ្ឋាន ​​ជា​រៀង​​​រាល់​ឆ្នាំ​ ​​រាជ​រដ្ឋ​ាភិបាល​​ក្រោម​ការ​ដឹក​នាំ​​​ដ៏ឈ្លាស​វៃ​​របស់​សម្តេច​​អគ្គ​មហា​សេនា​​បតីតេជោ​ ហ៊ុន សែន ​​​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា ​​​​បាន​ផ្តល់​​ថវិកា​វិភាជន៍​មក​សង្កាត់​​​ដើម្បី​​ធ្វើ​ការ​​អភិវឌ្ឍ​​ក្នុង​នោះ​​​ថវិកា​​​សម្រាប់​​​ចំណាយ​​លើ​រដ្ឋ​​បាល​​​ទូទៅ​​​​​​មាន​ចំនួន​​​១០១​.៥៨៩.២០០​​រៀល​ ថវិកា​​មូល​និធិ​​សម្រាប់​​ចំណាយ​លើ​​​ការ​អ​ភិវឌ្ឍ​​​​មាន​ចំនួន​​​​ ​២៨០.៧៤៨.៨០០​​រៀល ​​​ការ​​​ចូល​រួម​​ថវិកា​​​​​បដិភាគ​របស់​​​​ប្រជា​ព​ល​រដ្ឋ​​​​១០% ​​ស្មើនឹង​ ២៣.៨០២.២១៦​រៀល ​​​ស្ថា​​បនា​​ផ្លូវ​​​បេតុង​​​បាន​​ចំនួន​​​១២​​ខ្សែ​​​ប្រវែង​​ ១.៥៦១​ម៉ែត្រ​ ​​ដាក់​​​​​លូ​ចំនួន​​​​១​ខ្សែ​ ​ប្រវែង​​​​៩២​ម៉ែត្រ​ ។​​​

ការ​កសាងផ្លូវ​តាម​​រូប​មន្ត​​​ ៥០+៥០ ​​ក្រុមប្រឹក្សា​​ស្ថាបនា​​​បាន​​ចំនួន​​​​១៣​ខ្សែ​ ។ ​ថវិកា​​​​របស់​​​​​​សប្បុរស​​​ជន​​និង​​​មូល​និធិ​​ ​សង្កាត់​​​​ ស្ថាបនា​​​​​ផ្លូវ​​បេតុង​​​បាន​​​៤ខ្សែ ។ ​ដាក់​​​​អំពូល​ភ្លើងបំភ្លឺ​​​ផ្លូវ​បាន​​ចំនួន​​​​៦០​អំពូល​ ​​​​ដោយ​សាលា​​រាជ​ធានីភ្នំពេញ​ ​ជា​អ្នក​​​​ចំណាយ​​ថវិកា ៕​