រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៧ សីហា សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយជាផ្លូវការស្តីពីគម្រោងសាងសង់ស្ពានអាកាសស្ទឹងមានជ័យ តែទោះបីជាបែបណា ម្ចាស់ស្ថាប័ននិងក្រុមហ៊ុនបណ្តាញក្រោមដី និងលើអាកាសមួយចំនួននៅមិនទាន់មកទាក់ទងជាមួយសាលារាជធានីភ្នំពេញនៅឡើយទេដើម្បីដោះស្រាយ ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា អង្គភាពដែលមានបណ្តាញក្រោមដី និងលើអាកាសនៅតំបន់ស្ពានស្ទឹងមានជ័យ តាមការពិនិត្យជាក់ស្តែងរបស់ក្រុមមន្ត្រីជំនាញសាលារាជធានីឃើញមានបណ្តាញក្រោមដី និងលើអាកាសមួយចំនួនដែលម្ចាស់នៅពុំទាន់ទាក់ទងដោះស្រាយនៅឡើយ ។
ដើម្បីជំរុញការសាងសង់ស្ពានអាកាសស្ទឹងមានជ័យតាមផែនការកំណត់ សាលារាជធានីភ្នំពេញទុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ (៧ សីហា) បើផុតកំណត់រយៈពេលនេះសាលារាជធានីភ្នំពេញ «មិនទទួលខុសត្រូវចំពោះការខូចខាតដោយប្រការណាមួយក្នុងដំណើរការបើកការដ្ឋានខាងមុខនេះឡើយ» ៕
ចែករំលែកព័តមាននេះ