ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយ​ដ្ឋាន​វត្ត​ភ្នំ​​និមិត្ត​រូប​​​​​​​​របស់រាជ​ធានី​​​​​​ភ្នំពេញ​ អ្នកទេស​​​ចរ​​មិន​ហ៊ាន​​​ចូល​​​កម្សាន្ត​​​នៅពេល​រាត្រី​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ៖ ​​ព្រលប់​​​​​មក​ដល់​​​ទុក​​​​​ឱ្យ​​​រមណីយ​​ដ្ឋាន​​​​​វត្ត​​ភ្នំ​​​និ​មិត្ត​រូប​​​នៃ​រាជ​ធានី​ភ្នំពេញ​​​ ស្ថិត​ក្នុង​​​​ភាព​ស្ងប់​ស្ងាត់​​​ ។​ ស្ត្រី​​​រក​ស៊ី​​ផ្លូវ​ភេទ​​ ជន​​អនាថា ​និង​ក្មេង​​ទំនើង​​ ព្រមទាំង​​​ពុំ​​​មាន​​​​ភ្លើង​​​ភ្លឺ​​​ច្បាស់​​ ធ្វើ​ឱ្យ​​​អ្នក​ទេស​ចរ​​​ពុំ​ហ៊ាន​​​​ចូល​កម្សាន្ត​​​​ទី​នោះ​ទេ​ ។​​​​​វត្ត​ភ្នំ​​​ជា​និមិត្ត​រូប​​​នៃ​រាជ​ធានី​ ជា​​រម​ណីយដ្ឋា​ន​​ និង​ជា​​អារាម​​ពុទ្ធ​​​សាសនា​​ ពុំ​គួរ​​​ជា​កន្លែង​​​​ភ័យ​ខ្លាច​​ទេ ​គឺ​គួរ​តែ​​គេ​អា​​ច​ចូល​កម្សាន្ត​​​​គ្រប់​ពេល​​វេលា​​

រាជ​ធានីភ្នំពេញ​​​ ៖ ​​ព្រលប់​​​​​មក​ដល់​​​ទុក​​​​​ឱ្យ​​​រមណីយ​​ដ្ឋាន​​​​​វត្ត​​ភ្នំ​​​និ​មិត្ត​រូប​​​នៃ​រាជ​ធានី​ភ្នំពេញ​​​ ស្ថិត​ក្នុង​​​​ភាព​ស្ងប់​ស្ងាត់​​​ ។​ ស្ត្រី​​​រក​ស៊ី​​ផ្លូវ​ភេទ​​ ជន​​អនាថា ​និង​ក្មេង​​ទំនើង​​ ព្រមទាំង​​​ពុំ​​​មាន​​​​ភ្លើង​​​ភ្លឺ​​​ច្បាស់​​ ធ្វើ​ឱ្យ​​​អ្នក​ទេស​ចរ​​​ពុំ​ហ៊ាន​​​​ចូល​កម្សាន្ត​​​​ទី​នោះ​ទេ​ ។​​​​​វត្ត​ភ្នំ​​​ជា​និមិត្ត​រូប​​​នៃ​រាជ​ធានី​ ជា​​រម​ណីយដ្ឋា​ន​​ និង​ជា​​អារាម​​ពុទ្ធ​​​សាសនា​​ ពុំ​គួរ​​​ជា​កន្លែង​​​​ភ័យ​ខ្លាច​​ទេ ​គឺ​គួរ​តែ​​គេ​អា​​ច​ចូល​កម្សាន្ត​​​​គ្រប់​ពេល​​វេលា​​ ព្រោះ​​អ្នក​​​ទេសចរ​​ជា​ច្រើន​​​ ជា​ពិសេស​​​ជន​​​បរ​ទេស​​គេ​​ដើ​​រ​​កម្សាន្ត​​ទល់​ភ្លឺ​​ ។

​​ស្ត្រី​រក​ស៊ី​​ផ្លូវ​ភេទ​​​​​​​​ តែង​​តែ​​​អង្គុយ​​បោយ​ដៃ​​​ហៅ​ម៉ូយ​​​នៅ​​ពេល​ថ្ងៃ​ត្រង់​​​ ។​ ចំណែ​ក​​​ពេល​យប់​ឃើញ​​​មា​ន​ច្រើន​​ជាង​ពេល​​ថ្ងៃ​​​ ចាប់ពី​​​ពេល​​​​​​​​​ពន់​ព្រលប់​​​​ទៅ​​ ។ ស្ត្រី​ទាំង​​​នោះ​ឈរ​​ចាំ​ម៉ូយ​​​នៅ​តាម​​​ក្រោម​​​ដើម​ឈើ​​​ ព្រោះ​​ទី​នោះ​​​ជា​កន្លែង​​​​​មិន​មាន​​ភ្លើង​​​​​ភ្លឺ​​ច្បាស់​​ ងាយ​ស្រួល​​​​ក្នុង​​​ការ​ឈរ​​​​​រក​ស៊ី​​​​របស់​ពួក​​​នាង​ និង​ងាយ​ស្រួល​​​​​​​​​នៅ​ក្នុង​ការ​​គេច​ពី​សមត្ថ​កិច្ច​​​​ទៅ​បង្ក្រាប ​។ ​ចំណែក​ក្មេង​ទំនើង​​​​មួយ​ចំនួន​​​​ក៏​នៅ​ទី​​​នោះ​ដែរ​ ហើយ​​​​ពួក​គេ​​​​ដើរ​​រាត​ត្បាត​​ដល់​សួន​មុខ​​​​បណ្ណាល័យ​​​ជាតិ​​ទៀត​​​ផង​ ។​ ពេល​ខ្លះ​​​​ភ្ញៀវ​​​​​កំពុង​​​​​​កម្សាន្ត​​​​លើ​បង់​ពួក​​គេ​​ដើរ​​​ទៅ​សុំ​លុយ​​​ត្រង់​ៗ​​​​ ដោយ​បង្ហាញ​​​ស្នាម​​​ឆូត​​​កំភួន​ដៃ​​​ថា យក​ទៅ​​ទិញ​​ថ្នាំ​​​​ញៀន​​ប្រើ​​ប្រាស់​ ។​

​​​​ក្រៅ​ពី​នេះ​​​វត្ត​ភ្នំ​​​ ក៏​ជា​​កន្លែង​​​សម្រាប់​​​ជន​អនា​​ថា​​​មួ​យ​ចំ​នួន​​​​ជ្រក​កោន​​ផង​ដែ​រ ជា​ពិសេស​​​ពួក​​គេ​​ដេក​នៅតាម​​បង់​​​​​ពាស​វាល​ពា​ស​កាល​​​ទាំង​​កណ្តាល​​ថ្ងៃ​​ត្រង់​​​​ក៏​មាន​ដែរ​​ ។​​ភ្ញៀវ​ទេសច​រ​​​​ម្នាក់​សូម​​មិន​បញ្ចេញ​​ឈ្មោះ​​​ប្រាប់​កោះ​សន្តិ​ភាព​​​​​កាល​ពី​ថ្ងៃ​​ទី​​៤​ សី​ហា​​ ​ថា វត្ត​​​​
ភ្នំជា​​កន្លែង​​កម្សាន្ត​​ដ៏​ស្រស់​ស្អាត​​​ តែ​បែរ​​ជាជន​អនា​ថា​​ ស្ត្រី​រក​សីុ​ផ្លូវ​ភេទ​​​​​​​យក​ជា​​​ជម្រក​​​ទៅ​វិញ វា​​​​ពិត​ជា​​​​គួរ​​ឱ្យ​​​ព្រួ​យ​បារម្ភ​​ណាស់​ ។​​ ​ទាំង​រូប​លោក​​​​​ ទាំង​ភ្ញៀវ​ផ្សេង​ៗ​​​​ពេល​​ព្រលប់​មក​​​​​​​​​​​​​​ដល់​ពិ​ត​ជា​មិន​​ហ៊ាន​​​​ចូល​អង្គុយ​​កម្សាន្ត​នៅ​រមណី​យ​ដ្ឋា​​ន​វត្ត​ភ្នំ​​ទេ ដោយ​​​​សារតែ​​ជនអនា​​ធិប​តេយ្យ​​ ។ ម្យ៉ាង​ទៀ​ត​លោក​​​​មើល​​ឃើញ​​​​​ភ្លើង​ដែល​ដាក់​បំភ្លឺ​​នៅ​ទី​នោះ​​​​ ថ្វី​ដ្បិត​​តែ​​មាន​​​​ តែ​មិន​​​សូវ​​ភ្លឺ​​ច្បាស់​​​ទេ​ ​ម្យ៉ាង​​​ដោយ​ទី​នោះ​​​​​​សម្បូរ​​​​​ដើម​​​ឈើ​​​​​ផង​​​រឹត​តែ​​​ធ្វើ​ឱ្យ​​មាន​​សភាព​​​​​​​​ង​ងឹត​ ។​

លោក​​​សំណូម​ពរ​​​​ដល់​​អាជ្ញា​ធរ​​​​​ កែ​លម្អ​​​ភ្លើង​​បំភ្លឺ​​ គឺ​សូម​​​ដាក់​​​ភ្លើង​​​​​ឱ្យ​មាន​​ពន្លឺ​​ភ្លឺ​ច្បាស់​​​ទែង​​ កុំ​​ឱ្យ​​​មាន​ជន​អនា​ធិនតេយ្យ​​ និង​​ត្រូ​​​វមាន​អ្នក​ការ​ពារសន្តិ​សុ​ខ​​គ្រប់គ្រាន់​​ ដើម្បី​បំបាត់​​​ការ​ភ័យ​ខ្លាច​​របស់​ភ្ញៀវ​​​​នៅ​ទី​នោះ​ ​ពិសេស​ពេលយប់​ ។​ដោ​យ​ឡែ​ក​​​​អ្នក​​ថត​​​រូប​ម្នាក់​​ ដែល​ប្រចាំ​ការ​​​ជា​រៀង​រាល់​​​ថ្ងៃ​​នៅ​​​វត្ត​ភ្នំ​​​​​​​ឱ្យ​ដឹង​ថា ​​លោក​តែង​​​តែ​​​​​​ឃើញ​​​ស្ត្រី​​រក​ស៊ី​​ផ្លូវ​​ភេទ​​​​​ ក្រុម​​ក្មេង​​ស្ទាវ​​ ​និង​ជន​​អនា​ថា​​​​​នៅ​ទី​នោះ​​​​ជា​ប្រចាំ​​​ ។​​ ជា​ពិសេស​​​​ពេល​យប់​​​​​ឃើញ​មាន​​​ស្ត្រី​រកស៊ី​​​ផ្លូវ​​ភេទ​​​​កើន​ឡើង​​​​ច្រើន​​ជា​ង​មុន​ ។​ ដូច្នេះ​​​ហើយ​លោក​​​សំណូម​​ពរ​​ឱ្យ​សមត្ថ​កិច្ច​​​​​​កម្ចាត់​ភាព​​អនា​ធិ​បតេយ្យ​​​​នៅ​​​វត្ត​​ភ្នំ ព្រោះ​​​ជា​រម​ណីយ​ដ្ឋាន​​​​​សម្រាប់​ភ្ញៀវ​​​​​ទេស​ចរ​​​ជាតិ​ និង​​អន្ត​​រ​ជាតិ​​​​​ មិន​មែន​​​​ជា​កន្លែង​​​សម្រាប់​​​​​​​អ្នក​រកស៊ី​​​​ផ្លូវ​ភេទ​​ ​ក្រុម​ក្មេង​​​ស្ទាវ​ និង​​ជន​អនា​ថា​ទេ​​ ។

​​បុរ​ស​​ដដែល​​​យល់​ថា ​បើ​វត្ត​​​ភ្នំ​ត្រូវ​​​​អាជ្ញា​ធរ​​​​ ពិសេស​​​​សាលា​រាជ​ធានី​​ភ្នំពេញ​​​​កម្ចាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាព​អនា​ធិបតេយ្យ​​​​​ទាំង​នោះ​​​បាន​​នឹង​ទាក់​ទាញ​បាន​ភ្ញៀវ​​​ទេស​ច​រ​​​ច្រើន​​​​ ទាំ​ង​ពេល​យប់​ និង​ពេល​ថ្ងៃ​​ ហើយ​ជា​ប្រភព​​​ផ្តល់​​​​​ចំណូល​​​​​សម្រាប់​​​រូប​លោក​​​​ និង​អ្នក​​​ប្រកប​​អាជីវ​​​​​​កម្ម​​ផ្សេងៗ​​​ទៀត​​នៅ​ទី​នោះ​ ។​​យុវ​ជន​​ម្នាក់​​​​​​ដែល​ដើរ​​កម្សាន្ត​​​​ជា​មួយ​​​ក្រុម​គ្រួសារ​​​ឱ្យ​​ដឹង​ថា ​​លោក​តែង​​តែង​​ឃើញ​​មាន​​ស្រ្តី​រក​សីុ​​ផ្លូវ​ភេទ​​​ និង​ជនអន​ា​ថា​​​ ទាំង​​ក្មេង​​​ទាំង​ចាស់​​​ដេក​លើ​បង់​​​​សម្រាប់​ភ្ញៀវ​​អង្គុយ​លេង​​​ ជ​ាពិសេស​​​នា​ពេល​ព្រលប់​​ ។​ ​ចំពោះ​​​​ភ្លើង​​​បំភ្លឺ​​លោក​យល់​ថា​​ ​​ភ្លឺ​មិន​សូវ​ច្បាស់​​​ទេ គឺ​​​ភ្លឺ​​​ស្រទំៗ​​ គួរ​​​​តែ​អាជ្ញា​ធរ​​​​ផ្លាស់​ប្តូរ​​​ដាក់​​ឱ្យ​ភ្លឺ​​​​ច្បាស់​​​​ទែង​​​ កុំ​​ឱ្យ​​​ភ្ញៀវ​​ទេស​​ចរ​​មាន​​អា​រម្មរណ៍​​ភ័យ​ខ្លាច​​ ។ មូល​ហេតុ​​​​​ម្យ៉ាង​ដែល​នាំ​​ឱ្យ​​​​មាន​​ជន​អនា​ធិប​តេយ្យ​​​​នៅ​វត្ត​ភ្នំ​​ ព្រោះ​​​តែ​ភ្លើង​​​បំភ្លឺ​​​​​​​​​​​​ពុំ​​ច្បាស់​​​ល្អ​នេះ​​​ដែរ​ ។​

ជា​​រឿយ​​ៗ​​សមត្ថ​កិច្ច​​​​​តែង​តែ​​បង្ក្រាប​​​ក្រុម​ជន​អនា​ធិ​ប​តេយ្យ​​​​នៅ​វត្ត​​ភ្នំ​​​​​​ដែរ​ តែ​​​​គេ​នៅ​តែ​ឃើញ​​​កើត​ឡើង​​វិ​ញ​ដដែល​​ ។​ ​​ក្នុង​គ្រឹស្ត​សករាជ​​១៣៧២ (ឯកសារ​​ខ្លះ​ថា​ ១៣៧៨)​ ដូនពេញ​​ដែល​ជា​​​​​ស្ត្រីមេម៉ាយ​​​មាន​ទ្រព្យសម្បត្តិ​​​​ស្តុកស្តម្ភ​​​ និង​អ្នក​​​ស្រុក​​ស្រុះ​ស្រួល​​​គ្នា​​សាង​សង់​​ព្រះ​វិហារ​​មួយខ្នង​​លើ​​កូន​​ភ្នំ​​​នៃ​​​វត្ត​​ភ្នំ​​សព្វ​ថ្ងៃ​នេះដែល​កើត​​​ដោយសារ​​​​​គាត់​​ឱ្យគេ​ជញ្ជូន​ដីពូន​ ​ហើយ​ដង្ហែព្រះ​​​​​ពុទ្ធ​​​​រូប​៤​អង្គ​​ ដែល​​​នៅក្នុង​ដើម​​គគីរ​​ ស្រង់​យក​​​មក​​ពី​​ក្នុង​​​​ទឹក​ទន្លេ​​ទៅ​តម្កល់​​​នៅទីនោះ​ ។​

ដោយ​​ហេតុ​នោះ​​ហើយ​​​ទើប​​ភ្នំ​នោះ​​​ហៅថា​​ «ភ្នំដូនពេញ​» ​និង​ក្លាយ​នៅ​ត្រឹម​​​​​តែ​«ភ្នំពេញ​» ឯទីអារាម​នៅទី​នោះ​​ ហៅ​​ត្រឹម​វត្ត​​ភ្នំ​​​មក​ដល់​​សព្វ​ថ្ងៃ​​នេះ ។ ​ភ្ញៀវ​​ទេស​ចរ​​​សង្ឃឹម​ថា អាជ្ញា​ធរ​​​ ជាពិសេស​​​សាលា​រាជ​ធានី​​​ ន​ឹង​​មិន​ទុក​​ឱ្យ​រម​ណី​យដ្ឋា​ន​​​​វត្ត​ភ្នំ​​​ ស្ថិត​ក្នុង​​​​​​​​​​​​​​​​​​​​​​ភាព​ស្ងប់​ស្ងាត់​​​ ឬ​ភ័យ​ខ្លាច​​​​​​មិន​ហ៊ាន​​​​ចូល​​​​​​កម្សាន្ត​នា​ពេល​រាត្រី​​​​ទេ គឺ​នឹង​រៀប​​​ចំ​កែ​លម្អ​​​ចំណុច​​​​អវិ​ជ្ជ​មាន​​​​​នេះ​ឱ្យ​​បាន​ប្រសើរ​​ឡើង ៕