ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​កណ្តាល​​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ទិញ​មាស​16តោន​

13 ឆ្នាំ មុន

​​ធនាគារ​​កណ្តាល​​កូរ៉េ​​ខាង​ត្បូង ​បាន​ទិញ​មាស​ចំនួន​​​១៦​តោន​​នៅ​ក្នុង​​ខែ​កក្កដា​​​ ដែល​ជា​ការ​ទិញ​មាស​លើក​ទី​​២​របស់​ខ្លួន​​មិន​ដល់
​មួ​យ​ឆ្នាំ​ផង​ ។​ ធនាគារ​ធ្វើ​ដូ​ច្នេះ​ ក្នុង​គោល​​បំណង​កាន់​កាប់​មាស​​​ឱ្យ​បាន​​៧០,៤​តោន​​ និង​ដើម្បី​ធ្វើ​​ពិ​​​ពិធ​កម្ម​​​​ធន​បម្រុង​​បរ​ទេស​របស់​ខ្លួន​ ។​

​ក្នុង​របាយ​ការ​ណ៍​របស់​ធនា​គារ​បាន​​​​ឱ្យ​ដឹង​ថា ​​​​តម្លៃ​​​មាស​ដែល​ធ​នាគារ​ទិញ​សរុប​លើក​នេះ​មា​ន​​ចំនួន​​​​៨១០​លាន​ដុល្លារ​​ តិច​​ជាង​កាល​ពី​​ទិញ​លើក​​មុន​​ដែល​​កាល​ពី​ខែ​វិច្ឆកា​ឆ្នាំ​មុន​ ធនា​គារ​ទិញ​មាស​ចំនួន​​​១៥​តោន​ ចំណាយ​អស់​​​៨៥០​លាន​ដុល្លារ​ ។​ មន្ត្រី​​ធន​ា​គារ​​​​​មួយ​រូប​រៀប​​រាប់​​ថា មាស​ដែល​បាន​ទិញ​មក​នេះ​ ភាគ​ច្រើន​​ទិញ​ពី​ទី​ក្រុង​​ឡុង​​​​ ប៉ុន្តែ​​មិន​បាន​​បញ្ជាក់​​លម្អិ​ត​​ថា​ ​តើ​​​ក្នុង​​១អោន​​​ត្រូវ​​ចំណាយ​ប៉ុន្មាន​​នោះ​ទេ​ សម្រាប់​មាស​​មួយ​​ដុំ​​​ៗនោះ ។​ ​មក​ទល់​​នឹងដំណាច់​​ខែ​កក្កដា មាន​មាស​ចំនួន​​០,​៩​%​នៃ​​ធន​បម្រុង​​​បរ​​ទេស​​របស់​កូរ៉េ​​ខាង​ត្បូង​ ​ពោល​គឺ​​​កើន​លើស​ពី​ដើម​​ខែ​​​ដែល​មាន​​តែ​​​​០,​​៧%​​ ប៉ុណ្ណោះ ។​

​​ធនាគារ​​​កណ្តាល​​កូរ៉េ​​ខាង​​​ត្បូង​​និយា​យ​ថា ​​ឥឡូវ​នេះ​កូ​រ៉េ​​​ជាប់​ចំណាត់​​ថ្នាក់​ទី​​​៤០​ជា​ប្រទេស​​ដែល​ស្តុក​មាស​​ច្រើន​​នៅ​​​លើ​​ពិ​​ភព​លោក​ ​ដែល​​កាល​​ពី​ខែ​​​មិថុនា ប្រទេស​​នេះ​​​ជាប់​ចំណាត់​ថ្នាក់​​​ទី​​​៤៣​​​ ។​ ​​កូរ៉េ​ខាង​ត្បូង​​ ជា​ប្រទេ​ស​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​​លំដាប់​ទី​​៤​នៅ​​​អាសីុ​ ​មាន​​ធន​បម្រុង​​​អត្រា​​ប្តូរ​ប្រាក់​បរទេស​​​ធំ​​បំផុត​​លំដាប់​ទី​​៧​នៅ​លើ​ពិ​ភព​លោក​ ​​បន្ទាប់​ពី​​ចិន ជប៉ុន​ ស្វ៊ីស​​ តៃ​វ៉ា​ន់ រុស្ស៊ី​ និង​​ប្រេ​ស៊ីល​ ​និង​​​គិត​​ត្រឹម​​​ដំណាច់​​ខែ​មិថុនា ៕