ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេ​រិក​ចាប់​អារម្មណ៍​​៤​ចំណុច និង​ប្តេជ្ញា​​ពង្រឹង​ទំនាក់​​ទំនង​​កាន់​តែ​ខ្លាំង​​ជា​មួយ​កម្ពុជា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​​ការ​ងារ​​ជា​​មួយ​លោក​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​នា​រសៀល​ថ្ងៃទី​​៦ សីហា ​២០១២ ​នៅ​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​​ លោក William E.Todd ឯក​អគ្គ​រដ្ឋ​ទូត​​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព​នៃ​សហ​រដ្ឋ​អាមេរិក​បាន​លើក​របៀប​វារៈ​ចំនួន​៤​ចំណុច​មក​​ពិភាក្សា ៖

ចំណុច​ទី​១-បច្ចុ​ប្បន្ន​​ភាព​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម

ចំណុច​ទី​២-​ការ​កែ​សម្រួល​​ទ័ព​ចេញ​ពី​ប្រាសាទ​ព្រះវិហារ

ចំណុច​ទី​៣-​ករណី​រូប​ច​ម្លាក់ Duryodhana របស់​កម្ពុជា​នៅ​អាមេរិក

និង​ចំណុច​ទី​៤-​ការ​ប្រារព្ធ​ខួប​លើក​ទី​៥០ របស់​ទី​​ភ្នាក់​ងារ​អភិ​វឌ្ឍន៍​របស់​សហ​រដ្ឋ​អាមេ​រិក USAID ។

​លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ប្រាប់​ឱ្យ​ដឹងថា លោក​​ឯក​អគ្គ​រដ្ឋ​ទូត William E-Todd ​បាន​បញ្ជាក់​ថា ​សហ​រដ្ឋ​អាមេ​រិក​​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​​រួម​សហ​ការ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នៃ​ទំនាក់​ទំនង​ល្អ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​កម្ពុជា​នៅ​​ក្នុង​​វិស័យ​ការ​អភិវឌ្ឍ និង​កាត់​បន្ថយ​​ភាព​ក្រីក្រ ។

លោក​ឯក​អគ្គ​រដ្ឋ​ទូត​មាន​ប្រសាសន៍​​ថា សហ​រដ្ឋ​អាមេរិក​​​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​មក​កម្ពុជា​នូវ​ធនធាន​មនុស្ស​ក៏​ដូច​ជា​កម្ម​វិធី​ដទៃ​ទៀត​ក្នុង​ការ​អភិ​វឌ្ឍន៍​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។

ចំណុច​ទី​៣ សហរដ្ឋ​អាមេរិក​​ប្តេជ្ញា​ធ្វើ​ជា​ដៃ​គូ​ជា​មួយ​នឹង​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ក្នុង​កិច្ច​ទំនាក់​ទំនង​រួម​​ចំណែក​​របស់​កម្ពុជា​ដែល​​កំពុង​​ដំណើរ​ការ​ជា​វិជ្ជ​មាន ។ ទន្ទឹម​​នឹង​នេះ​សូម​រំលឹក​ផង​ដែរ​ថា ​លោក​ជំទាវ​ហ៊ីលឡា​រី គ្លីន​តុន រដ្ឋ​មន្ត្រី​ការ​ប​រទេសសហ​រដ្ឋ​អាមេរិក​​បាន​កោតសរសើរ​ដល់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ដែល​បាន​ដំណើរ​ការ​​ប្រកប​ដោយ​​ការ​វិវឌ្ឍ​ជា​លំដាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕