ខេត្តសៀមរាប ៖ ក្នុងក្របខណ្ឌបម្រើសេវាជូនអតិថិជនធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាសាខាទី៥ ខេត្តសៀមរាប មានទីតាំងនៅតំបន់ប្រជុំជនផ្សារចាស់ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីព្រឹកថ្ងៃទី៣ សីហា ២០១២ កន្លងទៅ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ ថាណា ទេសាភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ លោក ជា ច័ន្ទតូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការអញ្ជើញចូលរួម ពីលោកប៊ុន ថារិទ្ធ អភិបាលរងខេត្ត លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំតំណាងអាជ្ញាធរជាច្រើនរូបទៀត។
លោកហ្គី អានវ៉ានិថ អគ្គនាយកធនាគារ FTB ថ្លែងឱ្យដឹងថា នេះជាព្រឹត្តិការណ៍ថ្មីមួយទៀតរបស់ធនាគារ FTB ដែលបានប្រារព្ធពិធីសម្ពោធសាខាទី៥ របស់ខ្លួននៅក្នុងខេត្តសៀមរាប បន្ទាប់ពីបានបើកសម្ពោធសាខានៅក្នុងបរិវេណកំពង់ផែស្វយ័តភ្នំពេញ ដែលជានិមិត្តរូបមួយទៀតនៃការបោះជំហានដ៏សំខាន់ឆ្ពោះទៅធ្វើឱ្យការសម្រេចចក្ខុវិស័យរបស់ធនាគារ FTB។ លោកហ្គី អានវ៉ានិថ សង្ឃឹមថា សាខាទី៥ សៀមរាបរបស់ធនាគារ FTB ជាកត្តាមួយជួយជំរុញអាជីវកម្ម និងកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ឱ្យបានរីកចម្រើន និងមានវិបុលភាពកាន់តែទូលំទូលាយឡើងជាមួយនឹងវត្តមានដំបូង និងមានទំនុកចិត្តជាងគេនៃព្រះរាជាណាចក្រកម្ពុជា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ