ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅសុខៗ​​នាង​មាន​សង្សារ​ថ្មី​ធ្វើ​ឱ្យ​​យុវ​ជន​ខូច​​ចិត្ត​ផឹក​ថ្នាំ​ពុល​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ នៅសុខៗនាងមកសុំបែក ដោយរត់ទៅមានសង្សារថ្មី ហើយនាងបានប្រាប់​ថា​ សុំចប់គ្នា ទើបធ្វើឲ្យ​យុវ​ជន​ម្នាក់​ដែល​​ស្រឡាញ់​​នាងអស់​ពេល​ជាយូរថ្ងៃខែ​កើតទុក្ខមិន​សុខ​ចិត្ត​ក៏​ទាញ​ថ្នាំពុល​ទឹក​ខៀវ​​យក​ទៅ​ផឹក​អស់​ជិត​កន្លះលីត្រ​ប៉ង​ធ្វើអត្តឃាត។ ជនរងគ្រោះ​ឈ្មោះ​ឡូក វៃ ភេទ​ប្រុស អាយុ​១៧ឆ្នាំ ម្តាយ​ឈ្មោះ​​វ៉ូន ទី អាយុ​៣៤​ឆ្នាំ មានស្រុកកំណើត​រស់​នៅភូមិបុស្បូវ ឃុំ​ស្រឡៅ​ទង ស្រុកឧត្តុង្គ ខេត្ត​កំពង់​ស្ពឺ សព្វថ្ងៃជា​កម្ម​ករធ្វើការដក​ដំឡូងមី ស្ថិត​នៅភូមិ​ព្រះឥណ្ឌ​លក់​ឡូត ឃុំសាលាក្រៅ ស្រុក​សាលា​ក្រៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង៨និង៣០នាទីព្រឹក​ថ្ងៃទី៥ សីហា ២០១២ នៅក្នុងចម្ការក្រោយផ្ទះស្ថិតក្នុងភូមិឃុំខាងលើ។  តែពេល​ដែល​ជនរងគ្រោះផឹកថ្នាំ​ពុលទឹក​ខៀវ​រួច​​ស្រាប់តែ​មាន​អាការ​ក្អួត​ចង្អោរ ឃា្លនបាយ ហេវ​ហត់ ទើប​ដើរមកផ្ទះ​បានបងប្អូនជួយដឹកយកទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្តនៅ​វេលា​ម៉ោង​១១និង​៣០​នាទី​យប់ លោកគ្រូពេទ្យបាន​ធ្វើ​ការ​លាងក្រពះ ជម្រះ​ជាតិ​ពុល។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនថ្ងៃកើត​ហេតុ នារីដែលជាសង្សាររបស់ជនរងគ្រោះ បាន​​ទៅស្រឡាញ់មិត្តភក្តិរបស់ខ្លួន​ដែលធ្វើការ​ដក​ដំឡូង​មីជា​មួយ​គ្នា។ ដោយ​ឃើញពីសកម្ម​ភាព​របស់នារីដែលជាសង្សាររបស់​ខ្លួន​មានភាព​ស្និទ្ធ​ស្នាលទៅលើមិត្តភក្តិ​របស់គេជាច្រើនដង ទើបសួរត្រង់ៗទៅនាង តែនាងប្រាប់ថា ឈប់​ស្រឡាញ់ខ្លួនទៀតហើយ គឺស្រឡាញ់មិត្ត​ភក្តិ​របស់ខ្លួនវិញ ព្រោះគេចេះយល់ចិត្តជាង ហើយ​គេមានទ្រព្យសម្បត្តិច្រើនជាង​អាច​ជួយ​ទំនុក​បម្រុងពេលអនាគតបាន។ ដោយឮដូច្នេះ​ជន​រងគ្រោះខូចចិត្តយ៉ាងខ្លាំង​ដេកមិន​លក់​នឹក​ឃើញតែសង្សារនៅនឹងមុខនិងហួសចិត្តយ៉ាង​ខ្លាំង​​មិនគួរនាងក្បត់ចិត្តនឹងខ្លួនទៅមាន​សង្សារថ្មី ដែលជាមិត្តភក្តិរបស់ខ្លួនសោះ ទើបធ្វើឱ្យគេ​​កាត់​សេចក្តី​ដោយ​​យកថ្នាំពុលទឹកខៀវទៅសម្ងំ​ផឹក​ក្នុង​ចម្ការ​តែម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕