ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​​លិច​​អណ្តូង​រ៉ែមួយ​នៅចិន​​ស្លាប់​​8នាក់​

13 ឆ្នាំ មុន

ពួកអ្នក​ជួយសង្គ្រោះ​​រាយ​ការណ៍​​​​កាលពី​ថ្ងៃទី​​៤សីហា​ថា​កម្មករ​រ៉ែ​៨​នាក់​​ដែលជាប់​​ក្នុង​អណ្តូង​​​​រ៉ែ​ធ្យូងថ្មមួយ​​​​ដែលត្រូវ​ទឹក​ជន់​លិច​ក្នុង​ខេត្ត​សាន់ស៊ី​ភាគ​ខាង​​ជើងចិន​​ត្រូវ​បាន​​រកឃើញ​​​ស្លាប់​​ទាំង​អស់​ ។ មជ្ឈមណ្ឌល​​ជួយ​​សង្គ្រោះ​​​គូសបញ្ជាក់​​ថា  សាកសព​​របស់​កម្មករ​រ៉ែ​​ទាំងនេះ​នៅស្រុក​​​ហុង​​​តុង ត្រូវ​បាន​​​ទាញ​យក​ចេញ​ពីអណ្តូង​រ៉ែ​កាលពី​ព្រឹក​ថ្ងៃទី​​៤សីហា រួចមនុស្ស៤​នាក់​​ត្រូវ​បាន​ជួយ​សង្គ្រោះ​​​កាលពី​រសៀល​​ថ្ងៃទី​៣សីហា​ហើយ​បញ្ជូន​ទៅព្យាបាល​​​​ក្នុង​មន្ទីរពេទ្យ​​មូល​ដ្ឋាន​​​មួយ។​

អណ្តូង​រ៉ែ​នោះ​​ជារបស់​​ក្រុម​ហ៊ុន​ JI’ANDA CORL MINING CO LTD  ត្រូវ​​​​ទឹកជន់​លិច​​ កាលពី​ថ្ងៃទី​​​​២ សីហា​ កន្លងមក​​នេះ​​​នាវេលា​​​​ម៉ោង​៤​និង​​​​១៧​នាទី​​​​​​ទៀប​ភ្លឺ ។  កម្មករ​រ៉ែ ២៣​នាក់ ក្នុង​ចំណោម​​កម្មករ​​រ៉ែ​​ទាំង​៣​៤​នាក់​ ដែល​ធ្វើ​ការ​ក្រោមដី​​ពេល​មាន​គ្រោះ​​ថ្នាក់​​នេះ​អាចចេញ​​​ពី​អណ្តូង​​​រ៉ែ​​បាន ​​ចំណែក​កម្មករ​​​រ៉ែ​ដទៃៗទៀត​​​ជាប់​​​​​នៅ​ខាង​ក្នុង​​ ។ អណ្តូង​​រ៉ែ​នេះ​មាន​​សមត្ថភាព​ទាញ​​យក​​ធ្បូង​ថ្ម​ក្នុង​មួយ​ឆ្នាំ​​​ចំនួន​១,២​​លាន​តោន ៕​ ​