ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​​ក​រ​​​ប្រ​ដាល់​​​អា​​​មេ​​រិក​​​ហ្វ្លយ មេ​​វេដ​​ឌ័រ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធ​​នា​​​គារ​

13 ឆ្នាំ មុន

ហ្វ្លយមេ​វេដ​ឌ័រ​​ត្រូវ​​​បាន​​ដោះ​​លែង​​ពី​​ពន្ធ​​នា​​គារ​​ក្រុង​ឡាស​វេហ្គាស​ហើយ​​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣​សី​ហា​(​ម៉ោង​នៅ​សហ​រដ្ឋ​អា​មេរិក​)​បន្ទាប់​ពី​បាន​ជាប់​ឃុំ​ឃាំង​អស់​២​ខែ​ពី​បទ​វាយ​តប់​ភរិ​យា​មិន​ទាន់​រៀប​ការ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​កូន​ៗកាលពី​ឆ្នាំ​២០១០​​កន្លង​ទៅ។​

តារា​ប្រដាល់​ស្បែក​ខ្មៅ​រូបនេះ​ត្រូវ​បាន​មនុស្ស​​២០​នាក់​ដែល​​ជា​មិត្តភក្តិ​និង​ក្រុម​គ្រួ​សារ​ដោយ​ក្នុង​នោះ​មាន​ទាំង​​តារាចម្រៀងរែប 50 Cent​មក​ទទួល​​​ស្វាគមន៍​ផង​ដែរ ។​មេវេដឌ័រ​វ័យ​៣៥​ឆ្នាំ​មិន​បាន​និយាយ​អ្វី​ទេ​ជា​មួយ​អ្នក​សារ​ព័ត៌​មាន ​និង​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​បាត់​តាម​រថយន្ត​ម៉ាក Bentley sedan ពណ៌​ ខៀវ ។​

​មេវេដឌ័រ​បាន​សារ​ភាព​ទោស​កំ​ហុស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ​មិញ ​ហើយ​ត្រូវ​បាន​គេ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​៦​ខែ​ ប៉ុន្តែ​៣​ខែ​ទៀត​ត្រូវ​ព្យួរ​ទោស​។ ការ​ជាប់​ឃុំ​របស់​គេ​ត្រូវ​បាន​ពន្យា​រ​ពី​ខែ​មករា​ដល់​ថ្ងៃ​ទី​១​មិថុ​នា ឆ្នាំ​២០១២​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​មេធា​វី​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​រូប​គេ​បាន​ឡើង​ប្រ​កួត​ជា​មួយ​កីឡាករ​មី​ហ្គែល កូតូ​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ នៅ​ក្រុង​ឡាស​វេហ្គាស ៕