ទីភ្នាក់ងារព័ត៌មានផ្លូវការតួកគីANATO-LIE រាយការណ៍កាលពីថ្ងៃទី៥ សីហាថា ការប៉ះទង្គិចគ្នារវាងកងទ័ពតួកគីនិងពួកឧទ្ទាមឃើតនៅភាគអាគ្នេយ៍តួកគីជិតព្រំដែនជាមួយអុីរ៉ាក់ បណ្តាលឱ្យមនុស្សស្លាប់១៩នាក់ ។ យោងតាមតុល្យការផ្លូវការថា ទាហាន៦នាក់និងសមាជិកកងជីវពលភូមិ២នាក់ ព្រមទាំងយុទ្ធជនរបស់គណបក្សពលករឃើតឌីស្ថាន PKK ១១នាក់ត្រូវស្លាប់ ។ ក្រៅពីទាហានស្លាប់ទាហាន១៥នាក់ទៀត ត្រូវរបួសពេលពួកឃើតវាយប្រហារលើប៉ុស្តិ៍កងទ័ពស្ថិតក្នុងភូមិមួយនៃខេត្តហាក់ការី ុ៕
ចែករំលែកព័តមាននេះ