ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងម៉ារីន​ស្រីលង្កា​​ចាប់​អ្នក​​នេសាទ​ចិន​៣​នាក់​

13 ឆ្នាំ មុន

កងម៉ារីន​ស្រី​លង្កា​​​​​អះអាង​​ថា​​​​បាន​ចាប់​​អ្នក​​នេសាទ​ចិន​​៣៧​នាក់​​កាលពី​យប់​​ថ្ងៃទី៥សីហា​​ហើយ​ស្ថានទូត​ចិន​បាន​ស្នើ​​ឱ្យ​​ដោះលែង​ពួក​​គេ​ដោយ​​ឆាប់​រហ័ស ។​​​អ្នកនាំពាក្យ​​​របស់​​កងម៉ារីន​​មេបញ្ជា​ការ​​កូសាឡា​  វ៉ាណា​​គូឡា ស៊ូរីយ៉ា គូសបញ្ជាក់​​កាលពី​ថ្ងៃទី​​​​៦​​សីហា​ថា​  អ្នក​នេសាទ​​ចិន​ទាំងនោះ​​​​ត្រូវ​ចាប់​ខ្លួន​​​ពីបទ​ចូល​នេសាទ​​ដោយ​​ខុសច្បាប់​​​​​ក្នុង​ដែនទឹក​ស្រីលង្កា​​ហើយ​​​នឹងត្រូវបញ្ជូន​​​​​​​ឱ្យ​​ប៉ូលិស​​ដើម្បី​​ធ្វើ​ការ​​ស៊ើប​​អង្កេត ។ អ្នក​នាំពាក្យ​រូបនេះ​​បញ្ជាក់​ថា អ្នក​នេសាទ​ទាំង​នេះ​ស្ថិត​​​លើនាវា​​នេសាទ​​២គ្រឿង​ដែល​ប្រទះ​ឃើញ​​ក្នុង​ដែន​ទឹក​នៃ​តំបន់​​បាទី​កាឡាវ ។ ជនជាតិ​​ស្រីលង្កា​២នាក់​​ក៏ត្រូវ​ចាប់​ខ្លួន​ដែរ ។​

​ស្ថានទូត​ចិន​​ប្រចាំប្រទេស​ស្រីលង្កា​​​​អះអាង​ថា​បាន​ស្នើ​​​​​​ដល់​អាជ្ញាធរស្រី​​លង្កា​ឱ្យ​ដោះ​ស្រាយ​​សំណុំ​រឿង​​​នេះ​យោង​ទៅតាម​ច្បាប់​​ ស្វែង​រក​ការពិត​ហើយ​​​ដោះ​លែង​ពួកអ្នក​នេសាទ​​​ចិន​​​​ដោយ​​​​ឆាប់​​​​​​​រហ័ស​​តាម​ដែលអាច​ធ្វើ​ទៅ​បាន ៕