រ៉ូបូអាមេរិកឈ្មោះ CURIOSITY កាលពីថ្ងៃទី៦សីហា បានចុះលើភពព្រះអង្គារប្រកបដោយជោគជ័យដែលនោះជាស្នាដៃថ្មីមួយនិងជាការធូរស្រាលអារម្មណ៍សម្រាប់អង្គការ NASAដែលពុំធ្លាប់បញ្ជូនជារ៉ូបូដ៏សុក្រិត្យបែបនេះទៅកាន់ពិភពណាផ្សេងឡើយថាប្រការនេះបើកនូវសករាជ្យថ្មីមួយនៃការស្រាវជ្រាវភពព្រះអង្គារហៅភពក្រហម ។
សមាជិកម្នាក់របស់បេសកកម្មត្រួតពិនិត្យនៅ JET PROPULSION LABORATORY (JPL) នៅប៉ាសាដឺណាភាគខាងកើតក្រុងឡូសអេនចឺឡេស និយាយថា រ៉ូបូនោះបានចុះលើភពព្រះអង្គារនាវេលាម៉ោង៥និង៣១នាទីម៉ោងសាកលថ្ងៃទី៦ សីហា ។ ការប្រាស្រ័យទាក់ទងមកផែនដីត្រូវបានអះអាង ។ បណ្តាសមាជិកបេសកកម្មត្រួតពិនិត្យបានផ្ទុះក្តីរីករាយយ៉ាងខ្លាំងចំពោះការជូនដំណឹងពីការចុះលើភពព្រះអង្គាររបស់រ៉ូបូនេះ ដែលហាក់ដូចជាប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវដូចផែនការគ្រោងទុក ។
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា ភ្លាមៗបានសំដែងការអបអរសាទរចំពោះការចុះនោះរបស់រ៉ូបូ CURIOSITY ដែលលោកចាត់ទុកថាជាស្នាដៃនៃបច្ចេកវិទ្យាមួយពុំធ្លាប់មានពីមុនមក ។ មុនម៉ោង៥និង៣០នាទីម៉ោងសាកលបន្តិចបេសកកម្មត្រួតពិនិត្យប្រកាសថាបានទទួលស៊ីញាល់ដំបូងរបស់រ៉ូបូនេះ គឺមុនពេលវាហោះចូលក្នុងបរិយាកាសរបស់ភពព្រះអង្គារ រួចបន្ទាប់មកអះអាងថារ៉ូបូនេះបានប្រើដោយត្រឹមត្រូវនូវឆ័ត្រយោងរបស់វាដើម្បីចុះលើភពព្រះអង្គារ ដែលនោះជាសញ្ញាគួរឱ្យលើកទឹកចិត្តបំផុត ។ ពេលទទួលបានព័ត៌មាននេះបណ្តាសមាជិកបេសកកម្មត្រួតពិនិត្យបានទះដៃស្រែកត្រេកអរអោបគ្នារួចពួកគេកាន់តែរីករាយថែមទៀតពេលរ៉ូបូនោះបញ្ជូនរូបភាពដំបូងមួយដែលបង្ហាញថារ៉ូបូពិតជាចុះដល់ភពព្រះអង្គារមែន ។
ភារកិច្ចនាពេលនេះរបស់រ៉ូបូទម្ងន់៩០០គ.ក្រគឺមានទំហំប៉ុនរថយន្តនោះមានច្រើនយ៉ាង ។ រ៉ូបូនោះបំពាក់ដោយកាមេរ៉ាដល់ទៅ១៧ឯណោះ និងបំពាក់អាគុយនុយក្លេអ៊ែរមួយ ។ រ៉ូបូនេះនឹងស្រាវជ្រាវថាតើបរិយាកាសភពព្រះអង្គារអាចឱ្យមានជីវិតរបស់មីក្រូបដែរឬអត់ ។ រ៉ូបូ CURIOCITY នៅមានឧបករណ៍នានាទៀតដើម្បីស្រាវជ្រាវរកម៉ូលីគុលមេតាន ជាឧស្ម័នមួយជារឿយៗ ទាក់ទិនដល់វត្តមាននៃជីវិត ៕
ចែករំលែកព័តមាននេះ