ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​ភេរវកម្ម​​មួយ​នៅប៉ាគីស្ថាន​​​ស្លាប់​៤នាក់​

13 ឆ្នាំ មុន

ម៉ាស៊ីន​ឃោស​នា​​ក្នុង​ស្រុក​រាយការណ៍​​​ថា មនុស្សយ៉ាងតិច​៤​នាក់​​ស្លាប់​​ហើយ​១០​នាក់ទៀត​​ត្រូវ​​របួសក្នុង​​នោះ​​មាន​នារី​​និង​កុមារ​​​ដោយសារ​​ការ​ផ្ទុះ​​គ្រាប់​បែក​​មួយគ្រាប់​​កាលពី​ថ្ងៃទី​​៥សីហា​ ​ក្នុង​សង្កាត់​​មួយ​នៃទីក្រុង​​​កេតតា ​​ភាគ​​និរតី​​​ប៉ាគីស្ថាន ។ យោងតាម​​​ទូរទស្សន៍​​ក្នុងស្រុក​​DUNYA ថា​ឧប្បត្តិ​ហេតុ​​នេះ​​កើត​មាន​នាវេលា​​​ម៉ោង១២​​ម៉ោងក្នុង​ស្រុក​ខណៈ​​ពេលរថយន្ត​​​មួយគ្រឿង​​​​​លាក់​គ្រឿង​​ផ្ទុះ​​​ដែល​​ចត​ចោល​​នៅ​សង្កាត់​​​​​នេះ​បាន​​ផ្ទុះ​​ដោយសារ​​ការ​​ចុច​បញ្ជា​ពី​ចម្ងាយ​ ។

ក្រោយ​​​ការផ្ទុះ​​ ​ផ្ទះ​មួយ​ខ្នង​​​រងការ​​បំផ្លាញ​ខ្ទេច ចំណែក​​ផ្ទះ​២ខ្នង​ទៀត​រងការ​ខូចខាត​ធ្ងន់​ធ្ងរ ។ គេសង្ស័យ​ថាអាច​នៅ​មាន​​សាក​សពមនុស្ស​កប់​​​ក្រោម​គំនរ​បាក់​បែក​​ ហើយ​​ពួកអ្នក​ជួយ​សង្គ្រោះ​​​បាន​ខិតខំ​​រើ​កកាយ​ដើម្បី​ជួយ​បណ្តា​អ្នកជាប់​​ក្រោម​គំនរ​​​បាក់​បែក​ ។ ពួក​អ្នក​​របួស​ដែល​​មួយ​ចំនួន​ស្ថិត​ក្នុង​​​សភាព​ធ្ងន់​ធ្ងរ​ត្រូវ​បាន​​​បញ្ជូន​​​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ក្រុង​កេតតា​ ៕​