ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ទ្វារ​​ចូល​លួច​ម៉ូតូ​ក្នុង​ផ្ទះ​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​ស្រាវជ្រាវ​ឃើញ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​​នគរបាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​៤ សីហា ២០១២ បាន​សហ​ការ​​ជា​មួយ​នគរ​បាល​​ប៉ុស្តិ៍​​បឹង​សាឡាង ខណ្ឌ​ទួល​គោក ​ចាប់​ឃាត់​ខ្លួន​យុវជន​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​​ថា បាន​គាស់​​ទ្វារ​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ចូល​លួច​យក​ម៉ូតូ​១​គ្រឿង ។

យុវជន​ដែល​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​នោះ​​ឈ្មោះ​​ចាន់ វាសនា ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ​របរ​ និងស្នាក់​នៅ​​មិន​ពិតប្រាកដ ។ ​ទាក់ទិន​​នឹង​ករណី​​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវបាន​សមត្ថ​កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​៣ សីហា ឈ្មោះ​​គង់ ស្រី​ម៉ុច ​ភេទស្រី អាយុ​២០​ឆ្នាំ ​ជា​និស្សិត ស្នាក់​នៅ​ផ្ទះ​លេខ​៤១០ ​​ផ្លូវ​​លំ​ភូមិ​មាន​ជ័យ ​សង្កាត់​​​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​បាន​ទុក​ម៉ូតូ​​ម៉ាក​ហុង​ដា iCON ពណ៌​ផ្កា​ឈូក ស៊េរី​២០១០ នៅ​ក្នុង​ផ្ទះ ។ លុះ​ម៉ោង​ប្រហែល​​៣​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៤ ស្រាប់តែ​ម៉ូតូដែល​​នាង​បាន​ទុក​ដាក់​​ត្រឹមត្រូវ​នោះ​ត្រូវបាត់​​ហើយ​ទ្វារ​របង​របើក​​ចំហ ពេល​​នោះ​​ទើប​នាង​យល់​​ថា ពិត​ជា​ត្រូវ​ចោរ​​គាស់ទ្វារ​​របង​ចូល​លួច​ក៏ ប្តឹង​ប៉ូលិស​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕