ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកជម្រុះជុំទី3 ជើងទី2 សម្រាប់រាត្រីថ្ងៃអង្គារនេះមាន 2 ប្រកួត ។ ក្រុម Feyenoord និង Debrecen កំពុងស្រេកឃ្លានចង់បានជ័យជម្នះជើងទី 2 ក្នុងទឹកដី ដើម្បីស្វែងរកកៅអី១ឡើងទៅប្រកួតនៅវគ្គបន្ត ។
Debrecen V BATE
ជើងទី 1 BATE 1-1 Debrecen
Debrecen (ហុងគ្រី) ការប្រកួតថ្ងៃនេះ Debrecen ត្រូវការឈ្នះ ឬលេងត្រឹមស្មើ 0-0 ដើម្បីកក់បានកន្លែងមួយនៅវគ្គបន្ទាប់ ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 2-1-2 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Gyori 4-1 ក្នុងផ្ទះ ស្មើ BATE 1-1 បន្ទាប់មកលេងចាញ់ Kaposvari 1-0 ក្រៅផ្ទះ ។
BATE (បេឡារុស) ក្នុងផ្ទះលេងបានត្រឹមតែស្មើ ដូច្នេះការលេងនៅក្នុងទឹកដីហុងគ្រីថ្ងៃនេះអាចនឹងជួបបញ្ហា ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 1-4-0 ។ 3 ប្រកួតចុងក្រោយឈ្នះ Vardar 3-2 ក្នុងផ្ទះ ស្មើ BATE 0-0 ក្រៅផ្ទះ និងស្មើ Debrecen 1-1 ក្នុងផ្ទះ ។
ប្រវត្តិជួបគ្នា 1 ប្រកួតគឺ៖
08-12 BATE 1-1 Debrecen
Feyenoord V Dinamo Kyiv
ជើងទី 1 Dinamo Kyiv 2-1 Feyenoord
Feyenoord (ហូឡង់) ត្រូវការឈ្នះ 1-0 ទើបអាចរកបានកៅអីមួយឡើងទៅលេងនៅវគ្គបន្ទាប់ ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 3-1-1 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Dordrecht 5-1 ក្រៅផ្ទះ ស្មើ Mallorca 0-0 ក្នុងផ្ទះ បន្ទាប់មកលេងចាញ់ Dynamo Kyiv 2-1 ក្រៅផ្ទះ ។
Dynamo Kyiv (អ៊ុយក្រែន) លទ្ធផល 5 ប្រកួតចុងក្រោយគឺ 5-0-0 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Hoverla 3-1 ឈ្នះ Feyenoord 2-1 ក្នុងផ្ទះ និងឈ្នះ Kryvbas 1-0 ក្រៅផ្ទះ ។
ប្រវត្តិជួបគ្នា 1 ប្រកួតគឺ៖
08-12 Dynamo Kyiv 2-1 Feyenoord
ចែករំលែកព័តមាននេះ