ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​នគរ​បាល​​ពន្លត់​អគ្គិ​ភ័យ​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ កាល​ពី​ព្រឹក​​ថ្ងៃទី​​៦ សីហា ​២០១២ នៅ​សាល​ប្រជុំ​​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​កណ្តាល​ មាន​រៀបចំ​​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​​ជំនាញ​នគរបាល​​ពន្លត់​អគ្គិ​ភ័យ​​ដល់​សិក្ខា​កាម​ពន្លត់​អគ្គិ​​ភ័យ​​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​ចំនួន​៤៣​នាក់ ។

​ពិធី​បើក​វគ្គ​​​បណ្តុះ​បណ្តាល​​ជំនាញ​នគរ​បាល​ពន្លត់​អគ្គិ​ភ័យ​នេះ​មាន​ការ​អញ្ជើញ​​ចូលរួម​ពី​លោក​វរសេនីយ៍​ឯក ផន សុភា នាយក​រង​វិទ្យា​ស្ថាន​នៃ​​បណ្ឌិត្យ​សភា​នគរ​បាល​​កម្ពុជា លោក​ដែវ មែលឺរ តំណាង​​អង្គ​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ និងអប់រំអន្តរ​ជាតិ​​របស់​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​​អូស្ត្រាលី (AFIRE) ​លោក​ស្រេង សុខា នាយ​ការិយា​ល័យ​បង្កា​រពន្លត់​អគ្គិ​ភ័យ​​ខេត្ត ។

​លោក​ស្រេង សុខា ​បាន​អាន​របាយ​ការណ៍​​ស្វាគមន៍​​ឱ្យ​ដឹងថា ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត​កណ្តាល​មាន​រថយន្តពន្លត់​អគ្គិ​ភ័យ​​ចំនួន​៧​គ្រឿង​ ក្នុងនោះ​ធ្វើការ​​បែង​ចែក​ជា​៣​ស្ថានីយ​ សម្រាប់​ចេញ​ប្រតិ​បត្តិ​ការ​ពន្លត់​អគ្គិ​ភ័យ​​ដែល​កើត​មាន​ជាយថា​ហេតុ​។ នៅក្នុងឆមាស​ទី​១ ឆ្នាំ​២០១២ ​នេះ​មាន​ករណី​​គ្រោះថ្នាក់​​អគ្គិភ័យ​​កើតឡើង​ចំនួន​១៤​លើក​ ក្នុង​នោះ​មាន​ក្រុងតា​​ខ្មៅ​ចំនួន​៥​លើក ស្រុក​អង្គ​ស្នួល​៤​លើក ​​ស្រុក​មុខ​កំពូល​២​លើក ស្រុក​ស្អាង​១​លើក ​ស្រុក​កៀន​ស្វាយ​១​លើក និង​ស្រុក​កោះ​ធំ​១​លើក ។ ករណី​គ្រោះ​ថ្នាក់​​អគ្គិ​ភ័យ​​ខាងលើ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ និងកម្លាំង​ការិយា​ល័យ​​អគ្គិភ័យ​​បា​ន​ចុះ​ជួយ​អន្តរាគមន៍​​សង្គ្រោះ​គ្រប់​ករណី​ និង​បាន​ចុះ​ជួយ​សង្គ្រោះ​​នៅ​រាជ​ធានី​ភ្នំពេញ ទាន់​ពេល​វេលា​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕