ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សេង សាញ់ ចៅសង្កាត់​​ស្ទឹង​មាន​ជ័យ ចុះ​ពិនិត្យ​​ផ្លូវបេតុង​​២​ខ្សែ​ ដែល​កំពុង​​ស្ថាបនា​​ ​និង​ស្ថាបនា​​រួច​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ថ្ងៃទី​៦ សីហា​២០១២ ​​លោក​សេង សាញ់ ​ចៅសង្កាត់​​ស្ទឹង​មានជ័យ បាន​ចុះ​ពិនិត្យ​ផ្លូវ​បេតុង​​ចំនួន​២​ខ្សែ​​ ដោយ​ខ្សែ​​ទី១ ប្រវែង​៣៥៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ដែល​ជា​​មូល​និធិ​សង្កាត់​១០០​ភាគ​រយ និង​​ខ្សែ​ទី​២ ប្រវែង​​២១៨​ម៉ែត្រ ទទឹង​​៤​ម៉ែត្រ​ ជា​គម្រោង​របស់​សាលា​រាជធានី​​ភ្នំពេញ និង​ផ្លូវ​​ជា​ច្រើន​ខ្សែ​ទៀត​ដែល​បាន​ស្ថាបនា​រួច​រាល់ នឹង​កំពុង​ស្ថាបនា​​ទៅតាម​​គម្រោង​​ ហើយ​នេះ​ក៏ជា​​ការ​អនុ​វត្ត​គម្រោង​​អភិ​វឌ្ឍន៍​សង្កាត់​ឆ្នាំ​២០១២ ជូន​ប្រជា​ពល​រដ្ឋ​​ក្នុង​មូល​ដ្ឋាន​សង្កាត់​​ស្ទឹង​​មាន​ជ័យ ​សម្រាប់​​ជា​ចំណង​ដៃ​ក្នុង​អាណត្តិ​ទី៣ នេះ ។

​លោក​​សេង សាញ់ បាន​មាន​ប្រសាសន៍ថា ​ក្រោម​ការ​ណែ​នាំ​របស់​​លោក​អភិ​បាល​​ខណ្ឌ​មាន​ជ័យ ឱ្យ​ក្រុម​​ការ​ងារ​របស់​សង្កាត់​ចុះ​តាម​ដាន​ផ្ទាល់​គ្រប់​ការ​ដ្ឋាន​ធ្វើ​ផ្លូវ​បេតុង ​និង​ដាក់​លូ​ទាំង​អស់​​ និង​ធ្វើការ​​​ណែ​នាំ​​ដល់​ក្រុម​ហ៊ុន​​ដែល​ឈ្នះ​ការ​ដេញថ្លៃ​​​អនុ​វត្ត​ទៅតាម​បទ​ដ្ឋាន​បច្ចេក​ទេស​ឱ្យ​បាន​​ត្រឹម​ត្រូវ​ទាំង​គុណ​ភាព ​និងសោភ័ណ​ភាព​។ ចំណែក​​ប្រជា​ពលរដ្ឋ​រស់​នៅ​អម​សង​ខាង​​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​​ផ្លូវ​បេតុង​​ក៏​បាន​ចូល​រួមជា​មួយ​ក្រុម​ការ​ងារ​របស់​​សង្កាត់​​ក្នុងការ​តាម​ដាន​​ដល​់​ក្រុម​ហ៊ុន​​ដែល​​កំពុង​​ស្ថាបនា​ ហើយ​ពួក​គាត់​​ក៏ បាន​ផ្តល់​​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​បើក​ការ​ដ្ឋាន​​ស្ថាបនា​​ផ្លូវ​​ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕