ការប្រកួតបាល់ទាត់អូឡាំពិកក្រុងឡុងឆ្នាំ2012 យុវជនអាយុក្រោម 23 ឆ្នាំ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់រាត្រីថ្ងៃអង្គារនេះមាន 2 ប្រកួត ។ ក្រុម ប្រេស៊ីល មានប្រៀបជាងកូរ៉េខាងត្បូង ខណៈជប៉ុន ជួបមិុកស៊ិកជាក្រុមមិនដែលចាញ់ដូចគ្នាក្នុងការប្រកួត 4 លើកកន្លងមក ។
Mexico U23 V Japan U23
Mexico U23 លេខ 1 មកពីពូល B ។ 3 ប្រកួតជម្រុះក្នុងពូលមិនដែលស្គាល់បរាជ័យសោះគឺ 2-1-0 ស៊ុតបាល់បាន 3 គ្រាប់ តែគ្មានរបូតវិញសោះ ។4 ប្រកួតចុងក្រោយគឺលេងស្មើ Korea Rep U23 0-0 ឈ្នះ Gabon U23 2-0 ឈ្នះ Switzerland U23 1-0 និងឈ្នះ Senegal U23 4-2 ទឹកដីអង់គ្លេស ។
Japan U23 លេខ 1 មកពីពូល D ហើយក៏ជាជើងខ្លាំងប្រចាំទ្វីបអាស៊ីផងដែរ ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 2-1-0 ស៊ុតបាល់បាន 2 គ្រាប់ តែគ្មានរបូតវិញសោះ ។ 4 ប្រកួតចុងក្រោយគឺលេងឈ្នះ Spain U23 1-0 ឈ្នះ Morocco U23 1-0 ស្មើ Honduras U23 0-0 បន្ទាប់មកលេងឈ្នះ Egypt U23 3-0 ទឹកដីអង់គ្លេស ។
Korea Rep U23 V Brazil U23
Korea Rep U23 លេខ 2 មកពីពូល B ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 1-2-0 ស៊ុតបាល់បាន 2 គ្រាប់និងរបូតវិញ 1 គ្រាប់ ។ 4 ប្រកួតចុងក្រោយគឺលេងស្មើ Mexico U23 0-0 ឈ្នះ Switzerland U23 2-1 ស្មើ Gabon U23 0-0 បន្ទាប់មកលេងឈ្នះ Great Britain 5-4 (ស៊ុតបាល់ប៉េណាល់ទី) ទឹកដីអង់គ្លេស ។
Brazil U23 លេខ 1 មកពីពូល C ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 3-0-0 ស៊ុតបាល់បាន 9 គ្រាប់និងរបូតវិញ 3 គ្រាប់ ។ 4 ប្រកួតចុងក្រោយគឺេលងឈ្នះ Egypt U23 3-2 ឈ្នះ Belarus U23 3-1 ឈ្នះ New Zealand 3-0 និងឈ្នះ Honduras 3-2 ទឹកដីអង់គ្លេស ៕


ចែករំលែកព័តមាននេះ