ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​​ប្រឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច​ចាប់​រថយន្ត​ទំនើប​​ TUNDRA ដឹក​ឈើ​​​គ្រញូង​

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ រថយន្ត​​ស៊េរី​​ទំនើប​មួយ​គ្រឿង​ដែល​លួច​ដឹក​​ឈើ​ប្រណីត​​ខុស​ច្បាប់​​​ត្រូវ​សមត្ថ​កិច្ច​​ស្ទាក់​​ចាប់​​បាន​កាល​ពី​ថ្ងៃទី​​៥ សីហា ​២០១២ ​វេលា​ម៉ោង​១១​យប់​ត្រង់​ចំណុច​ភូមិ​​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ។

​លោក​វរសេនីយ៍​​ត្រី ខូយ ​កុសល នាយ​ការិយា​ល័យ​​នគរបាល​​ប្រឆាំង​​បទ​​​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ឱ្យ​ដឹង​ថា ​រថយន្ត​ដឹក​​បទល្មើស​នេះ​ម៉ាក​តូយ៉ូតា ​TUNDRA ពណ៌​ខ្មៅ គ្មានស្លាក​លេខ ។ នៅយប់​នោះ​បន្ទាប់​ពីទទួល​បាន​ព័ត៌​មាន​​ពីភ្នាក់​​ងារ​ភ្លាម ​កម្លាំង​នគរបាល​ប្រឆាំង​​បទល្មើស​​សេដ្ឋ​កិច្ច​​ខេត្ត​ពោធិ៍​សាត់ ​បាន​ស្ទាក់​ចាប់​​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​នេះ នៅចំណុច​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ​ខណៈ​ពេល​​កំពុង​ធ្វើ​ដំណើរ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​​កើត​ ។ ពេល​សមត្ថ​កិច្ចស្ទាក់​​ភ្លាម​​អ្នក​បើក​បរ​​មិន​ស្គាល់​ឈ្មោះ​បាន​ឈប់​​រថយន្ត ហើយ​រត់​គេច​ខ្លួន​បាត់​នៅ​សល់​អ្នក​រួម​ដំណើរ​​​ម្នាក់​ក៏ចាប់​​​វាយ​ខ្នោះ​​យក​​ទាំង​​រថយន្ត​​ និង​មនុស្ស​​ទៅ​​កាន់​ស្នងការ​​ដ្ឋាន​នគរ​បាល​ខេត្ត​ពោធិ៍​​សាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕