ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​​​​អចលន​ទ្រព្យ​​​ក្នុង​រាជ​​ធានីភ្នំពេញ​​​កើនឡើង​​ពី​៥ ទៅ១០%

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ ក្នុងរយៈពេល៦ខែដើម​ឆ្នាំ២០១២ នេះ តម្លៃអចលនាទ្រព្យដីធ្លី និងផ្ទះ​សម្បែង​ក្នុងរាជធានី​ភ្នំពេញ​មានការ​កើន​ឡើងពី​៥ ទៅ១០ភាគរយ ប៉ុន្តែបើនិយាយជារួម​នៅ​ទូទំាង​ប្រទេសគឺមានការកើនឡើងតិចតួច ។ នេះបើយោងតាមប្រធាន​សមាគមអ្នកវាយ​តម្លៃអចល​នទ្រព្យ និងជាប្រធានក្រុមហ៊ុន​អចល​នាទ្រព្យ​ប៊ុណ្ណា រៀលធីគ្រុប លោកសឹង ប៊ុណ្ណា ដែល​ថ្លែង​តាមទូរស័ព្ទប្រាប់​កោះសន្តិ​ភាព​នៅ​រសៀលថ្ងៃទី៦ សីហា ២០១២ ។

បើតាមលោកសឹង បុណ្ណា ដីធ្លីដែលមាន​តម្លៃខ្ពស់ក្នុងរាជធានីភ្នំពេញ គឺនៅតំបន់បឹង​កេងកងជាតំបន់លេខ១ ស្ថិតក្នុងខណ្ឌ​ចំការមន សម្រាប់តំបន់លំនៅឋាន និងក្នុងខណ្ឌដូនពេញ​សម្រាប់តំបន់ពាណិជ្ជកម្ម ដែលតម្លៃដីក្នុង១​ម៉ែត្រ​ការ៉េថ្លៃពី១០០០ ទៅ​២០០០ដុល្លារ​អាមេ​រិក ។ លោកប្រធានសមាគមអ្នកវាយ​តម្លៃអចល​នទ្រព្យក្នុងប្រទេសកម្ពុជាបានបន្តថា សម្រាប់​តំបន់​លេខ​២​មាននៅក្នុង ខណ្ឌទួលគោក និង​វត្តភ្នំ ដែលដី១ម៉ែត្រការ៉េថ្លៃពី៧០០ ទៅ ១០០០​ដុល្លារ ។ ចំណែកតំបន់លេខ៣ ស្ថិតនៅ​ក្នុង​តំបន់ទឹកល្អក់ និងតំបន់ក្រវាត់ក្រុងភ្នំពេញ ដែលតម្លៃដីក្នុង១ម៉ែត្រការ៉េថ្លៃពី២០០ ទៅ ៦០០ដុល្លារ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕