ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​អប្រិយ​ប្រល័យ​នាងក្រមុំ​ពេល​ចេញ​ត្រង​ទឹក​ភ្លៀង​បាញ់​ចំ​ដើម​ទ្រូង​

13 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង​ ៖ នារី​ក្រមុំ​​ម្នាក់​ត្រូវ​រន្ទះ​បាញ់​​​ប្រល័យ​ជីវិត​នាង បណ្តាល​ឱ្យ​​ស្លាប់​នៅ​នឹង​កន្លែង​​ ខណៈ​ដែល​នាង​កាន់​ចាន​​ដែក​ត្រង​ទឹក​ភ្លៀង​​កាល​ពីវេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៥ សីហា ២០១២ នៅ​ក្រោម​ផ្ទះរបស់​នាង​ ស្ថិត​ក្នុង​ភូមិ​អង្គរ​ជ្រុំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គីរី ។​

​នារី​រងគ្រោះ​មាន​ឈ្មោះ​ជុំ ភិញ អាយុ​១៩​ឆ្នាំ ​មាន​បង​ប្អូន​​៣​នាក់​ ។ តាម​ការ​រៀប​រាប់​​របស់​លោក​ប្រធាន​ភូមិ​បាន​និយាយ​​ថា មុន​ពេល​កើត​ហេតុ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ពេល​នោះ​​នារី​រង​គ្រោះ​បាន​យក​ចាន​ដែក​ចេញទៅ​​ត្រង​ទឹក​ភ្លៀង​​នៅ​ក្រោម​រង​ទឹក និង​ក្រោម​​បង្គោល​ដាក់​​​បន្ទះ​​ពន្លឺ​ព្រះ​អាទិត្យ​ (សូលែ) ​ស្រាប់តែ​​ពេលនោះ​​មាន​​រន្ទះ​​បាញ់​ចំបន្ទះ​សូលែ និង​បាញ់​ចំ​នារី​រង​គ្រោះ​​ បណ្តាល​ឱ្យ​​ស្លាប់​ភ្លាម​មួយ​រំពេច ។ ប្រភព​ដដែល​​បាន​បន្ត​ថា ​នារី​រងគ្រោះ​ត្រូវ​​​រន្ទះ​បាញ់​ចំ​ដើម​​ទ្រូង និង​មាន​ចេញ​ឈាម​​តាម​មាត់​ទៀន​ផង​។ ​ក្រៅ​​ពី​បាញ់​ត្រូវ​មនុស្ស​រន្ទះ​ក៏​​បាន​បាញ់​បាក់​សសរ​ផ្ទះ​មួយ​ដើម និង​មួយ​ដើម​ទៀត​បាញ់​រយះ​​ពី​លើ​ដល់​ក្រោម​ចំណែកបន្ទះ​ពន្លឺ​ព្រះ​អាទិត្យ ​បាន​ខ្ទេច​​ទាំង​ស្រុង​ សូម្បី​​តែ​ខ្សែ​ភ្លើង​​ក៏​​បាន​ឆេះ​​ខ្ទេច​ផង​ដែរ ។ ​នៅ​មាន​ដង​អង់​តែន​ទូរទស្សន៍​​ក៏​បាក់​ដោយ​សារ​រន្ទះ​កំណាច​នេះ​ដែរ ។

នៅ​​ព្រឹក​ថ្ងៃ​​ទី​៦ សីហា នេះដែរ ​លោក​ម៉ម ​ហុន អធិការ​នគរបាល​ស្រុក​ជល​គីរី បាន​នាំ​យក​​នូវ​អំណោយ​​សាខា​កាក​បាទ​ក្រហម​​ស្រុក​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​​សព​ខាង​លើ​នេះ​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​មេភូមិ លោក​មេ​ឃុំ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់ទៀត​ដែល​អំណោយ​​នោះ​មាន​អង្ករ​៥០​គីឡូ​ក្រាម ​និង​ថវិកា​១០​ម៉ឺន​រៀល ចំណែកក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​​ចុះ​​ជួយ​ឃុំ​កោះ​ថ្កូវ​ក៏​បាន​ជួយ​ឧបត្ថម្ភ​​គ្រួសារ​​ជន​រង​គ្រោះ​នូវ​ទឹក​ប្រាក់១៥​ម៉ឺន​រៀល​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕