ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​​រត់​គេច​ពី​គេតាម​វាយ​ជ្រុល​ទៅ​បុក​​ខឿន​ផ្លូវ​របួស​២​នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០០៦ ក្នុង​ល្បឿន​លឿន​​តាម​ផ្លូវ​លេខ​​៥៩៨ ​ក៏​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​៤​នាក់​ជិះ​​ម៉ូតូ​​២​គ្រឿង​​ដក​ខ្សែ​ក្រវាត់​ដេញ​តាម​​វាយ​ពី​ក្រោយ​ លុះ​មក​ដល់​ចំណុច​ក្រោម​ស្ពាន​​​អាកាស​​៧មករា ​ធ្វើ​ឱ្យ​យុវជន​​ទាំង​២​នាក់​​ភ័យ​ស្លន់​ស្លោ​​ព្យា​យាម​បើក​ម៉ូតូ​គេចក៏​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​ចំពី​មុខ​ពេញ​ទំហឹង បណ្តាលឱ្យ​អ្នក​ជិះ​​ទាំង​២​នាក់​ប៉ើង​ប្រហែល​៥​ម៉ែត្រ​​​ទៅ​លើ​​ខឿន​ផ្លូវ។ តែ​សំណាង​ល្អ​​មិន​បណ្តាល​​ឱ្យ​​រង​របួស​ធ្ងន់​គ្រាន់តែ​រលាត់​​ដៃ​​ជើង​បន្តិច​បន្តួច។

​ហេតុ​ការណ៍​នេះកើតឡើង​ កាល​ពីវេលា​ម៉ោង​១​និង​៣៥​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៦ សីហា ២០១២ ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ក្រោម​ស្ពាន​អាកាស​​៧មករា ។ យុវជន​រងគ្រោះ​ជាអ្នក​បើក​ម៉ូតូ​​ឈ្មោះ​សៅ វិស័យ​ អាយុ​២០​ឆ្នាំ ​ជា​សិស្ស​ ស្នាក់​​នៅ​សង្កាត់​​កាកាប ខណ្ឌ​​ពោធិ៍​សែន​ជ័យ។ ចំណែក​​អ្នក​ជិះពី​ក្រោយ​​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕